​ស្រីលង្កា ៖ ពលរដ្ឋ​ដែលបរាជ័យ​ស្វែងរកសិទ្ធិជ្រកកោនអា​ចមក​​មាតុភូមិវិញ​

លោក រ៉ានីល វីកគ្រេមេស៊ីញ (Ranil Wickremesinghe) នាយករដ្ឋមន្ត្រីប្រទេសស្រីលង្កា បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ពលរដ្ឋស្រីលង្កាដែលបរាជ័យក្នុងការស្វែងរកសិទ្ធិជ្រកកោន ហើយកំពុងស្ថិតនៅក្នុងមណ្ឌលឃុំឃាំងរបស់ប្រទេសអូស្ត្រាលីនៅលើកោះប៉ាពួញូហ្គីណេ (Papua New Guinea) ឬនៅលើកោះណេរ៉ុ (Nauru) នឹងមិនប្រឈមមុខនឹងការកាត់ទោស ឬធ្វើ បាបទេនៅពេលដែលពួកគេវិលត្រឡប់មកកាន់ប្រទេសស្រីលង្កាវិញ ។

ការថ្លែងបែបនេះរបស់នាយករដ្ឋមន្ត្រីប្រទេសស្រីលង្កាបានធ្វើឡើងបន្ទាប់ពីប្រទេសអូស្ត្រាលីកំពុងតែបង្កើនការដាក់សម្ពាធទៅលើអ្នកដែលបរាជ័យក្នុងការស្វែងរកសិទ្ធិជ្រកកោនទាំងនោះឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយស្ម័គ្រចិត្តរួមទាំងការផ្ដល់ជូននូវប្រាក់មួយចំនួនធំផងចំពេលដែលមានការភ័យខ្លាចថាកិច្ចព្រមព្រៀងរបស់អាមេរិកទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីអាចបរាជ័យ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង