១០នាក់ស្លាប់និងរបួស​ក្នុងហេតុការណ៍វាយប្រហារដោយកាំបិត​នៅចិន

ចិន ៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ក្រុមវាយប្រហារប្រដាប់ដោយកាំបិត ៣ នាក់បានសម្លាប់មនុស្ស ៥ នាក់ និង ៥នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់ភាគខាងលិចនៃខេត្តហ្ស៊ីនជាំង (Xinjiang) ប្រទេសចិន ។

អាជ្ញាធរមានសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះការស៊ើបអង្កេតកំពុងតែបន្តដំណើរការ តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីក្រុមវាយប្រហារ ឬក៏មូលហេតុដែលនាំឲ្យពួកគេធ្វើរឿងនេះនោះទេ ។

សូមរំឭកថា ពលរដ្ឋរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សារវាងក្រុមជនជាតិមូស្លីមអ៊ូហ្គឺ (Uighur) និងក្រុមជនជាតិភាគតិចហាន (Han) ក្នុងខេត្តហ្ស៊ីនជាំងដែលជាតំបន់ព្រំដែននៃប្រទេសប៉ាគីស្ថាន និងតំបន់អាស៊ីកណ្តាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង