អគ្គនាយកដ្ឋានលិខិតឆ្លងដែនផ្តើមបើកដំ​ណើរធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋនៅខេត្តកោះកុង​ និងក្រៅខេត្ត

(កោះកុង)៖ អគ្គនាយកដ្ឋានលិខិតឆ្លងដែននៃក្រសួងម​ហា​ផ្ទៃ​ បានបើកដំណើរការបើកការិយាល័យថ្មីមួយ​បន្ថែមទៀត​ នៅខេត្តកោះកុង​ ដើម្បីធ្វើលិខិតឆ្លងធម្មតា​ ជួនប្រជាពល​រដ្ឋក្នុងខេត្តកោះកុង​ និងក្រៅខេត្តងផដែ។

ការបើកដំណើការការិយាល័យធ្វើលិខិតឆ្លងជួនប្រជាពលរដ្ឋនេះ​ គឺចាប់ផ្តើម​នៅថ្ងៃទី​០៦​ ខែមិថុនា​ ឆ្នាំ២០១៨​ ម្សិលមិញនេះ​ ស្ថិតក្នុងអតីតស្ថានីយ៍វិទ្យុ​ FM 99.75Mhz ក្នុង​ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រជាពលដ្ឋរស់នៅខេត្តកោះកុង​ បានសម្តែងការត្រេកអរ​ និងអគុណដល់ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់សម្រួលរាល់ការលំបាក ក្នុងការធ្វើដំណើរពីកោះកុងទៅភ្នំពេញ នាពេលកន្លងមក​ដើម្បីធ្វើលិខិតឆ្លងដែនសម្រាប់ប្រើប្រាស់ តាម​លក្ខខ័ណ្ឌរបស់អគ្គនាយកដ្ឋានលិខិតឆ្លង​ដែន​បានកំណត់ជូន។

លោកឧត្តមសេនីយ៍ទោ ហង្ស ដារ៉ា អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន បានថ្លែង​ថា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ​ ក្នុងខេត្តកោះកុង​ និងបណ្តាខេត្តផ្សេងៗទៀ​ត​ ក្នងការបំ​ពេញបែបបទធ្វើលិខិតឆ្លងដែនធម្មតា។ លោកបន្តថា​ ពេល​នេះ​សាខាការិ​យាល័យលិខិតឆ្លងដែន​ប្រចាំខេត្តកោះ​កុង បាន​ចាប់​ផ្តើមដំណើរការធ្វើលិខិតឆ្លងដែនជូនប្រជា​ពល​រដ្ឋក្នុងខេត្ត និងក្រៅខេត្តហើយ ដើម្បីជួយសម្រា​លការ​លំបាករបស់ប្រជាព​លរដ្ឋដែលមិនចាំបាច់ចំ​ណាយ​ថវិកា​ និងពេល​វេលាធ្វើដំណើរឆ្ងាយទៅធ្វើនៅរាជ​ធា​នី​ភ្នំពេញនោះទេ។

លោក ឧត្តមសេនីយ៍ទោ ហង្ស ដារ៉ា បញ្ជាក់ថា ការបើកការិយាល័យធ្វើលិខិតឆ្លងបច្ចុប្បន្ននេះ​ អគ្គ​នាយកដ្ឋានលិខិត​ឆ្លងដែនបានបើកដំណើចំនួន៣កន្លែង​ គឺនៅខេត្តបន្ទាយ​មានជ័យ​, បាត់ដំបង,​ និងកោះកុង។

លោកឧត្តមសេនីយ៍បានអំពាវដល់ប្រជាពលរដ្ឋអាចអញ្ជើញទៅធ្វើលិខិតឆ្លងដែនបាន​ដែលមានទីតាំងក្នុងបរិវេណអតីតស្ថានីយ៍វិទ្យុុ​ Fm 99.75Mhz ជាប់នឹងក្លិបប្រដាល់ចាស់ ក្នុ ងភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចាប់ពីថ្ងៃទី០៦ មិថុនា ២០១៨ នេះតទៅ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com