នូវែលសេឡង់ ៖ ភ្លើងឆេះព្រៃ​បង្ខំ​ពលរដ្ឋរាប់រយនាក់​ភៀសខ្លួនពីលំនៅស្ថាន​

នូវែលសេឡង់ ៖ពលរដ្ឋរាប់រយនាក់ក្នុងទីក្រុងក្រាយឆឺច (Christchurch) ប្រទេសនូវែលសេឡង់ នាថ្ងៃពុធនេះ ត្រូវបានជម្លៀសចេញពីលំនៅស្ថាន ខណៈភ្លើងឆេះព្រៃបានគំរាមកំហែងតំបន់មួយចំនួននៅជាយក្រុង ។

មន្ត្រីបាននិយាយថា ពលរដ្ឋដែលត្រូវបានជម្លៀសចេញ កំពុងតែស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស និងខ្លះទៀតស្នាក់នៅជាមួយសាច់ញាតិរបស់ពួកគេ ។

ចំណែកអភិបាលក្រុងក្រាយឆឺច បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដោយសារតែភ្លើងឆេះព្រៃនោះ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង