រដ្ឋសភា ចុះហត្ថលេខាលើកិច្ចសន្យាលើកិច្ចធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្ត

ភ្នំពេញ ៖ អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង និងតំណាងក្រុមហ៊ុន People and Partners Insurance បានចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្ត។

 

ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានបញ្ជាក់ថាក្នុងសង្គមសព្វថ្ងៃនេះ សុខមាលភាពរបស់ពលរដ្ឋ ត្រូវបានយកចិត្តទុកដាក់គ្រប់ទីកន្លែង ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់។

 

លោកបន្តថា លោក ឡេង ប៉េងឡុង បានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន ដើម្បីផ្តល់សេវាធានារ៉ាប់រងសុខភាព ជូនតំណាងរាស្រ្ត នេះជាព្រឹត្តិការណ៍សំខាន់មួយ បានបង្ហាញពី ការយកចិត្តទុកដាក់របស់រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការផ្តល់មធ្យោបាយ លទ្ធភាពគ្រប់យ៉ាងដល់តំណាងរាស្រ្តទំាងអស់ ក្នុងការបំពេញការងារ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។

 

លោក ឡេង ប៉េងឡុង បានបន្តថា កិច្ចសន្យាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្ត ដែលត្រូវចុះហត្ថលេខានៅពេលនេះ មានឯកសារ សំខាន់ចំនួន៤មាន ទី១-គឺកិច្ចសន្យាធានារ៉ាប់រង សុខភាពជូនតំណាងរាស្រ្ត ទី២-គឺសម្រង់បុព្វលាភ ធានារ៉ាប់រងសុខភាព ទី៣-តារាងលក្ខខណ្ឌ អត្ថប្រយោជន៍នៃការធានារ៉ាប់រងសុខភាព និងទី៤-លក្ខខណ្ឌបច្ចេកទេសនៃកិច្ចសន្យាធានារ៉ាប់រងសុខភាព។

 

លោកថានៅក្នុងសេវាថែទំាសុខភាពជូនតំណាងរាស្រ្តនេះ កន្លងមករដ្ឋសភា បានផ្តល់ថវិកាជូនតំណាងរាស្រ្តម្នាក់ៗដោយផ្ទាល់តែម្តង។ ប៉ុន្តែ ចាប់ពីការចុះហត្ថលេខានេះទៅ សេវាថែទំាសុខភាពតំណាងរាស្រ្តត្រូវបានក្រុមហ៊ុន People and Partners Insurance ជាអ្នកធានារ៉ាប់រងលើការថែទំា សុខភាពជូនតំណាងរាស្រ្ត នៅតាមមន្ទីរពេទ្យក្នុងប្រទេស និងក្រៅប្រទេស។

 

កិច្ចសន្យារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាមួយក្រុមហ៊ុន People and Partners Insurance នេះ នឹងធ្វើឡើងនៅរៀងរាល់មួយឆ្នាំម្តង៕

 

photo_2017-02-21_15-38-45

 

photo_2017-02-21_15-38-53

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង