គ្រូពេទ្យឯកជនម្នាក់ក្លែងបន្លំយកឈ្មោះមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺប្រើប្រាស់ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន

(កំពង់ស្ពឺ) ៖ គ្រូពេទ្យឯកជនម្នាក់បានបើកកន្លែងព្យាបាលជំងឺទូរទៅ និងលក់ឱថសក្លែងបន្លំយកឈ្មោះមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ទៅធ្វើអាជីវកម្ម ហើយត្រវបានក្រុមការងារចុះត្រួតពិនិត្យរកឃើញកំហុស ខ្វះអនាម័យកន្លែងលក់ថ្នាំពេទ្យ និងបន្ទប់ព្យាបាលអ្នកជម្ងឺអាចធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋហើយក្រុមការងារបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះបន្ទាន់ផងដែរ។
លោកនាយចំណង់ ស្រេង ហួរ នាយការិយាល័យសុខាភិបាល កងរាអាវុធហត្ថខេត្តកំពង់ស្ពឺ ជាក្រុមការងារថ្នាក់ខេត្ត ដើម្បីលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខេត្តបានប្រាប់តាមបណ្តាញទំនាក់ទំនងសង្គម Telegram កាលពីវេលាម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧នេះថា ដោយមានការឆ្លងយោបល់ទៅកាន់នាយកមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារបានសម្រេចធ្វើកិច្ចសន្យាណែនាំឲ្យបញ្ឈប់ ប៉ុន្តែដោយមានការខ្វះខាតទើបព្រឹកថ្ងៃទី២៤ ខែមិនានេះ ចុះធ្វើកិច្ចសន្យាថ្មីម្តងទៀត ដូចជាសម្អាតកន្លែងសម្រាកព្យាលអ្នកជំងឺឲ្យមានអនាម័យត្រឹមត្រូវ បើពុំដូច្នេះទេនឹងចាត់វិធានការតាមច្បាប់។
លោក ស្រេង ហួរ ប្រាប់ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមការងារថ្នាក់ខេត្តលុបបំបាត់ឱសថក្លែងក្លាយ និងសេវាកម្មសុខាភិបាល បានចុះត្រួតពិនិត្យតាមគ្លីនិក ឳសថសា្ថន ទូទាំងស្រុកភ្នំស្រួច នៅទីតាំងផ្ទះគ្រូពេទ្យម្នាក់ឈ្មោះ ញ៉ែម សុខម៉េង នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឃើញឱសថនៅក្នុងទូរ ប៉ុន្តែពុំមានអ្វីគត់សម្គាល់ទេ គ្រាន់តែខ្វះអនាមយ័ ហើយលោក ជិន កែវសុវណ្ណ អនុប្រធាមន្ទីសុខាភិបាលខេត្តកំពង់ស្ពឺ ដែលជាប្រធានក្រុមការងារថ្នាក់ខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជន បានសួរគ្រូពេទ្យ ញ៉ែម សុខម៉េង នោះថា «តើលោកឯងលក់ឱសថ ឬលក់ដី (ក្នុងទូរដាក់ឱសថសុទ្ទតែធូលីដី) គ្មានជូតសម្អាតសោះ?

បន្ទាប់មកមើលនៅលើតុក៏ឃើញមានលិខិតវេជ្ជបញ្ជាមកក៏នាំគ្នាស្រឡាំកាំងទាំងអស់គ្នា ព្រោះគ្រូពេទ្យនេះជាប្រជាជនសោះ ហេតុអីហ៊ានលួចយកឈ្មោះស្ថាបន័មន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ជាស្ថាបន័របស់រដ្ឋមកប្រើប្រាស់ធ្វើអាជីវកម្មបែបនេះ។
ក្រុមការងារថ្នាក់ខេត្តលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ បានបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុខគ្រូពេទ្យឯកជនម្នាក់នេះ បានលក់ប័ណ្ណវេជ្ជបញ្ជារបស់មន្ទីរសុខាភិបាលខេត្តទៅកម្មការិនីរោងចក្រកាត់ដេរ ក្នុងតម្លៃ៥$ ក្នុងមួួយច្បាប់ ដើម្បីសុំច្បាប់ឈប់សម្រាក ឬកុហក់ថៅកែថា មានជំងឺ និងមិនឲ្យកាត់ប្រាក់ខែ។
ករណីគ្រូពេទ្យឯកជនយកវេជ្ជបញ្ជារបស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ទៅចេញប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងខុសគោលការណ៍នេះ ត្រូវបានប្រធានមន្ទីរសុខាភិបាលខេត្តបញ្ជាឲ្យក្រុមការងារចុះទៅធ្វើកិច្ចសន្យាថ្មី ព្រោះកិច្ចសន្យាចាស់ធ្វើមិនច្បាស់លាស់៕

photo_2017-03-24_11-48-27 photo_2017-03-24_11-48-32

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង