កងឯកភាពកម្ចាតមីនទី៤ ខេត្តសៀមរាប យកសត្វកណ្តុរមកហិតមីន ដើម្បីសាកល្បងសមត្ថភាព

photo_2017-03-20_20-02-05 photo_2017-03-20_20-02-12 photo_2017-03-20_20-02-18 photo_2017-03-20_20-02-27(សៀមរាប) ៖កាលពិម្សិលមិញអាជ្ញាធរមីនកម្ពុជាមានសត្វកណ្តុរចំនួន២១ក្បាលសម្រាប់ជួយហិតរកមីនក្នុងប្រតិបត្តិការបោសសម្អាតមីន និងយុទ្ឋភណ្ឌ័មិនទាន់ផ្ទុះសល់ពីសង្គ្រាមនៅកម្ពុជា។

អ្នកគ្រប់គ្រងគម្រោងមានផែនការនឹងបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជកណ្ទុរនៅកម្ពុជានេះសម្រាប់ជួយដល់ប្រតិបត្តិការដោះមីន ដល់គ្រប់កងឯកភាពក្នុងប្រទេសកម្ពុជាផងដែរ។

លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា រួមជាមួយគណៈប្រតិភូក្រុមការងារបានអញ្ជើញមកកាន់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទីតាំង ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពិនិត្យពីសកម្មភាពហិតរាវរកមីន និងយុទ្ឋភណ្ឌ័មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមរបស់សត្វកណ្តុរ ដែលបាននាំចូលមកកម្ពុជាតាម រយៈអង្គការអាប៉ូប៉ូ។

តាមរយៈសកម្មភាពនៃការហិតរកមីនរបស់សត្វកណ្តុរទាំងនោះ លោក លី ធុជ បានថ្លែង ដោយកត់សម្គាល់ឃើញថា «ក្រៅពីមន្ត្រីក្នុងកងឯកភាពកំចាត់មីនកម្ពុជា និងមន្ត្រីក្នុងអង្គភាពដោះមីនផ្សេងៗទៀត ក្នុងសកម្មភាពប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា យើងនៅមានសត្វសុនខ ហើយពេលនេះយើងមានទាំងសត្វ កណ្តុរ ដែលនាំចូលមកពីតំបន់អាហ្វ្រិក»។

លោកបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងអត្ថប្រយោជន៍របស់សត្វកណ្តុរក្នុងសកម្មភាពហិត និងរុករកមីន ដែលវាអាចជួយការងារបានពីប្រាំមួយរហូតដល់ទៅប្រាំបីឆ្នាំក្រោយពីធ្វើការបង្វឹកមួយឬពីរឆ្នាំ កណ្ដុរអាចមានសមត្ថភាពហិតក្លិនយុទ្ឋភណ្ឌ័មិនទាន់ផ្ទុះក្នុងជម្រៅដីបីទៅបួនតឹក ហើយក្នុងមួយថ្ងៃកណ្តុរ១១ក្បាលអាចហិតរកមីនបានលើទំហំផ្ទៃដីប្រមាណជាកន្លះហិកតា។

កណ្ដុរអាចជួយកាត់បន្ថយពីបញ្ហាប្រឈមគ្រោះថ្នាក់ និងហានីភ័យផ្សេងៗដល់មន្ត្រីដោះមីន។

លោកមានប្រសាសន៍បន្តថា ទស្សនៈវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបានគិតធ្វើយ៉ាងណាឱ្យកម្ពុជាចាកផុតពី យុទ្ឋភណ្ឌ័មិនទាន់ផ្ទុះ ដែលបន្សល់ពីសង្គ្រាម ហេតុនេះកម្ពុជាខិតខំប្រឹងប្រែងឱ្យការបោសសម្អាតមីននៅកម្ពុជា បានចប់ជាស្ថាពរ ដោយកំពុងដាក់ផែនការឆ្នាំ២០២៥ ដើម្បីបញ្ចប់ការដោះមីនជាស្ថាពរ។

ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរមីនកម្ពុជាលោក បានថ្លែងអំណរគុណដល់ ក្រុមប្រតិបត្តិករដោះមីនជាតិ និងអន្តរជាតិ ដែលកំពុងសកម្មក្នុងការដោះមីន និងរាវរកយុទ្ឋភណ្ឌមិនទាន់ផ្ទុះទាំងអស់ និងដែលកំពុងខិតខំបំពេញភារកិច្ចឆ្លងកាត់ការលំបាក និងប្រឈមទៅនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ក្នុងការដោះមីនជួយរំដោះដីស្រែចម្ការជូនជាតិមាតុភូមិកម្ពុជា និងជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ។

ក្រោយពីបានចិញ្ចឹមបង្វឹក ដើម្បីបន្ស៊ាំទៅនឹងអាកាសធាតុក្នុងប្រទេសកម្ពុជាអស់មួយរយៈធំមក កណ្តុរចំនួន២១ក្បាល ត្រូវបាននាំយកមកហិតរាវរកមីន និងយុទ្ឋភណ្ឌ័មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមក្នុងតំបន់ស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ជាមួយសកម្មភាពប្រតិបត្តិការរាវរកមីនរបស់កងឯកភាពចំចាត់មីនកម្ពុជាទី៤ ដែលមានទីបញ្ជាការនៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមរយៈអ្នកបកប្រែភាសា លោក ផូម៉ាស កាហ្សី ជនជាតិអង់គ្លេស ប្រធានគម្រោងអង្គការអេប៉ូប៉ូបានមានប្រសាសន៍ថា មុននឹងនាំយកកណ្ដុរទៅកាន់តំបន់ ដែលសង្ស័យថា មានគ្រាប់មីន គេបានបន្ស៊ាំវាទៅនឹងអាកាសធាតុ ស្របតាមលក្ខណៈភូមិសាស្ត្រ និងបង្វឹកអស់រយៈពេលពីប្រាំមួយខែ ឬក៍រហូតដល់មួយឆ្នាំ។

លោកបានបន្តថា កណ្តុរដែលនាំចូលមកនេះសុទ្ឋតែទទួលបានអាជ្ញាបណ្ណ័បញ្ជាក់ពីប្រទេសដៃគូប្រភពនៃសត្វកណ្តុរ ហើយក្រោយពីពិនិត្យ និងបានការឯកភាពពីប្រទេសដៃគូថា កណ្តុរទាំងនេះមានលទ្ធភាព និងសមត្ថភាពក្នុងការហិតក្លិនមីន និងយុទ្ឋភណ្ឌ័មិនទាន់ផ្ទុះបានហើយ ប្រទេសដៃគូបានផ្តល់ជូនអាជ្ញាបណ្ណ័បញ្ជាក់សម្រាប់សកម្មភាពប្រតិបត្តិការជាមួយសត្វកណ្តុរទាំងនេះ ដែលកណ្តុរនេះ មានតម្លៃមួយស្មើនឹង៥០០០យូរ៉ូ បូករួមទាំងប្រាក់ខែសម្រាប់អ្នកមើលថែរក្សា និងអាហាររបស់វាផង។

ពួកវាមានសមត្ថភាពហិតរកសារធាតុផ្ទុះ បើសារធាតុផ្ទុះកាន់តែធំវាកាន់តែមានប្រសិទ្ធភាពក្នុងការហិតក្លិន។

លោកបានបន្តដូច្នេះថា «វាមិនខុសគ្នាទៅនឹងមនុស្សយើងទេ ក្នុងពេលអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ពេក និងមានភ្លៀងធ្លាក់ជាដើម វាមិនអាចធ្វើការបានពេញលេញទេ ក៍ប៉ុន្តែវាអាចធន់ទៅនឹងអាកាសធាតុដល់៣៩អង្សាសេបាន ប៉ុន្តែប្រសិនបើក្តៅខ្លាំងពេក ត្រូវបញ្ជូនវាមកទីសម្រាកសុំចតមួយរយៈ ដោយប្តូរផ្លាស់វេនមួយក្រុមម្តងៗ ដើម្បីចៀសវាងពីហានីភ័យចំពោះសុខភាពរបស់ពួកវាផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង