ប្រធានក្រុមហ៊ុន SAMSUNG អាចនឹងត្រូវចាប់ខ្លួន​ ខណៈហ៊ុន​បន្ដធ្លាក់ចុះ​

ក្រុមព្រះរាជអាជ្ញាពិសេសរបស់ប្រទេសកូរេខាងត្បូងបានឲ្យដឹងថា ពួកគេកំពុងស្វះស្វែងតរកដីកាដើម្បីចាប់ខ្លួនលោកប្រធាន ចេ វ៉ាយ លី ដែលជាផ្នែកមួយនៃស៊ើបអង្កេតទៅលើករណីពុករលួយ។

ការប្រកាសនេះ បានធ្វើឲ្យតម្លៃហ៊ុនក្រុមហ៊ុន SAMSUNG អេឡិចត្រូនិក ធ្លាក់ចុះអស់ដល់ ១,៣ ភាគរយនៅព្រឹកថ្ងៃពុធនេះ មកនៅត្រឹមតែ ១.៦២៤,៣២ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយហ៊ុន ដែលជាកម្រិតមួយទាបបំផុតមិនធ្លាប់មានទេចាប់តាំងពីថ្ងៃទី ២៣ ខែមករាមក។

គួរបញ្ជាក់ថាតម្លៃហ៊ុនរបស់ក្រុមហ៊ុន SAMSUNG  អេឡិចត្រូនិក បានធ្លាក់ចុះជាប់ៗគ្នាដល់ថ្ងៃទី ៤ ហើយ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង