ពលរដ្ឋខ្មែរនៅកូរ៉េ នឹងទទួលសេវាពិនិត្យសុខភាពទូទៅ នាថ្ងៃទី១២ មីនាខាមុខ

កូរ៉េ ៖ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ បានជ្រាបថា នៅថៃ្ងអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូត បានសហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) នឹងបញ្ជូនក្រុមគ្រូពេទ្យរបស់មូលនិធិ ចុះពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង និងថតX-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលគាំពារពលករបរទេស   ទីក្រុងអឺយចុងប៊ូ ជាន់ទី៥ ដែលមានអាស័យដ្ឋានៈ경기도 의정부시 경의로 94 (의정부동) 의정부 외국인력지원센터 (Tel:031-838-9111) ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៨:០០ ល្ងាច៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង