យោធាតៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នាំដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹងចិន

(តៃវ៉ាន់)៖ កងកម្លាំងយោធាតៃវ៉ាន់បានធ្វើសមយុទ្ធមួយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងយោធាកុម្មុយនីស្តចិននៅឯមូលដ្ឋានអាកាស Taichung ក្នុងទីក្រុងតៃប៉ិ។

ការធ្វើសមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធយោធា​ Han Kuang ដែលមានរយៈពេល៥ ថ្ងៃដែលជាសមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នាំដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កោះតៃវ៉ាន់ដើម្បីការពារទឹកដីខ្លួនពីការវាយប្រហារយោធារបស់ចិន។

លោកស្រី Tsia Ing-wen ប្រធានាធិបតីតៃវ៉ាន់បាននិយាយថាលោកស្រីជឿជាក់ថា «កងទ័ពរបស់កោះនេះមានសមត្ថភាពពេញលេញក្នុងការការពារខ្លួន និង​ប្រកបដោយប្រសិទ្ធភាព»។

យោងតាមក្រសួងការពារជាតិ, កងទ័ពជើងគោក​, កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់តៃវ៉ាន់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រតិបត្តិការរួមគ្នាក្នុងគោលបំណងធ្វើតេស្តសមត្ថភាព និងសមត្ថភាពប្រយុទ្ធរបស់កោះនេះ។

ក្រុងប៉េកាំងបានដាក់សម្ពាធទៅលើប្រធានាធិបតីតៃវ៉ាន់ក្នុងការទាមទារឯករាជ្យដោយកាត់ផ្តាច់ទំនាក់ទំនងការទូត ហើយបានបញ្ជូនយន្តហោះយោធា និងនាវាផ្ទុកយន្តហោះទៅក្បែរឆ្នេរកោះតៃវ៉ាន់ជាច្រើនដង​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com