មន្ត្រីកាំកុងត្រូល ដកហូតម្ហូបអាហារសមុទ្រក្លាស្សេមានសារធាតុគីមី

ក្រុងព្រះសីហនុ ៖ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុរកឃើញម្ហូបអាហារសមុទ្រក្លាស្សេមានលាយសារធាតុគីមីហ្វរ័ម៉ុលមួយចំនួននៅតំបន់ផ្សារក្តាម។

 

 

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ចុះពិនិត្យគុណភាពម្ហូបអាហារ។ មន្ត្រីកាំកុងត្រូលបានដកហូតយកម្ហូបអាហារសមុទ្រក្លាស្សេដែលមានលាយសារធាតុគីមីហ្វរ័ម៉ុលនេះទៅកំទេចចោល។

 

 

ទោះជាយ៉ាងនេះ បើតាមលោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្តពន្យល់ថា បច្ចុប្បន្ននេះ ចំនួនម្ហូបអាហារសមុទ្រលាយសារធាតុគីមី មិនមានច្រើនទេនៅលើទីផ្សារក្នុងក្រុងព្រះសីហនុ។ ដោយសារតែការចុះត្រួតពិនិត្យទប់ស្កាត់ញឹកញាប់ពីមន្ត្រីកាំកុងត្រូល និងមួយផ្នែកក៍មានការយល់ដឹងច្រើនទាំងអាជីវករ និងប្រជាពលរដ្ឋលើបញ្ហាម្ហូបអាហារខូចគុណភាព៕

 

 

 

 

photo_2017-02-21_10-56-35

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង