កូរ៉េខាង​ជើង ៖ រាល់ការបាញ់សាកល្បងមីស៊ីល​ជាវិធានការការពារខ្លួនតែប៉ុណ្ណោះ

ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារបានច្រានចោលសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិស្ដីពីការបាញ់សាកល្បងមីស៊ីលកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយបានអះអាងថា រាល់ការបាញ់សាកល្បងទាំងអស់គឺជាវិធានការការពារខ្លួននិងប្រជាពលរដ្ឋខ្លួនតែប៉ុណ្ណោះ។

គួររំឭកថា កាលពីថ្ងៃចន្ទក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានថ្កោលទោសចំពោះការបាញ់សាកល្បងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងដោយបានជំរុញឲ្យសមាជិកខ្លួនបង្កើនកិច្ចប្រឹងប្រែងទ្វេដងក្នុងការអនុវត្តទណ្ឌកម្មទៅលើប្រទេសនេះ តែមិនបានបញ្ជាក់ពីវិធានរឹតបន្តឹងនោះទេ។

ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍នេះ ឯកអគ្គរដ្ឋថ្មីរបស់ប្រទេសកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសលោក ហាន់ តេ សុង (Han Tae Song) បាននិយាយថា ការបាញ់សាកល្បងជោគជ័យនូវមីស៊ីលផ្លោងកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះគឺជាផ្នែកមួយនៃវិធានការការពារខ្លួនតែប៉ុណ្ណោះ។

លោកបានបន្ថែមថា មន្ត្រីគណៈប្រតិភូរបស់លោកបានច្រានចោលទាំងស្រុងចំពោះសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខដែលទើបចេញផ្សាយថ្មីៗនេះព្រមទាំងបានច្រានចោលរាល់សេចក្ដីសម្រេចទាំងអស់របស់សហប្រជាជាតិពាក់ព័ន្ធនឹងប្រទេសរបស់លោកផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង