បងប្រុស​គីម ជុងអ៊ុន ត្រូវគេសម្លាប់ដោយសារ​បំពុល​

កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារចារកម្មប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធនេះថា លោក គីម ជុង ណាម (Kim Jong Nam) ដែលជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក    គីម ជុងអ៊ុន (Kim Jong Un) ត្រូវបានបំពុលដោយជនសង្ស័យ ២ នាក់ដែលជាភ្នាក់ងារស្ត្រីប្រទេសកូរ៉េខាងជើង ។

ប្រភពដដែលបន្ដថា ប្រទេសកូរ៉េខាងជើងបានរៀបចំផែនការសម្លាប់លោក គីម ជុងណាម ជាយូរមកហើយ ។

គួររំឭកថា លោក ជុងណាម ត្រូវបានគេសម្លាប់នៅព្រលានយន្តហោះមួយកន្លែងនៅក្នុងទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីនៅពេលលោកកំពុងត្រៀមខ្លួនចេញដំណើរពីប្រទេសនេះទៅកាន់ទីក្រុងម៉ាកាវនៃប្រទេសចិនកាលពីថ្ងៃអង្គារ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង