គ្រូពេទ្យ​ចិន​ស្ទើរភ្លើង​វះកាត់ស្ត្រីម្នាក់ស្លាប់ក្នុងខេត្តពោធិសាត់​ បានវេច​បង្វេច​រត់មកបើកគ្មាន​ច្បាប់​ ​នៅ​​កំពង់ធំ

image imageកំពង់ធំ ៖ គ្រូពេទ្យស្ទើរភ្លើងជនជាតិចិនម្នាក់ ដែលធ្លាប់បើកគ្លីនិកគ្មានច្បាប់អនុញ្ញាត នៅក្នុងក្រុងពោធិ៍សាត់ ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីព្យាបាលវះកាត់ គីសដៃស្បូនស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅក្នុងគ្លីនិកផ្ទះល្វែងជួលរបស់គ្រូពេទ្យចិនរូបនេះ ដែលមានទីតាំងនៅទល់មុខសណ្ឋាគារ KM ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឥឡូវនេះបានវេចបង្វេច គេចខ្លួនមកបើកគ្លីនិកគ្មានច្បាប់អនុញ្ញាតមួយទៀតឈ្មោះថា (មន្ទីសម្រាកព្យាបាល ក្រុងស្ទឹងសែន) ក្នុងខេត្តកំពង់ធំ ។

យោងតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចខេត្តពោធិសាត់ឲ្យដឹងថា កន្លងមកគ្រូពេទ្យនេះគ្មានបទកកពិសោធន៍ច្បាស់លាស់ទេគាត់មានឈ្មោះវ៉ាន់ ចាន់ជូ ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅខេត្តហេណាន ប្រទេសចិន ចេះនិយាយភាសារខ្មែរបន្តិចបន្តួច ហើយបានមកបើកគ្លីនិក ព្យាបាលអ្នកជំងឺ នៅក្នុងក្រុងពោធិ៍សាត់ ប្រមាណពី៤ ទៅ៥ឆ្នាំ ទៅហើយតែគ្មានច្បាប់ អនុញ្ញាតនោះទេ ។

ចំណែកស្ត្រីរងគ្រោះឈ្មោះស៊ឹង ចាន់ធឿន កាលនោះគាត់មានអាយុ៣២ឆ្នាំ មានកូនស្រី៤នាក់ រស់នៅភូមិសាន្ត ស ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ គេនៅចាំមិនច្រឡំទេកាលនោះបុរសជាប្តីឈ្មោះប៉ៃ សារ៉េត ធ្លាប់បានរៀបរប់ឲ្យអ្នកសារព័ត៌មានដឹងថា ប្រពន្ធរបស់គាត់ បានថតអេកូមើលឃើញមានដុំគីសដៃស្បូន ក៍យកមកព្យាបាលនៅគ្លីនិកឯកជន របស់គ្រូពេទ្យចិននេះ កាលពីព្រឹកថ្ងៃទី១៩ ខែមករា នៅវេលាម៉ោង១៥រសៀល គ្រូពេទ្យចិនរូបនេះ បានចាប់ផ្ដើមធ្វើការវះកាត់អស់រយះពេលជាងពីរម៉ោងទើបរួចរាល់ លុះដល់ម៉ោង២១ និង៤០នាទីយប់ ស្រាប់តែប្រពន្ធរបស់គាត់ដាច់ខ្យល់ស្លាប់ ធ្វើឲ្យគាត់ និងកូនៗស្រែកយំផ្អើលទាំងយប់ ។

ពេលនោះគាត់បានទូរស័ព្ទប្ដឹងទៅសមត្ថកិច្ច នៅឯស្រុកក្រគរ ព្រោះមិនស្គាល់សមត្ថកិច្ច នៅក្នុងក្រុងពោធិ៍សាត់ទេ ។ ភ្លាមៗនោះ សមត្ថកិច្ចបានមកដល់ ប៉ុន្តែរវល់តែពិនិត្យមើល សាកសពប្រពន្ធរបស់គាត់ ដែលមានមនុស្សអ៊ូអរនោះ ស្រាប់តែគ្រូពេទ្យចិនរូបនោះ លួចរត់គេចខ្លួនបាត់តែម្ដង ។

អ្នកទទួលមើលការខុសត្រូវក្នុងគ្លីនិក ស្ទឹងសែន បានប្រាប់ក្នុងកិច្ចសម្ភាសថា កាលដែលលោក វ៉ាន ចាន់ជូ ឆ្លើយក្នុងកិច្ចសម្ភាសដោយលើម្រាមដៃ៤នោៈគឺលោកបញ្ចាក់ថា លោកបានទៅក្រុងភ្នំពេញ ៤ដងហើយនៅតែរត់ច្បាប់មិនទាន់បានទេ មិនមែនពាក់ព័ន្ធនិងការបង់លុយរត៎ការនោះទេ សុំកុំយល់ច្រលំ។

លោក ទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា ចំពោះច្បាប់ទំនាប់ ក្នុងការបើកគ្លីនិក ស្ទឹងសែននេះ កំពុងតែរត់នៅឯក្រសួងសុខាភិបាល មិនទាន់បានមកដល់ដៃគ្រូពេទ្យ វ៉ាន ចាន់ជូ ទេក្នុងរយៈពេល៣ខែនេះ ។

មតិមហាជនបានរឹះគន់លោក ទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ធំ យ៉ាងចាស់ដៃថា គ្រូពេទ្យ វ៉ាន ចាន់ជូ រូបនេៈធ្លាប់បានវៈកាត់ធ្វើអោយស្រ្ដីម្នាក់ស្លាប់រួចម្ដងទៅហើយ ចុៈហេតុអ្វីបានជាបន្ដរត់ច្បាប់អោយបើកគ្លីនិកនេះទៀត ចុៈបើស្លាប់មនុស្សទៀតនោះតើលោក ទី ធីរ៉ាវុធ ហ៊ានទទួលខុសត្រូវមុខច្បាប់ទេបានជាហ៊ាន រត់ច្បាប់អោយគ្រូពេទ្យនេៈទៀត៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង