យោធោបករណ៍​អាម៉េរិកត្រូវបានបញ្ជូនទៅដល់​រូម៉ានី​ហើយ

រថក្រោះកងទ័ពព្រមទាំងទាហានអាម៉េរិកបានបញ្ជូនបន្តទៅដល់មូលដ្ឋានទ័ពអាកាសនៅភាគខាងត្បូងនៃប្រទេសរូម៉ានីហើយកាលពីថ្ងៃអង្គារ ក្រោយពីបានចាប់ផ្ដើមដឹកតាមរថក្រោះកាលពីថ្ងៃពុធ។

រថក្រោះទាំងនេះត្រូវបានទម្លាក់ចុះពីលើរថភ្លើងមួយគ្រឿងនៅក្នុងភូមិមួយកន្លែងជាទីដែលគេនឹងត្រូវបញ្ជូនបន្តទៅកាន់មូលដ្ឋានទ័ពអាកាសដែលស្ថិតនៅក្បែរនោះ។

ការដាក់ពង្រាយយោធោបករណ៍និងកងទ័ពអាម៉េរិកនេះគឺជាផ្នែកមួយនៃប្រតិបត្តិការអាម៉េរិកក្នុងការធានាជាថ្មីចំពោះសម្ព័ន្ធមិត្តណាតូនិងដៃគូផ្សេងទៀតដែលមានការព្រួយបារម្ភពីប្រទេសរុស្ស៊ី។

សូមបញ្ជាក់ថាកងកម្លាំងទាហានអាម៉េរិក ៥០០នាក់នឹងត្រូវបញ្ជូនទៅមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅស្រុកខុនស្តានតា (Constanta) ប្រទេសរូម៉ានី៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង