កីឡាករ Roger Federer ឡើងដល់វគ្គ៨នាក់ចុងក្រោយការប្រកួត Indian Wells

អាមេរិក៖ កីឡាករ Roger Federer បានធ្វើការប្រកួតយ៉ាងល្អដើម្បីឈ្នះលើកទី៣ជាប់គ្នាលើកីឡាករ Rafael Nadal ជាលើកដំបូង ក្នុងអាជីពហើយបានឡើងទៅដល់វគ្គ៨នាក់ចុងក្រោយនៅ Indian Wells សហរដ្ឋអាមេរិក។ 

កីឡាករស្វីសវ័យ​៣៥ឆ្នាំរូបនេះបានយកបំបាក់ Nadal មកពីអេស្ប៉ាញក្នុងលទ្ធផល​៦ទល់នឹង២ និង​៦ទល់នឹង៣។ គូប្រកួតបន្ទាប់ Federer ត្រូវជួបជាមួយនឹងកីឡាករអូស្ត្រាលី Nick Kyrgios ដែលបានយកឈ្នះកីឡាករលេខ២ពិភពលោក Novak Djokovic ក្នុងលទ្ធផល 6-4 7-6 (7-3)៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com