យុទ្ធនាការជិះកង់រ៉ៃអង្គាសថវិកា«ដើម្បីកុមារនៅកម្ពុជា»

ស្វាយរៀង ៖ ក្រុមកង់គន្ធបុប្ផា«ដើម្បីកុមារនៅកម្ពុជា» សហការជាមួយ សសយក ខេត្តស្វាយរៀង បានរៀបចំជិះកង់រ៉ៃអង្គាសថវិកាដើម្បីប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

 

ការជិះកង់រ៉ៃអង្គាសថវិកាដើម្បីប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ  ឆ្នាំ២០១៧ និងជាជំហានទីមួយក្នុងការបង្កើតក្រុមជិះកង់នេះឡើង។

 

ជាពាក្យស្លោកនៃយុទ្ធនាការជិះកង់នេះត្រូវបានដាក់ឈ្មោះថា «កង់គន្ធបុប្ផា ដើម្បីជីវិត្តកុមារកម្ពុជា»។ នេះជាយុទ្ធនាការលើកទីពីរ ការជិះកង់រ៉ៃអង្គាសថវិកា«ដើម្បីកុមារនៅកម្ពុជា»។ យុទ្ធនាការនេះនឹងត្រូវបានធ្វើឡើងក្នុងទូទាំងក្រុងស្វាយរៀង។

 

ក្នុងយុទ្ធនាការជិះកង់រ៉ៃអង្គាសថវិកានេះ មានកិច្ចគាំទ្រ និងស្វាគមន៍ពីអជ្ញាធរខេត្ត  អាជីវករ ក្រុមហ៊ុនទូទាំងខេត្តស្វាយរៀង៕

 

 

សូមទស្សនារូបភាពនៃយុទ្ធនាការជិះកង់នេះដូចខាងក្រោម៖

 

photo_2017-02-08_21-35-13 photo_2017-02-08_21-35-38 photo_2017-02-08_21-35-44 photo_2017-02-08_21-35-49 photo_2017-02-08_21-35-53

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង