ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌានឹងមកដល់កម្ពុជាចុងសប្តាហ៍នេះ

ឥណ្ឌាៈ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានអោយដឹងថាក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧​ខាងមុខនេះវេលាម៉ោង៨ព្រឹក ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃទី២២ ខែមីនា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
សម្រាប់ប្រទេសឥណ្ឌាប្រើប្រាស់ការប្រកួតជាមួយកម្ពុជា ត្រៀមសម្រាប់ការប្រកួតជម្រុះជើងអាស៊ីអារ៉ាប់រួមឆ្នាំ២០១៩ ជាមួយនឹងក្រុមសហភាពមីយ៉ាន់ម៉ា ក្នុងពូលA នៅថ្ងៃទី២៨​ខែមីនា ឆ្នាំ២០១៧ខាងមុខ។ ចំនែកកម្ពុជា ចំពោះមុខក៏បានត្រៀមលក្ខណៈរួចរាល់ដែរក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Leonardo Luis។

 

កម្ពុជា ក្នុងការប្រកួតជម្រុះជើងឯកអាស៊ីត្រូវធ្វើដំណើរទៅកាន់ទៅដី ហ្សក់ដានី ថ្ងៃទី២៨ ខែមីនា ខាងមុខដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង