កីឡាករព្រះខ័នរាជ៧នាក់ និងជំនួយការគ្រូបង្វឹកជាប់បម្រាម

គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចនៅថ្ងៃទី៧ខែមិថុនានេះថា កីឡាករ សុក សំណាង, អាំ សុវណ្ណារ៉ាត់, សារ៉េត គ្រីយ៉ា, ហួយ ផល្លីន, អោម ឧត្ដម និងគ្រូជំនួយ សួន ធួន របស់ក្លិបព្រះខ័នរាជស្វាយរៀង រងទណ្ឌកម្មមិនឱ្យចូលរួមប្រកួតពាន់រង្វាន់មិត្តហ្វូនខេមបូឌានលីគ២០១៨ យ៉ាងតិច៣ខែនិងពិន័យជាប្រាក់ម្នាក់៥០ម៉ឺនរៀល ពីបទចូលរួមក្នុងជម្លោះវាយតប់លើទីលានកាលពីថ្ងៃទី៣ខែមិថុនា។ 

ចំណែកប្រធានក្រុម សឿយ វិសាល រងបម្រាមយ៉ាងតិច៤ប្រកួត រួមទាំងស្វ័យប្រវត្តិ(ចំពោះកាតក្រហម) និងពិន័យជាប្រាក់៥០ម៉ឺនរៀល ពីបទវាយគូប្រកួត។

រីឯកីឡាករ នុប តុលា រងបម្រាមយ៉ាងតិច២ប្រកួត រួមទាំងស្វ័យប្រវត្តិ និងពិន័យជាប្រាក់៥០ម៉ឺនរៀលដែរ ពីបទលេងទាំងកម្រោល។

ទណ្ឌកម្មក្នុងលិខិតដែលចុះហត្ថលេខាដោយប្រធានគណៈកម្មការវិន័យ អេង ពៅទិត្យ នៅថ្ងៃនេះគឺយោងតាមមាត្រា៥០ និងមាត្រា៤៨ នៃក្រមសីលធម៌និងក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

 សាមីខ្លួនទាំងអស់មានសិទ្ធិប្ដឹងទៅគណៈកម្មការឧទ្ធរណ៍សហព័ន្ធក្នុងរយៈពេល៥ថ្ងៃក្រោយចេញសេចក្ដីសម្រេចនេះ។ បើពុំមានប្ដឹងឧទ្ធរណ៍ សេចក្ដីសម្រេចនេះចូលជាធរមាន៕

ប្រភព: CNCC

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com