Marcus Rashford ត្រូវហៅចូលក្នុងក្រុមជម្រើសជាតិអង់គ្លេស

អង់គ្លេស: ខ្សែប្រយុទ្ធបិសាចក្រហម Manchester United, Marcus Rashford នឹងមានឈ្មោះលេងអោយជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate ថ្ងៃព្រហស្បតិ៍នេះ។
 ពីដំបូង កីឡាករវ័យ១៩ឆ្នាំនេះត្រូវគេរំពឹងថានឹងលេងអោយជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំ ក្នុងការប្រកួតមិត្តភាពជាមួយអាឡឺម៉ង់ និងដាណឺមាក់សប្តាហ៍ក្រោយ។ ប៉ុន្តែដោយសារខ្សែប្រយុទ្ធHarry Kane និង Wayne Rooney របួសមិនអាចលេងកើត Rashford នឹងត្រូវកោះហៅអោយចីលរួមជំនួសវិញ។
អង់គ្លេសត្រូវជួបអាឡឺម៉ង់ក្រៅដី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ មុនលេងជម្រុះបាល់ទាត់ពិភពលោកជាមួយលីទុយអានី នៅ Wembley ថ្ងៃទី២៦ ខែមីនា ខាងមុខ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង