បងប្រុសមេដឹកនាំកូរ៉េខាងជើងត្រូវបានគេសម្លាប់នៅម៉ាឡេស៊ី

លោក គីម ជុង ណាម អាយុ៤៦ឆ្នាំ ជាបងប្រុសរបស់លោក គីម ជុង អ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង  ត្រូវបានគេសម្លាប់នៅព្រលានយន្តហោះនៅក្នុងទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី។

មន្ត្រីម៉ាឡេស៊ីមួយរូបបាននិយាយពីម្សិលមិញថា នៅមុនពេលស្លាប់ លោក ជុងណាម បានប្រាប់បុគ្គលិកពេទ្យថា លោកបានរងការវាយប្រហារដោយការបាញ់ស្ព្រៃគីមីម្យ៉ាង។

មន្ត្រីដដែលនេះបានបញ្ជាក់ថា លោក ជុងណាម ត្រូវបានគេវាយប្រហារពីថ្ងៃចន្ទនៅហាងលក់ទំនិញនៅព្រលានយន្តហោះនេះនៅពេលលោកត្រៀមបន្តដំណើរទៅទីក្រុងម៉ាកាវប្រទេសចិនជាបន្តទៀត។
ក្រោយពីរងការវាយប្រហារនេះហើយ គេបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះរូបនេះបានបាត់បង់ជីវិតនៅពេលកំពុងធ្វើដំណើរតាមផ្លូវ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា លោក ជុងណាម ត្រូវបានសម្លាប់នៅព្រលានយន្តហោះដោយសារស្ត្រី២ រួចរត់គេចខ្លួន ខណៈមន្ត្រីប៉ូលិសម៉ាឡេស៊ីកំពុងតាមស្វែងរកចាប់ខ្លួននៅឡើយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង