ឥណ្ឌាបង្កើតកំណត់ត្រាអវកាសថ្មី ខ្លាំងជាងរុស្ស៊ី

ឥណ្ឌា ៖ នៅថ្ងៃពុធនេះ ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាថ្មី បន្ទាប់ពីបានបាញ់បង្ហោះផ្កាយរណបចំនួន ១០៤ គ្រឿងចូលក្នុងតារាវិថីដោយប្រើប្រាស់រ៉ុក្កែតតែមួយដើម ។ នេះជាចំនួនផ្កាយរណបច្រើនបំផុតដែលត្រូវបានបាញ់បង្ហោះចូលទៅក្នុងតារាវិថីដោយប្រទេសតែមួយនៅក្នុងបេសកកម្មតែមួយ ។

ផ្កាយរណបទាំង ១០៤ ដែលត្រូវបានបាញ់បង្ហោះចូលទៅក្នុងតារាវិថីនោះ មាន ៣ គ្រឿងជារបស់ប្រទេសឥណ្ឌា និង ១០១ គ្រឿងទៀតជាផ្កាយរណបបរទេសមកពីអាម៉េរិក, អារ៉ាប់រួម, អ៊ីស្រាអែល, ស្វីស, ហូឡង់ និងកាហ្សាក់ស្ថាន ។

សូមរំឭកថាកំណត់ត្រាចាស់ត្រូវបានធ្វើឡើងដោយប្រទេសរុស្ស៊ីដែលបានបាញ់បង្ហោះផ្កាយរណបចំនួន ៣៧ គ្រឿងក្នុងបេសកកម្មតែមួយក្នុងឆ្នាំ ២០១៤ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង