(ចំណេះដឹង)៖ រូបមន្តកម្ចាត់ស្រមោចមួយកំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនាំធ្វើការចែករំលែកយ៉ាងព្រោងព្រាត ដោយខ្លះធ្វើហើយបានជោគជ័យក៏ចង់ចែករំឡែកទៅកាន់អ្នកដទៃ ឯខ្លះទៀតក៏ចែករំលែកដើម្បីទុកអនុវត្តនៅពេលក្រោយ ដោយហេតុថារូបមន្តមួយនេះហាក់ងាយៗក្នុងការអនុវត្តថែមទាំងចមណាយលុយតិចតួចប៉ុណ្នោះ ពោលគឺរបស់ដែលមាននៅក្នុងផ្ទះបាយស្រាប់ពុំពិបាកទៅរកនៅឯណាឆ្ងាយ។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ Collin បានបង្ហោះនូវរូបភាពមួយសន្លឹក ដោយអមមកជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ផ្ទះអ្នកណាខ្លះមានស្រមោចច្រើនយកម្ទេស ១ស្លាបព្រាបាយ+ សាប៊ូលាងចាន ១ស្លាបព្រាបាយ+ជាមួយនឹងទឹក ១លីត្រ។លាយចូលគ្នាចាក់ចូលដប់បាញ់ត្រង់កន្លែងមានស្រមោចវៀច្រើនស្រមោច ក្រហម និង ស្រមោច ខ្មៅ ធានាថាអស់ ពីផ្ទះ តោះ ប្រើ វិធីល្អ ៗហើយអស់លុយតិច»។ក្រោយពីបានដឹងនូវរូបមន្តហើយឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមមិនតិចនោះទេបានចាប់អារម្មណ៍ និងមានបំណងចង់អនុវត្តតាម។ ចុះមហាជនដែលកំពុងទស្សនានូវវីដេអូនេះធ្លាប់បានសាកល្បងហើយឬនៅ? បើធ្លាប់ហើយតើពិតជាមានប្រសិទ្ធភាពដូចការចែករំលែកដែរឬទេ? អាចខំមិននៅខាងក្រោមដើម្បីប្រាប់ដល់អ្នកមិនទាន់បានអនុវត្ត៕
(សង្គម)៖ ស្របពេលបច្ចុប្បន្ននេះកំពុងមានរឿងរ៉ាវចម្រោងចម្រាសឥតឈប់ឈរ រវាងកម្ពុជា និងប្រទេសជិត ពាក់ព័ន្ធនឹងវប្បធម៌ផងនេះ បែរជាពេលនេះផ្ទុះរឿងថ្មីពេញបណ្ដាញសង្គមទៀយហើយ ក្រោយមហាជនបានឃើញ វិក័យប័ត្រភ្លើង នៅខេត្តបន្ទាយមានជ័យទូរទាត់ជាប្រាក់បាតថៃ មិនមែនជាប្រាក់រៀលខ្មែរ ខណៈខេត្តបន្ទាយមានជ័យជាទឹកស្ថិតក្នុងប្រទេសកម្ពុជាសោះ បង្កឱ្យមហាជននិយមលេងបណ្ដាញសង្គមរិះគន់មិនសំចៃមាត់។ បើយោងតាមគណនីហ្វេសបុកឈ្មោះ Sar Rotha Post បានធ្វើការបង្ហោះវិក័យប័ត្រភ្លើងមួយសន្លឹក អមដោយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងតែអត់យល់រឿងមួយនេះ ទឹកដីខ្មែរ ចាយលុយសៀម បន្ទាយមានជ័យជាទឹកដីខាងណាអោយប្រាកដ? សូមចូលរួមលើកស្ទួយ ប្រាក់រៀលខ្មែរផង អស់លោកអ្នកមុខអ្នកការ លើកស្ទួយប្រាក់រៀលគឺចាប់ពីពលរដ្ឋម្នាក់ៗបើអស់លោកជាអ្នកមុខអ្នកការក្នុងខេត្តផ្តល់នូវគំរូ អវិជ្ជមាន តើរំពឹងអីទៅ?»។មហាជនដែលឃើញការផុសនេះហើយនាំគ្នាសម្ដែងអារម្មណ៍ហួសចិត្ត ខ្លោចចិត្តជាខ្លំាង និងចែករំលែកយ៉ាងព្រោងព្រាតពាសពេញបណ្ដាញសង្គមដោយបានលើកឡើងថា «ជារឿងដែលខ្ញុំឆ្ងល់យូរមកហើយ គ្រាន់តែចាយលុយខ្លួនឯងលើទឹកដីខ្លួនធ្វើមិនបាន មិនមែនតែភ្លើងទេចាយទៅឲ្យតែជាប់ព្រំប្រទល់ថៃគឺចឹង ចាញ់ប្រៀបគេ។ មហាជនខ្លះបន្តថា វាជារឿងមិនល្អទេសម្រាប់ជាតិ ខ្ញុំលក់ដូរនៅខេត្តកំពង់ចាមមានក្មេងប្រុសរស់នៅបន្ទាយមានជ័យ មានទិញខ្ញុំនិយាយលុយជាបាតទាំងខ្ញុំស្ដាប់គាត់ទិញមិនចង់យល់សោះ ខ្ញុំពិតជាមិនសប្បាយចិត្តសោះដែលជំនាន់ក្រោយមិនស្គាល់ប្រាក់រៀលខ្លួន»។ ចំណែក ប៉ោយប៉ែត កន្លែងខ្លះយកលុយខ្មែរទៅទិញគេមិនលក់អោយទេ គេអោយទៅដូរយកលុយBទៅទិញបានគេលក់អោយ ទាំងដែលលក់របស់ខ្មែរ ហើយកូនខ្មែរជានាក់លក់ តែមិនចាយលុយខ្មែរទេ លោកពូអើយមិនត្រឹមតែប៉ុណ្ណោះ មានមហាជនរស់នៅខេត្តផ្សេងទៀតបានចែករំលែកថា «កោះកុងក៏ចឹងដែរបង ព្រោះកាលពីជំនាន់មុន កោះកុងអត់ភ្លើងប្រើ សុំចុះកុងត្រាយកភ្លើងពីថៃមកប្រើ ទោះពេលនេះមានភ្លើងប្រើគ្រប់គ្រាន់ក៏មិនទាន់ចប់កុងត្រាគេ បើដកសិទ្ធិគេចេញ សងលុយគេ» ។ ខ្លះបន្តថា ខាងបាត់តំបងក៍ចឹង លក់ដូរនិយាយតែលុយបាត»។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវ និងការបញ្ចេញមតិទាំងនេះ មហាជនកំពុងរងចាំមើលបន្តថា តើមន្ត្រី ឬស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងមានការបកស្រាយបែបណាចំពោះករណីខាងលើនេះ៕
(ខេត្តមណ្ឌលគិរី)÷ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាលដែល មានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥និង៣៨នាទីព្រឹក នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា ខាងជំនាញសហការជាមួយអង្គការWWF បានប្រឹងប្រែងព្យាយាមប្រឹងប្រែងជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ អស់លទ្ធភាពហើយ។ លោកប្រាប់ថា សត្វដំរីនោះទំនងជាប់ ផុងយូរនៅក្នុងល្បាប់អូរក្រាក់ ទម្រាំមានប្រជាពលរដ្ឋប្រទះ ឃើញដូច្នេះយើងលំបាកនឹងស្ដារសុខភាពដំរីនោះឡើងវិញខ្លាំងណាស់។ លោកបញ្ជាក់ថា យើងបានប្រឹង ប្រែងខ្លាំងណាស់ដើម្បីជួយសង្គ្រោះសត្វដំរីនេះ។គួររំលឹកថា ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេចបានប្រទះឃើញសត្វដំរីព្រៃញី១ក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់កាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤។ ក្រុមការងារបានព្យាយាមជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ ប៉ុន្តែគួរឱ្យសោកស្ដាយ 10 ថ្ងៃក្រោយមក ដំរីញី១ក្បាលនោះបានបាត់បង់ជីវិត។ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីរួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញី១ក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់ និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេល៣ថ្ងៃនៅ កន្លែងកើតហេតុ។ ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញី១ក្បាលនេះ មកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។ដោយសុខភាព សត្វដំរីព្រៃញី១ក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។ នៅវេលាម៉ោង២រសៀលនាថ្ងៃនេះក្រុមការងារនឹងរៀបចំជីករណ្តៅកប់នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕