លោក ហេង រតនា បន្ទោស លោក ស៊ុន ចាន់ថុល រឿងរថភ្លើងបុកឡានស៊ីម៉ាក់?

(ភ្នំពេញ)៖ នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា លោក ហេង រតនា បានពន្យល់ និងណែនាំទៅកាន់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយប្រយោលថា ត្រូវកំណត់ម៉ោង និងពេលវេលា ចេញដំណើររបស់រថភ្លើងឲ្យបានច្បាស់ ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ពិសេសប្រជាពលរដ្ឋ។

ប្រតិភូអមរាជរដ្ឋាភិបាលរូបនេះ ទោះបីមិនបានបញ្ជាក់ពីឈ្មោះអ្នកគ្រប់គ្រងទៅលើរថភ្លើងក៏ដោយ តែត្រូវបានគេមើលឃើញថា លោកទំនងជាចង់ជូនសារនោះទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៀតថា រថភ្លើងគ្មានដាក់ស្លាកសញ្ញា​នៅកន្លែងឆ្លង​កាត់, គ្មានកុងត្រួលសុវត្ថិភាពនៅពេលរថភ្លើងឆ្លងកាត់,​ រថភ្លើងគ្មានស៊ីផ្លេ​ និងសញ្ញាព្រមានជាមុន​ និងគ្មានពេលម៉ោងធ្វើដំណើរច្បាស់លាស់ជាដើម។

លោក ហេង រតនា បានសរសរដូច្នេះតាមបណ្តាញសង្គមហ្វេសប៊ុកថា «រថភ្លើងគ្មានដាក់ស្លាកសញ្ញា​នៅកន្លែងឆ្លង​កាត់ គ្មានកុងត្រួលសុវត្ថិភាពនៅពេលរថភ្លើងឆ្លងកាត់​ រថភ្លើងគ្មានស៊ីផ្លេ​ និងសញ្ញាព្រមានជាមុន​ គ្មានពេលម៉ោងធ្វើដំណើរច្បាស់លាស់ទេម្តងម៉ោងនេះម្តងនោះជាដើម។ ល។»

ជាមួយគ្នានេះ លោកក៏បានណែនាំទៅកាន់មន្រ្តីក្រោមឱវាទរបស់ខ្លួន(អ្នកបើកបររថយន្ត)ថា ក៏គប្បីយកចិត្តទុកដាក់​ ព្រោះរថភ្លើងចាប់ផ្តើមដំណើរឡើងវិញជាថ្មីហើយ! ត្រូវខិតខំកែលំអរផង!។ «នេះជាពិសោធន៍ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា»។

សូមរំឭកថា កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវចូលមណ្ឌលស៊ីម៉ាក ក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រថភ្លើងបានបុករថយន្តស៊ីម៉ាកប្រភេទ​ Nissan Patrol បើកឆ្លងកាត់ផ្លូវយ៉ាងពេញទំហឹង។ ខណៈនោះសមត្ថកិច្ចបានលើកឡើងថា ក្រោយពេលកើតហេតុ រថភ្លើងពុំបានឈប់ទេ ហើយបើកបន្តដំណើរឆ្ពោះទៅខេត្តបន្ទាយមានជ័យបាត់ស្រមោល ឯរថយន្តវិញនៅក្រឡាប់ផ្ងារជើង(កង់)ឡើងលើយ៉ាងសង្ហារ ដោយឡែកមនុស្សនៅក្នុងរថយន្តរងរបួសស្រាលម្នាក់៕ (Swift News)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com