(កំពត)៖ រូបភាពមួយសន្លឹករបស់ លោក Santa Kh ដែលគេស្គាល់ថាជាអ្នកផលិតមាតិកា កំប្លុកកំប្លែង, Prank កំពុងផ្ទុះប្រតិកម្ម និង រងការរិះគន់ដូចព្យុះ ពីសំណាក់មហាជនអ្នកនិយមលេងបណ្តាញសង្គមជាខ្លាំង ក្រោយពីរូបលោក បានបង្ហោះរូបភាពនៅទីតាំងរូបសំណាកសេះសមុទ្របាញ់ទឹក ខេត្តកំពត ដោយរូបភាពនោះ បង្ហាញនូវអាកប្បកិរិយា មិនសមរម្យ ដែធ្វើឱ្យមហាជន ពិតជាមិនអាចទទួលយកបាននោះទេ។តាមរយៈរូបភាពមួយសន្លឹកនោះ បានធ្វើឱ្យមានការបញ្ចេញមតិយោបល់យ៉ាងព្រោងព្រាត ក្នុងន័យរិះគន់ចំៗ ទៅលើបុគ្គលរូបនេះថា ក្នុងនាមខ្លូនជា អ្នកផលិតមាតិកាមួយរូបដែលមានឥទ្ធិពលនៅក្នុងបណ្តាញសង្គម មិនគួរណា ថតរូបដែលបញ្ចេញសកម្មភាពមិនសមរម្យ គ្មានសីលធ៌មខ្វះការពិចារណាបែបនេះនោះទេ។ បើទោះបី ការបង្ហោះរូបភាពក្នុងន័យលេងសើច ដើម្បីទាក់ទាញចំណាប់អារម្មណ៍ហ្វេនៗរបស់ខ្លួនក៏ពិត ប៉ុន្តែ ត្រូវលេងសើច អោយមានកម្រិត,លេងសើច សូមរក្សាភាពថ្លៃថ្នូរ,លេងសើច កុំជោរ,លេងសើច កុំអោយអ្នកដទៃមើលងាយ,លេងសើច ត្រូវគិតពីតម្លៃរបស់ជាតិសាសន៍ជាដើម។ រូបភាពមួយសន្លឹកនេះ មិនត្រឹមតែបង្ហាញពីសកម្មភាពមិនសមរម្យ គ្មានសីលធម៌ខ្វះការពិចារណា ប៉ុណ្ណោះនោះទេ វាថែមទាំងបង្ហាញនូវគំរូអាក្រក់ និងមើលងាយដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ស្របពេលដែលទីតាំងមួយនេះកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិផងនោះ។យ៉ាងណាមិញ ក្រោយការរិះគន់ដូចទឹកបាក់ទំនប់ពីសំណាក់មហាជនហើយនោះ ក៏ស្រាប់តែស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានប្រកាសថា លោក Santa Kh នឹងចូលទៅជួបលោកស្នងការនៅល្ងាចថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០២៤នេះ ដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន ជុំវិញការបង្ហោះរូបមិនសមរម្យនៅទីតាំងរូបសំណាកសេះសមុទ្របាញ់ទឹកនេះផងដែរ ។ ស្របពេលជាមួយគ្នា ក្រោយពីសន្ទុះនៃការចេញមុខប្រតិកម្មពីសំណាក់មហាជនអ្នកនិយមលេងបណ្តាញ សង្គមជាហូរហែររហូតមានការកោះអញ្ជើញពីសំណាក់ស្នងការដ្ឋាននគរបាលខេត្តកំពតហើយនោះ ក៏ស្រាប់តែលោក Santa Kh បង្ហោះសារទទួលស្គាល់នូវកំហុសអចេតនារបស់ខ្លួន និងសន្យាថា ឈប់ប្រព្រឹត្តនូវទង្វើដែលគ្មានសីលធម៌ ខ្វះការពិចារណាបែបនេះបន្តទៀតហើយ។ទោះជាយ៉ាងណា ជុំវិញករណីនេះ មហាជនក៏កំពុងទន្ទឹងរងចាំមើលទៀតថា តើ ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងមានចំណាត់ការបែបណាបន្តទៀត ជុំវិញរឿងរ៉ាវមួយនេះ៕
(ព័ត៌មានជាតិ)៖ Phnom Penh, April 25th 2024 – Land Rover Cambodia is pleased to present “Radiant Grace,” a celebration of women’s boldness, courage, and elegance in a world where strength and elegance combine. This occasion highlights the distinctive characteristics that epitomize sophistication and empowerment and capture the essence of the Range Rover Sport. Radiant Grace revolves around the Range Rover Sport, a car known for its potent performance and elegant luxury. Like the women it honors, the Range Rover Sport is an appropriate symbol for this momentous occasion since it combines strength and grace in an effortless manner. During this event, Mrs. Hum Sophoanvotey, General Manager of Land Rover Cambodia, delivered an in-depth speech about the Range Rover Sport to the audience. This meaningful event was completed smoothly and full of smiles from all the customers who attended.
(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយសម្រាប់អតិថិជនរបស់ Range Rover Sport ដែលមានឈ្មោះថា «Radiant Grace» ដើម្បីបង្ហាញ ឱ្យឃើញពីភាពក្លាហាន មោះមុត និងភាពស៊ីវិល័យនៃស្ត្រីគ្រប់រូប។ កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អតិថិជនរបស់យើង នៅសណ្ឋារគារ Sun and Moon អមជាមួយសូរសំលេងតន្រ្តីយ៉ាងពិរោះ និងអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ ស្របពេលគយគន់ព្រះអាទិត្យរៀបនឹងអស់អស្តង្គតនៅកណ្តាលទីក្រុងភ្នំពេញ។ លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ នៃលេនរ៉ូវើ ខេមបូឌា បានមានប្រសាសន៍យ៉ាងលម្អិតអំពីតួឯកនារាត្រីនេះគឺ រថយន្ត Range Rover Sport ដែលជារថយន្ត Luxury បែបស្ព័រតែមួយគត់នៅក្នុងត្រកូល Range ស្ថិតនៅក្នុងថ្នាក់ SUV ដែលមានម៉ាស៊ីន ៣.០ / ៨ លេខអូតូ ផលិតបានកម្លាំងរហូតដល់ 350PS ដែលពី ០ ទៅ ១០០ គីឡូម៉ែត្រ ចំណាយពេលវេលាត្រឹមតែ ៥.៩ វិនាទីតែប៉ុណ្ណោះ។ កម្មវិធីដ៏មានអត្ថន័យនេះត្រូវបានបញ្ចប់ដោយរលូន និងពោរពេញទៅដោយស្នាមញញឹមពីអតិថិជនទាំងអស់ដែលបានចូលរួម។