បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១៥​ នាក់នៅអ៊ីរ៉ាក់

អ៊ីរ៉ាក់ ៖ យោងតាមប្រភពសន្តិសុខបានឲ្យដឹងថា កាលពីថ្ងៃពុធជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបើករថយន្តធំមួយគ្រឿងហើយបានចុចបំផ្ទុះគ្រាប់បែកអត្ដឃាតក្នុងរថយន្តនោះបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥ នាក់ស្លាប់ និង ៥០ នាក់ទៀតរងរបួស នៅតំបន់សាឌ្រឺ (Sadr) នៅជាយទីក្រុងបាកដាដ ។

ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅហ្ការ៉ាស និងកន្លែងលក់រថយន្តមួយទឹក (ជជុះ) មួយចំនួនដែលតែងតែមានមនុស្សជាច្រើនចេញចូលទីនោះ ហើយគ្រោះថ្នាក់នេះបានបង្កឲ្យមនុស្សស្លាប់ច្រើនជាងគេបំផុតរហូតមកដល់ឆ្នាំ ២០១៧ នេះ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង