មនុស្ស ៩នាក់ស្លាប់និង​២នាក់​បាត់ខ្លួន​ក្នុងគ្រោះថ្នាក់ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅ​ចិន

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថាកាលពីថ្ងៃអង្គារ មានមនុស្សចំនួន ៩ នាក់បានបាត់បង់ជីវិត ខណៈមនុស្ស ២ នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួនក្នុងគ្រោះថ្នាក់ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្តហួណាន (Hunan) ភាគកណ្តាលប្រទេសចិន។

ទូរទស្សន៍ CCTV ប្រទេសចិនបានបង្ហាញវីដេអូបុរសវ័យចំណាស់អាយុ ៥០ ឆ្នាំម្នាក់ ត្រូវបានគេសែងចេញពីក្នុងអណ្តូងរ៉ែធ្យូងថ្ម ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងដែលនៅក្បែរកន្លែងកើតហេតុនោះ។

ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃអង្គារ នៅពេលដែលកម្មករអណ្តូងរ៉ែ ២៩ នាក់កំពុងតែធ្វើការ។

ចំណែកក្រុមជួយសង្គ្រោះនៅតែបន្ដប្រតិបត្តិការជួយសង្គ្រោះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង