​វ៉េណេស៊ុយអេឡាជំរុញឲ្យ​អាម៉េរិកលុបចោលទណ្ឌកម្មមកលើខ្លួន​

លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងដាក់ញត្តិប្រឆាំងមួយទៅស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំទីក្រុងការ៉ាកាសដើម្បីជំទាស់នឹងទណ្ឌកម្មរបស់ក្រសួងរតនាគារអាម៉េរិកដែលបានដាក់ទៅលើអនុប្រធានាធិបតីលោក តារ៉េក អែលអេស្សាមី (Tareck El Aissami) ជាប់ទាក់ទិននឹងការជួញដូរគ្រឿងញៀន ។

លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទកោះហៅមន្ត្រីទូតអាម៉េរិកដើម្បីប្រគល់ញត្តិនេះឲ្យ ហើយបានទាមទារឲ្យអាម៉េរិកដកនូវការចោទប្រកាន់ទៅលើលោក អេស្សាមី គឺជាទង្វើមួយដែលលោកបានចាត់ទុកថាជាការបំពានទៅលើប្រទេសវ៉េណេស៊ុយអេឡា ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង