(អន្តរជាតិ)៖ មនុស្សភាគច្រើនកំពុងព្យាយាមរកវិធីដោះស្រាយរលកកម្ដៅដែលកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះគឺជាវត្ថុទាំង ៧ ដែលអ្នកគួរមានក្នុងកាបូប ដើម្បីទប់ទល់នឹងរដូវ ក្ដៅ។របស់ដែលត្រូវមានជាមូលដ្ឋានគឺដបទឹកតូចមួយ និងឡេការពារកម្តៅថ្ងៃ គួរតែនៅក្នុងកាបូបរបស់អ្នកជានិច្ច ទោះបីជាអ្នកកំពុងដើរទិញឥវ៉ាន់ក៏ដោយ។ អាកាសធាតុក្តៅ ធ្វើឱ្យយើងមានអារម្មណ៍ថា ខ្សោះជាតិ ទឹកញឹកញាប់ជាងអ្វីដែលយើងរំពឹងទុក ហើយក៏អាចប៉ះពាល់ស្បែកខ្លាំងផងដែរ ដូច្នេះហើយយើង ត្រូវមានទឹកនៅជាមួយយើងគ្រប់ពេល ហើយត្រូវប្រាកដថាយើងលាបឡេការពារ កម្តៅថ្ងៃម្តង ទៀតរៀងរាល់បីម៉ោងម្តង។ថ្នាំគ្រាប់ទឹកពុះអេឡិចត្រូលីតដូចដែលបានរៀបរាប់ពីមុនមក ទឹកគឺជាវត្ថុចាំបាច់នៅក្នុងកាបូបរបស់យើងក្នុងរដូវក្តៅ ប៉ុន្តែកុំភ្លេច ថ្នាំគ្រាប់ទឹកពុះអេឡិចត្រូលីតមួយចំនួនផងដែរ។ ពួកវាសំបូរទៅដោយសារធាតុរ៉ែ និងអំបិល ។ វីតាមីន និងសារធាតុរ៉ែដែលគ្រាប់ទាំងនេះមានអាចជួយឱ្យយើងទទួលបានថាមពលកាន់តែច្រើន និងការពារ យើងការខ្សោះជាតិទឹកនៅថ្ងៃរដូវក្តៅ។កង្ហាខ្នាតតូចចល័តការមានកង្ហាខ្នាតតូចចល័តនៅក្នុងកាបូប នឹងជួយអោយអ្នកមិនមានអារម្មណ៍ស្អុះស្អាប់នោះទេ ឆ័ត្រយើងភាគច្រើនភ្ជាប់ឆ័ត្រជាមួយភ្លៀង ប៉ុន្តែការពិតគឺវាងាយស្រួលប្រើក្នុងរដូវក្តៅ ដូចនៅរដូវវស្សាដែរ។ កម្តៅព្រះអាទិត្យចំពីលើក្បាលរបស់យើង អាចធ្វើឱ្យយើងមានអារម្មណ៍មិនស្រួល ដូច្នេះមានឆ័ត្រ ពេលដើរកាត់កម្តៅថ្ងៃ គឺជារឿងល្អបំផុត។ វ៉ែនតាពន្លឺព្រះអាទិត្យភ្លឺអាចនាំឱ្យមនុស្សជាច្រើនឈឺក្បាល ហើយវ៉ែនតារបស់អ្នកនឹងការពារអ្នកពីរឿងនោះ។ កន្សែងសើមអាកាសធាតុដ៏គួរឲ្យខ្លាចក្នុងរដូវក្ដៅអាចធ្វើឲ្យយើងបែកញើស ហើយហេតុនេះហើយបានជាមានអារម្មណ៍ស្អិតញឹកញាប់ពេក។ ការមានកញ្ចប់កន្សែងសើមអាចឱ្យអ្នកស្រស់ស្រាយពេលធ្វើដំណើរ ទោះបីជាអ្នកមិនអាចចូលទៅបន្ទប់ទឹកក៏ដោយ។ក្រដាសជូតមាត់អាកាសធាតុក្តៅ និងសើមនៅរដូវក្ដៅ ច្រើនតែធ្វើឱ្យស្បែករបស់យើងមានជាតិប្រេង ដែលអាចធ្វើឱ្យ មិនស្រួល ហើយថែមទាំងអាចស្ទះរន្ធញើសទៀតផង។ ក្រដាសជូតមាត់ អាចជូតខ្លាញ់លើមុខ ពេលបែកញើសផងដែរ៕
(ភ្នំពេញ)៖ អបអរសាទរចំពោះឧកញ៉ា លី សុភ័ក្ដ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រទាននូវគោរមងារជា «អ្នកឧកញ៉ា»។ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ានេះជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយនិង ចិត្តដោយមិនខ្លាចនឿយហត់របស់អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បី ជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិជាទីស្នេហានៃយើង ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះការប្រទាននេះពិតជាស័ក្តិសមនិងផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកឧកញ៉ានិងក្រុមគ្រួសារ។ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូម បួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថ រក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួប ប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈជានិច្ចនិរន្តរ៍៕
(សង្គម)៖ ដោយហេតុថាអាកាសធាតុកាន់តែកើនកម្ដៅខ្លាំងឡើងៗជាពិសេសធ្វើប្រជាជនមួយចំនួនប្រឈមទៅនឹងបញ្ហាសុខភាពផ្សេងៗមិនថាតែមនុស្សចាស់ឬកូនក្មេងនោះទេ ដូច្នេះហើយកាលពីពេលថ្មីៗនេះក្រោយពីបានឃើញរូបភាពក្មេងៗអង្គុយរៀនបណ្ដើរនិងស្អំក្បាលជាមួយកន្សែងពោះគោសើមបណ្ដើរ ឃើញថាមានអាណាព្យាបាលនិងមហាជនជាច្រើនបានធ្វើការសំណូមពរទៅកាន់ក្រសួងអប់រំឱ្យផ្អាកការសិក្សាចំពោះថ្នាក់បឋមសិក្សាមួយរយៈសិន ក៏ព្រោះតែបារម្ភពីសុវត្តិភាពក៏ដូចជាសុខភាពក្មេងៗ ណាមួយក្មេងៗក៏មិនទាន់យល់ច្បាស់ទាំងស្រុងពីការថែរក្សាសុខភាពកំឡុងពេលអាកាសធាតុក្ដៅបែបនេះ។ យ៉ាងណាមិញយោងតាមរូបភាពចំនួនពីរសន្លឹកដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះថា វិចិត្រ តារា ព្រមទាំងអមមកជាមួយខ្លឹមសារយ៉ាងដូច្នេះថា «យោងតាមអាកាសធាតុក្តៅខ្លាំង នាយកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី សូមអំពាវនាវដល់មាតាបិតាសិស្សទាំងអស់ មេត្តាដាក់កន្សែងពោះគោតូចល្មមទុកឲ្យកូនជ្រលក់ទឹកស្អំ ពេលមករៀនដើម្បីកាត់បន្ថយកំដៅ និងណែនាំកូនៗញ៉ាំទឹកឲ្យបានច្រើន»។ ក្រោយពីបានឃើញការបង្ហោះនេះហើយមហាជនក៏បានសរសើរនិងអរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់នាយកសាលាខាងលើផងដែរ ក៏ប៉ុន្តែទន្ទឹមនឹងគ្នានោះ មានមហាជនក៏ដូចជាអាណាព្យាបាលជាច្រើនរូបបានចូលទៅបញ្ចេញមតិយោបល់ដោយសំណូមពរទៅកាន់ក្រសួងស្រដៀងៗគ្នាយ៉ាងដូច្នេះថា៖-តើក្រសួងអាចផ្គួបវ៉ាកងតូចនឹងវ៉ាកងធំចូលគ្នាឈប់សំរាកក្នុងរដូវក្ដៅបានទេសំរាប់ឆ្នាំសិក្សាក្រោយៗដោយសារតែកំដៅពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងរហូតខ្ញុំពិតជាបារម្ភពីក្មេងតូចៗណាស់-បើអាចបិទសាលាមួយរយៈក៏ល្អ ព្រោះក្ដៅណាស់ រាល់ថ្ងៃនៅក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់ជាប់រហូត 16c ហើយកង្ហារមួយទៀតនៅតែហូរញើស ទ្រំាតែក្មេងៗរៀនសាលារដ្ជមិនមានកង្ហារអីទៀត នៅក្មេងៗទៀតនោះមិនដឹងថាគ្នាយ៉ាងម៉េចនោះទេ ក្មេងៗសុខភាពគ្នានៅខ្ចីណាស់ងាយរងជំងឺ បើអាចសូមស្ទើរសុំឲ្យសាលទូទំាងប្រទេសយើងឈប់សំរាកមួយរយៈដូចនៅ ហ្វីលីពីនដែរដើម្បីសុវត្ថិភាពនិងសុខភាពក្មេងៗ-អាណិត ណាស់ បើអាច ស្នើសុំក្រសួង មន្ទីរ អប់រំ ឈប់សម្រាក បណ្តោះអាសន្ន ឬមានវិធានការណាមួយជួយដល់ សិស្សានុសិស្ស ដែល កំពុងពិបាក -គួរតែផ្អាក ឬបិទសាលាមួយរយៈជាការល្អ ព្រោះថាក្មេងៗ កម្លាំងខ្សោយ ស្បែកនៅខ្ចី ងាយនិងរងការឈឺស្កាត់ មិនដូចមនុស្សធំទេ ទោះដាក់កន្សែងត្រជាក់ក៏មិនអាចជួយបានដែរ បើកម្ដៅឡើងដល់ 41,42 ហើយនិង តំបន់ខ្លះ 43 ឯនោះលោកគ្រូ ទោះបីបង្ខំ ឬសម្រុករៀននៅពេលនេះក៏មិនអាចធ្វើឲ្យគាត់រៀនបានចូលល្អដែល ព្រោះអាកាសធាតុឥលូវមិនអំណោយផលសោះ ។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេ បើមានខុសឆ្គងអ្វី អធ្យាស្រ័យផង។ទោះជាយ៉ាងណាទាំងនេះគឺជាការសំណូមពរក៏ដូចជាការលើកឡើងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមដោយគ្រាន់តែមានបំណងបារម្ភពីសុវត្តិភាពនិងសុខភាពរបស់ក្មេងៗតែប៉ុណ្នោះ រីឯចំពោះការផ្អាកការសិក្សាបណ្ដោះអាសន្នវិញនោះក៏ពុំទាន់ដឹងថាក្រសួងមានចមណាត់ការយ៉ាងដូចម្ដេចនោះដែរ៕