(សង្គម)៖ ក្មេងស្រីដ៏ស្រស់ស្អាត២នាក់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ចំថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី៣ វេលាម៉ោងប្រមាណជា៦ល្ងាច ត្រូវបានស្ត្រីម្នាក់ដែលគេស្គាល់ថា ជាម្ដាយ បានយកមកបោះបង់ចោលក្នុងសួនកម្សាន្ត Sunshine Family ក្បែរបឹងកក់ រហូតមកដល់ពេលនេះហើយ នៅតែមិនទាន់ឃើញមានអាណាព្យាបាល ឬសាច់ញាតិណាម្នាក់មកទទួលក្មេងស្រីរង គ្រោះត្រឡប់ទៅផ្ទះវិញនោះទេ។ ជាក់ស្ដែង បើយោងតាមផេកហ្វេសបុករបស់សួនកម្សាន្ត Sunshine Family Park បានធ្វើការបង្ហោះរូបភាពអមដោយខ្លឹមសារថា « សេចក្ដីជូនដំណឹង កុមារតូចពីរនាក់ត្រូវបានស្រ្តីម្នាក់ បានយកមកទុកចោលនៅ សួនកម្សាន្ត Sunshine Family កាលពីថ្ងៃ 15 ខែ មេសា នៅវេលាម៉ោង ប្រហែល 6 ល្ងាច មកដល់ពេលហើយមិនមានមាតាបិតា ឬ អាណាព្យាបាលណាម្នាក់បានទាក់ទងមកទេ។ អំឡុងពេលនេះ អ្នកគ្រប់គ្រងសួនកម្សា្តនបានយកពួកគេទៅផ្ទះផ្ទាល់ខ្លួន ដើម្បីមើលថែយ៉ាងឌិតដល់។សង្ឃឹមថាបងប្អូនទាំងអស់ជួយផ្សាព្វផ្សាយដើម្បីរកមាតាបិតារបស់ពួកគេសូមទាក់ទង មកកាន់ ក្រុមការងារ Sunshine Family Park តាមលេខ ០៩៦ ២៦ ៧៤ ០០១។ជុំវិញករណីនេះ ធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង និងបង្ហាញក្ដីអាណិតអាសូរដល់ក្មេងស្រីរងគ្រោះទាំង២ ខណៈ វ័យកំពុងត្រូវការការថ្នាក់ថ្នម បីបាច់មើលថែរក្សា បែរជាមកត្រូវម្ដាយបោះបង់ចោល ទាំងគ្នាមិនដឹងអ្វីសោះ។ ស្ត្រីជាម្ដាយគ្រប់រូបបាននាំគ្នាលើកឡើងថា មីម្តាយចិត្តវាមិនដឹងសាងពីអី? បើមានរឿងបញ្ហាក្នុងគ្រួសារប្តីប្រពន្ធ ក៏មិនត្រូវយកកូនមកទុកចោលបែបនេះដែល .ចេះម្ចាស់សួនគេល្អ ចុះបើប៉ះមនុស្សមិនល្អគេយកកូនយើងទៅធ្វើបាបវិញ តើចិត្តវាជាម្តាយឈឺពិនណា? បើជាកូនខ្ញុំវិញហា មិនចោលទេកូន ទោះពិបាកអត់សីុអត់ឃ្លានក៏មិនយកកូនបោះចោលដែល ខំពពោះ9ខែ10ថ្ងៃ ពិបាកហើយកើតមកបានពិននេះហើយខ្ញុំមិនភ្លើទេ វើយ ចង់ប្តីមិនត្រូវការ ក៏មានកូនជាកំម្លាំងចិត្ត។ មហាជនបានកោតសរសើរដល់ម្ចាស់ អ្នកគ្រប់គ្រងសួនកម្សាន្ត Sunshine Family Park និងសម្ដែងការអរគុណដល់ម្ចាស់សួនកម្សាន្តខាងលើដែលបានជួយមើលថែក្មេងទាំងពីរបានយ៉ាងល្អ៕
(សង្គម)៖ សង្គេតឃើញថាមួយរយៈចុងក្រោយមកនេះមហាជនហាក់ត្រលប់មកគាំទ្របន្លែដែលដាំដោយកសិករខ្មែរច្រើនជាងគាំទ្របន្លែដែលនាំចូលពីប្រទេសជិតខាង ជាក់ស្ដែងក្រោយពីឃើញរាល់ការបង្ហោះចែកចាយនូវទិន្ធផលនៃដំណាំដែលដាំដោយករសិករក្នុងស្រុក ស្របពេលជាមួយគ្នាតែងឃើញពលរដ្ឋខ្មែរស្រុះដៃស្រុះជើងក្នុងការគាំទ្រមិនថាតែការចែករំលែកនៅលើបណ្ដាញសង្គមនោះទេ បន្ថែមពីនោះពួកគេក៏បានជារាល់បន្លែទាំងនោះផងដែរ។យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ Vicheth Chan បានបង្ហោះនូវវីដេអូនិងរូបភាពមួយចំនួនដោយអមមកជាមួយខ្លឹមសារថា«ខាត់ណាខ្មែរ ល្អណាស ជួយគាំទ្រផលិតផលខ្មែរ ដើម្បីខ្មែរ។ ១គក : ៤០០០៛ 077948533 លេខម្ចាស់ផ្ទាល់។ នៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។» ដោយរូបភាពដែលភ្ជាប់មកជាមួយនោះផងដែរគឺបានបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃចម្ការផ្កាខាត់ណា បូករួមជាមួយកសិករខ្មែរកំពុងប្រមូលផល។ តាមរយៈការបង្ហោះខាងលើនេះផងដែរឃើញថាមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដែលជាពលរដ្ឋខ្មែរជាច្រើនបានចាប់អារម្មណ៍និងនាំគ្នាចែករំលែក ឯខ្លះទៀតក៏បានទំនាក់ទំនងទិញទៀតផង។ ដោយឡែកការជួយគាំទ្រនិងជាវយកទៅបរិភោគនេះផងដែរមិនមែនគ្រាន់តែដើម្បីជួយទៅកាន់កសិករនោះទេ ក៏ប៉ុន្តែដោយហេតុថាបន្លែទាំងនោះគឺមានគុណភាពល្អៗមិនចាញ់បន្លែស្រុកគេឡើយ រីឯតម្លែទៀតសោទគឺសមរម្យដែលល្មមទទួលយកបាន៕
(អន្តរជាតិ)៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ភាពវឹកវរបានកើតឡើងនៅក្នុងប្រទេសអារ៉ាប់រួម បន្ទាប់ពីប្រទេសនេះ មានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល 75 ឆ្នាំ ដោយតំបន់ខ្លះបានកត់ត្រាទឹកភ្លៀងលើសពី 250 មីលីម៉ែត្រ (ប្រហែល 10 អ៊ីញ) ក្នុងរយៈពេលតិចជាង 24 ម៉ោង។ ទឹកភ្លៀងដែលបានជន់លិចផ្លូវថ្នល់ ដើមត្នោត ដែលរុះរើ និងអគារដែលបាក់បែក គឺមិនធ្លាប់មាននៅក្នុងប្រទេសមជ្ឈិមបូព៌ា ចាប់តាំងពី នៅឆ្នាំ 1949។ នៅទីក្រុងឌូបៃ គោលដៅទេសចរណ៍ដ៏ពេញនិយម ជើងហោះហើរត្រូវបានលុបចោល ចរាចរណ៍បានបញ្ឈប់ ហើយសាលារៀនត្រូវបានបិទ។យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ភ្លៀងមួយរយមិល្លីម៉ែត្រ (ជិត 4 អ៊ីង) បានធ្លាក់ក្នុងរយៈពេលត្រឹមតែ 12 ម៉ោងកាលពីថ្ងៃអង្គារ បើយោងតាមការសង្កេតអាកាសធាតុ នៅអាកាសយានដ្ឋាន - ជុំវិញអ្វីដែលទីក្រុងឌូបៃជាធម្មតាកត់ត្រាក្នុងមួយឆ្នាំទាំងមូល។ភ្លៀងបានធ្លាក់យ៉ាងគំហុក និងយ៉ាងលឿន ដែលធ្វើឱ្យអ្នកបើកបរយានយន្តមួយចំនួន ត្រូវបង្ខំចិត្តបោះបង់យានយន្តចោល ខណៈដែលទឹកបានជន់ឡើង ហើយផ្លូវថ្នល់ក្លាយជាទន្លេ។ ភ្លៀងធ្លាក់ខ្លាំងបែបនេះ កាន់តែកើតមានជាញឹកញាប់ នៅពេលដែលបរិយាកាសកាន់តែក្តៅ ដោយសារតែការប្រែប្រួលអាកាសធាតុដែលជំរុញដោយមនុស្ស។បរិយាកាសកាន់តែក្តៅអាចស្រូបយកសំណើមបានកាន់តែច្រើនដូចជាកន្សែង ហើយបន្ទាប់មកបន្លឺវាចេញក្នុងទម្រង់នៃទឹកភ្លៀងជន់លិច។លក្ខខណ្ឌអាកាសធាតុត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធព្យុះដ៏ធំមួយដែលឆ្លងកាត់ឧបទ្វីបអារ៉ាប់ និងរំកិលឆ្លងកាត់ឈូងសមុទ្រអូម៉ង់។ប្រព័ន្ធដូចគ្នានេះក៏កំពុងនាំមកនូវអាកាសធាតុសើមខុសពីធម្មតាទៅកាន់ប្រទេសអូម៉ង់ និងភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ផងដែរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអាសន្ន របស់ប្រទេសបាននិយាយថា នៅក្នុងប្រទេសអូម៉ង់ យ៉ាងហោចណាស់មនុស្ស 18 នាក់បានស្លាប់ នៅក្នុងទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Oman បានឱ្យដឹងថា មានអ្នកស្លាប់បាត់បង់ជីវិតរួមមានសិស្សសាលាផងដែរ៕