ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងបញ្ជាក់ថា នយោបាយនឹងមិនប៉ះពាល់ដល់អូឡាំពិករដូវរងារ២០១៨ទេ 

Mកូរ៉េខាងត្បូង៖ ថ្ងៃនេះប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC), Thomas Bach បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី និងជាប្រធា នាធិបតីស្តីទី Hwang Kyo-ahn នៅទីក្រុងសេអ៊ូល។
 

លោក Bach មកដល់សាធារណរដ្ឋកូរ៉េថ្ងៃនេះដើម្បីចូលរូមប្រជុំក្រុមប្រឹក្សាប្រតិបត្តិអូឡាំពិកអន្តរជាតិពីថ្ងៃព្រហស្បត្តិ៍ ដល់ថ្ងៃសុក្រនៅទីក្រុង Pyeongchang។

 

ក្នុងជំនួបប្រធានអូឡាំពិកអន្តរជាតិរូបនេះបានលើកឡើងថា យើងគិត និងសង្ឃឹមថា កីឡាអូឡាំពិកដែលនឹងចូលមកដល់ចំពេលល្អសម្រាប់កូរ៉េ។ បន្ទាប់ ពីមានបញ្ហាក្នុងប្រទេស កីឡា និងអូឡាំពិកនឹងនាំកូរ៉េអោយរូមគ្នាដើម្បីអត្តពលិក និងក្រុមជម្រើសជាតិរបស់ខ្លួន។

 

ចំនែកនាយករដ្ឋមន្ត្រីកូរ៉េមានប្រសាសន៍ដែរថា យើងកំពុងព្យាយាមដោះស្រាយវិបត្តិកុំអោយមានផលលំបាក។ ហើយជាពិសេស អូឡាំពិកទីក្រុង Pyeongchang ជាទិវាដែលប្រជាជនជុំវិញពិភពលោកក៏ដូចជាកូរ៉េត្រូវតែរីករាយ។ ដូច្នោះយើងត្រូវតែធ្វើអោយអូឡាំពិក២០១៨ ទទួលបានជោគជ័យ។

 

លោក Thomas Bach បន្តទៀតថាយើងរីករាយដោយមានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការរៀបចំការប្រកួត ក៏ដូចជាគណៈកម្មាធិការជាតិ អូឡាំពិក។

 ការប្រកួតអូឡាំពិក២០១៨ ចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង