ឯកឧត្តម ប៉ាល់ ច័ន្ទតារា៖ ដំណើរការប្រឡងក្របខណ្ឌមន្ត្រីរាជការនេះ បាននឹងកំពុងប្រព្រឹត្តិទៅ ដោយមានតម្លាភាពបំផុត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាល់ ច័ន្ទតារា រដ្ឋលេខធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានគណៈកម្មការប្រឡង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីដឹកនាំ បើកកញ្ចប់វិញ្ញាសារ ប្រឡងក្របខណ្ឌមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានបេក្ខជន ១០២៦នាក់។

នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការរៀបចំដំណើរការនៃការប្រឡងនេះ ត្រូវបានដំណើការទៅប្រកបដោយតម្លាភាព ដោយមានការចូលរួម អង្គភា ពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធ  ព្រមទាំងកាំម៉េរ៉ាសុវត្ថិភាព ចាប់ពីដំណើការ តាក់តែងវិញ្ញាសារ ប្រឡង វេចខ្ចប់ដាក់កេះ បើកកញ្ចប់វិញ្ញាសារ ដំណើរការប្រឡង និងបន្តទៅកាន់ដំណាក់កាល ការកែដាក់ពិន្ទុសន្លឹកកិច្ចការ និងចេញលទ្ធផលទៀតផងដែរ។

ជាសក្ខីកម្ម ឯកឧត្តម បានអញ្ជើញបេក្ខជនជាច្រើនចូលរួមអោយធ្វើជាសាក្សី ដោយចុះហត្ថលេខាលើកញ្ចប់វិញ្ញាសារប្រឡងទាំងនោះ។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនពរឲ្យបេក្ខជនដែលមានការតាំងចិត្តខ្ពស់ និងមានចំណេះជំនាញពិត ប្រាកដ ប្រឡងជាប់ដើម្បីមានឱកាសចូលបម្រើប្រទេសជាតិក្នុងវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា អោយកាន់តែរីកចម្រើនមួយកម្រិតទៀត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង