(ជាតិ)៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងចេញសារគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូ-ណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្រ្តលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នកបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកតំបូងបំផុតរបស់កម្ពុជានេះ។ លោក ណាំ ចន្តា ជាពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េថា៖«ក្នុងនាមជាពលករខ្មែរមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូ-ណន តេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា តភ្ជាប់ពីទន្លេទៅសមុទ្រ»។ លោកបន្ថែមថា ព្រែកជីកដ៏ធំតភ្ជាប់ពីទន្លេទៅសមុទ្រនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនមកកាន់ប្រទេសកម្ពុជា ជាពិសេសនោះសេដ្ឋកិច្ច និងការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានាពេលអនាគត។ លោក ហួត ជា ចាន់ធឿន ដែលជានិស្សិតកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូងថា៖«ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូ-ណន តេជោ ដែលជាគម្រោងព្រែកជីកផ្លូវទឹកដ៏ធំមួយជាប្រវត្តិសាស្រ្តរបស់កម្ពុជាជា»។ លោកបន្ថែមថា ព្រែកជីកដ៏ធំរបស់ប្រទេសកម្ពុជានេះគឺមានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាបម្រើដល់ការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានាពេលអនាគតផងដែរ។សូមបញ្ជាក់ថា ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ហើយព្រែកជីកនេះនឹងជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។ខណៈដែលមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតរដ្ឋាភិបាលនឹងកសាងទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ៕
(ភ្នំពេញ)៖ អ្នកឧកញ៉ា លី សេងឃាង និងលោកជំទាវសូមអបអរសាទរចំពោះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជានិងជាឧត្តមទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទាននូវគោរមងារ ជា «លោកអ្នកឧកញ៉ា»។ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ជា សក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និង ចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បី ជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិជាទីស្នេហានៃយើង ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹង នេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្តល់កិត្តិយសដ៏ឧត្តុង្គ ឧត្តម សម្រាប់ អ្នកឧកញ៉ា និង ក្រុមគ្រួសារ។ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូម បួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថ រក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួប ប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕
(ភ្នំពេញ)៖ អ្នកឧកញ៉ា លី សេងឃាង និងលោកជំទាវសូមអបអរសាទរចំពោះ អ្នកឧកញ៉ា លី ហួរ ដែល ត្រូវ បានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទាននូវគោរមងារ ជា «លោកអ្នកឧកញ៉ា»។ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ជា សក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និង ចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បី ជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិជាទីស្នេហានៃយើង ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹង នេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្តល់កិត្តិយសដ៏ឧត្តុង្គ ឧត្តម សម្រាប់ អ្នកឧកញ៉ា និង ក្រុមគ្រួសារ។ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូម បួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថ រក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួប ប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕