រដ្ឋសភាបង្ហាញលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី១០ នីតិកាលទី៥

(ភ្នំពេញ) ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​​​​ព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យ​​​​ប្រជុំ​លើក​ទី១០ ​នីតិកាល​ទី​៥ ក្រោម​​​អធិបតីភាពដ៏ខ្ពង់​ខ្ពស់ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា។ វត្តមាន​តំណាង​រាស្រ្ត​ពេលផ្តើមសម័យប្រជុំ មានចំនួន ១០៩រូប​។

 

អង្គសភាបានអនុម័តយល់ព្រមលើកយករបៀបវារៈចំនួន០៣ មកពិភាក្សា និង​អនុម័ត រួមមាន៖ ១- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។ ២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណង​ជើង​ចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ។ ៣- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តង់ ដារកម្ពុជា។

 

លទ្ធផលនៃសម័យប្រជុំរដ្ឋសភា នាថ្ងៃនេះ មានដូចខាងក្រោម៖ ១- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា សេចក្តី​ព្រាង​ច្បាប់ខាងលើនេះ មានចំនួន៦ជំពូក ចែក​ចេញជា ​៣០មាត្រា។ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម ​និងយុត្តិធម៌​នៃរដ្ឋសភា ជាអ្នក​រាយ​ការណ៍ជូនអង្គសភា ពីលទ្ធ​​ផល​នៃការ​ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​​ការងារ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងសហការី តំណាង​រាជ​​រដ្ឋា​ភិ​បាល ជាអ្នកការពារ​សេចក្តី​ព្រាង​​ច្បាប់​​។​

អង្គសភាបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់នេះមួយជំពូកម្តងៗ ដែលមានលទ្ធផល​ដូច​ខា​ង​​ក្រោម៖  – អង្គសភា បានអនុម័តយល់ព្រម ទទួលយកសេចក្តីព្រាងច្បាប់ មកពិចារណា មាន​ចំនួន ១០៩សំឡេង។ សមាជិករដ្ឋសភា ដែលឡើងមានមតិ មានចំនួនមួយរូប គឺ ឯកឧត្តម សំ វុឌ្ឍី ។​ – អង្គសភា បានអនុម័តយល់ព្រមលើ ជំពូកទី១ មានចំនួន ១០៩សំឡេង។  – អង្គសភា បានអនុម័តយល់ព្រមលើ ជំពូកទី២ មានចំនួន ១០៩សំឡេង។ – អង្គសភា បានអនុម័តយល់ព្រមលើ ជំពូកទី៣ មានចំនួន ១០៩សំឡេង។ – អង្គសភា បានអនុម័តយល់ព្រមលើជំពូកទី៤មានចំនួន១០៩សំឡេង។ សមា​ជិក​​រដ្ឋសភា ដែលឡើងមានមតិមានចំនួន១រូប គឺ ឯកឧត្តម ឈាង វុន។  – អង្គសភា បានអនុម័តយល់ព្រមលើ ជំពូកទី៥ មានចំនួន ១០៩សំឡេង។ – អង្គសភា បានអនុម័តយល់ព្រមលើ ជំពូកទី៦ មានចំនួន ១០៨សំឡេង។ – អង្គសភា បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ១០៨ សំឡេង។

 

២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណង​​ជើង​ចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ ឯកឧត្តម ប៉ាល់ សំអឿន ប្រធានស្តីទី គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និងកិច្ចការនារី នៃ​រដ្ឋសភា ជាអ្នករាយ​ការ​ណ៍​​ជូនអង្គសភាពីលទ្ធផលនៃពិនិត្យសិក្សា សេចក្តីព្រាង​ច្បាប់។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងសហការី តំណាង​រាជ​​រដ្ឋា​ភិ​បាល ជាអ្នក​ការ​ពារ​សេចក្តី​ព្រាង​ច្បាប់​​។​

 

អង្គសភាបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់នេះ មួយមាត្រា​ម្តងៗដែលមាន​លទ្ធផល​​រួមាន អង្គសភា បានអនុម័តយល់ព្រម ទទួលយកសេចក្តីព្រាងច្បាប់ មកពិចារណា មាន​ចំនួន ១០៧សំឡេង។  – អង្គសភា បានអនុម័តយល់ព្រមលើ មាត្រាមួយ មានចំនួន ១០៧សំឡេង។  – អង្គសភា បានអនុម័តយល់ព្រមលើ មាត្រាពីរ មានចំនួន ១០៧សំឡេង។ – អង្គសភា បានអនុម័តយល់ព្រមលើ មាត្រាបី មានចំនួន ១០៧សំឡេង។ – អង្គសភា បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ១០៧ សំឡេង។

 

៣- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និង​មាត្រា៦៨ នៃច្បាប់ស្តង់ ដារកម្ពុជា

 

សេចក្តីព្រាងច្បាប់នេះ មានចំនួន២មាត្រា។ លោកជំទាវ និន សាផុន ប្រធាន​គណៈ​កម្ម​ការ​ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ​ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយ​ការ​ណ៍​​​​ជូន​អង្គសភា ពីលទ្ធផល​នៃ​​ពិនិត្យនិងសិក្សា សេចក្តីព្រាង​ច្បាប់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ​ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការី តំណាងរាជ​រដ្ឋាភិបាល ជាអ្នក​ការ​​ពារ​​សេច​ក្តី​ព្រាងច្បាប់។​

 

អង្គសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះ មួយមាត្រាម្តងៗ ដែលមាន​លទ្ធផល​រួមមាន

– អង្គសភា បានអនុម័តយល់ព្រម ទទួលយកសេចក្តីព្រាងច្បាប់ មកពិចារណា មាន​​ចំនួន ១០៧សំឡេង។​ សមាជិករដ្ឋសភាចំនួន១រូប បានឡើងមានមតិ គឺ ឯកឧត្តម ឈាង វុន។  – អង្គសភា បានអនុម័តយល់ព្រមលើ មាត្រាមួយ មានចំនួន ១០៧សំឡេង។ សមាជិករដ្ឋសភាដែលឡើងមានមតិមានចំនួន១រូប គឺ ឯកឧត្តម អ៊ា ឃីម៉េង។  – អង្គសភា បានអនុម័តយល់ព្រមលើ មាត្រាពីរ មានចំនួន ១០៧សំឡេង។  – អង្គសភា បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន  ១០៧ សំឡេង។

 

សម័យប្រជុំរដ្ឋសភា លើកទី១០ នីតិកាលទី៥ បានផ្អាកនៅវេលាម៉ោង ១១:៤៩នាទី នា​ថ្ងៃ​ខែ​ឆ្នាំដ​​ដែល។ ការបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៥ បន្ត​ទៀត នឹងមានជូន​ដំណឹងនៅ​ពេល​ក្រោយ​៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com