វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
សារថ្វាយព្រះពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា។
ថ្ងៃទី១១ ខែឩសភា ឆ្នាំ២០២៤

សារថ្វាយព្រះពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា។

មកដឹងពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃទី១១ ខែឩសភា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ។ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ ៕

សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពការងាររបស់ក្រុមហ៊ុនលោក តាមរយៈការបណ្តុះបណ្តាលលើជំនាញភាពជាអ្នកដឹកនាំ (Leadership) នៅតាមបណ្តាប្រទេសនានា លើពិភពលោក។ លោកបណ្ឌិត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាឱកាសនេះ គឺជាលើកទី១របស់លោក ហើយការអញ្ជើញមកនេះមានគោលបំណងក្នុងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leadership) ដោយលោកបណ្ឌិតបានផ្តល់វគ្គបណ្តុះបណ្តាលជូននិស្សិតកម្ពុជាជាង ២ ០០០នាក់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤។ ទន្ទឹមនោះ លោកបណ្ឌិត បានគោរពជម្រាបពីបំណងក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ ហើយលោកបណ្ឌិត ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នាអនាគតកាល។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនរបស់លោកបណ្ឌិត ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតកម្ពុជា ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយសម្តេចធិបតី បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺផ្តោតលើការបង្កើនគុណភាពសិក្សាអប់រំ និងការបង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញទន់ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ដោយសម្តេចធិបតី បានសង្កត់ធ្ងន់ថា មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និង ជំនាញទន់(Soft Skills)។ មុននឹងបញ្ចប់ សម្តេចធិបតី បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញទន់ ជាពិសេសភាពជាអ្នកដឹកនាំនេះគឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័ន ទាំងវិស័យសាធារណៈ និងឯកជន ព្រោះថាដើម្បីអាចប្រែក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយនឹងការលើកទឹកចិត្ត និងការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯង ជាមុនសិន។ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ទទួលបានជោគជ័យនាដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

ធុញទ្រាន់ផ្ទះមានស្រមោចច្រើនធ្វើយ៉ាងណាក៏មិនបាត់ សាកល្បងវិធីសាស្រ្តងាយៗមួយនេះអស់លុយតិចដោយប្រើប្រាស់របស់មាននៅផ្ទះបាយស្រាប់!
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(ចំណេះដឹង)៖ រូបមន្តកម្ចាត់ស្រមោចមួយកំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនាំធ្វើការចែករំលែកយ៉ាងព្រោងព្រាត ដោយខ្លះធ្វើហើយបានជោគជ័យក៏ចង់ចែករំឡែកទៅកាន់អ្នកដទៃ ឯខ្លះទៀតក៏ចែករំលែកដើម្បីទុកអនុវត្តនៅពេលក្រោយ ដោយហេតុថារូបមន្តមួយនេះហាក់ងាយៗក្នុងការអនុវត្តថែមទាំងចមណាយលុយតិចតួចប៉ុណ្នោះ ពោលគឺរបស់ដែលមាននៅក្នុងផ្ទះបាយស្រាប់ពុំពិបាកទៅរកនៅឯណាឆ្ងាយ។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ Collin បានបង្ហោះនូវរូបភាពមួយសន្លឹក ដោយអមមកជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ផ្ទះអ្នកណាខ្លះមានស្រមោចច្រើនយកម្ទេស ១ស្លាបព្រាបាយ+ សាប៊ូលាងចាន ១ស្លាបព្រាបាយ+ជាមួយនឹងទឹក ១លីត្រ។លាយចូលគ្នាចាក់ចូលដប់បាញ់ត្រង់កន្លែងមានស្រមោចវៀច្រើនស្រមោច ក្រហម និង ស្រមោច ខ្មៅ ធានាថាអស់ ពីផ្ទះ តោះ ប្រើ វិធីល្អ ៗហើយអស់លុយតិច»។ក្រោយពីបានដឹងនូវរូបមន្តហើយឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមមិនតិចនោះទេបានចាប់អារម្មណ៍ និងមានបំណងចង់អនុវត្តតាម។ ចុះមហាជនដែលកំពុងទស្សនានូវវីដេអូនេះធ្លាប់បានសាកល្បងហើយឬនៅ? បើធ្លាប់ហើយតើពិតជាមានប្រសិទ្ធភាពដូចការចែករំលែកដែរឬទេ? អាចខំមិននៅខាងក្រោមដើម្បីប្រាប់ដល់អ្នកមិនទាន់បានអនុវត្ត៕

មហាជនឆ្ងល់ថា ខេត្តបន្ទាយមានជ័យស្ថិតក្នុងកម្ពុជា បែរជាវិក្ក័យប័ត្រភ្លើង គិតចេញជាប្រាក់បាតថៃ មិនមែនប្រាក់រៀលទៅវិញ?
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(សង្គម)៖ ស្របពេលបច្ចុប្បន្ននេះកំពុងមានរឿងរ៉ាវចម្រោងចម្រាសឥតឈប់ឈរ រវាងកម្ពុជា និងប្រទេសជិត ពាក់ព័ន្ធនឹងវប្បធម៌ផងនេះ បែរជាពេលនេះផ្ទុះរឿងថ្មីពេញបណ្ដាញសង្គមទៀយហើយ ក្រោយមហាជនបានឃើញ វិក័យប័ត្រភ្លើង នៅខេត្តបន្ទាយមានជ័យទូរទាត់ជាប្រាក់បាតថៃ មិនមែនជាប្រាក់រៀលខ្មែរ ខណៈខេត្តបន្ទាយមានជ័យជាទឹកស្ថិតក្នុងប្រទេសកម្ពុជាសោះ បង្កឱ្យមហាជននិយមលេងបណ្ដាញសង្គមរិះគន់មិនសំចៃមាត់។ បើយោងតាមគណនីហ្វេសបុកឈ្មោះ Sar Rotha Post បានធ្វើការបង្ហោះវិក័យប័ត្រភ្លើងមួយសន្លឹក អមដោយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងតែអត់យល់រឿងមួយនេះ ទឹកដីខ្មែរ ចាយលុយសៀម បន្ទាយមានជ័យជាទឹកដីខាងណាអោយប្រាកដ? សូមចូលរួមលើកស្ទួយ ប្រាក់រៀលខ្មែរផង អស់លោកអ្នកមុខអ្នកការ លើកស្ទួយប្រាក់រៀលគឺចាប់ពីពលរដ្ឋម្នាក់ៗបើអស់លោកជាអ្នកមុខអ្នកការក្នុងខេត្តផ្តល់នូវគំរូ អវិជ្ជមាន តើរំពឹងអីទៅ?»។មហាជនដែលឃើញការផុសនេះហើយនាំគ្នាសម្ដែងអារម្មណ៍ហួសចិត្ត ខ្លោចចិត្តជាខ្លំាង និងចែករំលែកយ៉ាងព្រោងព្រាតពាសពេញបណ្ដាញសង្គមដោយបានលើកឡើងថា «ជារឿងដែលខ្ញុំឆ្ងល់យូរមកហើយ គ្រាន់តែចាយលុយខ្លួនឯងលើទឹកដីខ្លួនធ្វើមិនបាន មិនមែនតែភ្លើងទេចាយទៅឲ្យតែជាប់ព្រំប្រទល់ថៃគឺចឹង ចាញ់ប្រៀបគេ។ មហាជនខ្លះបន្តថា វាជារឿងមិនល្អទេសម្រាប់ជាតិ ខ្ញុំលក់ដូរនៅខេត្តកំពង់ចាមមានក្មេងប្រុសរស់នៅបន្ទាយមានជ័យ មានទិញខ្ញុំនិយាយលុយជាបាតទាំងខ្ញុំស្ដាប់គាត់ទិញមិនចង់យល់សោះ ខ្ញុំពិតជាមិនសប្បាយចិត្តសោះដែលជំនាន់ក្រោយមិនស្គាល់ប្រាក់រៀលខ្លួន»។ ចំណែក ប៉ោយប៉ែត កន្លែងខ្លះយកលុយខ្មែរទៅទិញគេមិនលក់អោយទេ គេអោយទៅដូរយកលុយBទៅទិញបានគេលក់អោយ ទាំងដែលលក់របស់ខ្មែរ ហើយកូនខ្មែរជានាក់លក់ តែមិនចាយលុយខ្មែរទេ លោកពូអើយមិនត្រឹមតែប៉ុណ្ណោះ មានមហាជនរស់នៅខេត្តផ្សេងទៀតបានចែករំលែកថា «កោះកុងក៏ចឹងដែរបង ព្រោះកាលពីជំនាន់មុន កោះកុងអត់ភ្លើងប្រើ សុំចុះកុងត្រាយកភ្លើងពីថៃមកប្រើ ទោះពេលនេះមានភ្លើងប្រើគ្រប់គ្រាន់ក៏មិនទាន់ចប់កុងត្រាគេ បើដកសិទ្ធិគេចេញ សងលុយគេ» ។ ខ្លះបន្តថា ខាងបាត់តំបងក៍ចឹង លក់ដូរនិយាយតែលុយបាត»។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវ និងការបញ្ចេញមតិទាំងនេះ មហាជនកំពុងរងចាំមើលបន្តថា តើមន្ត្រី ឬស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងមានការបកស្រាយបែបណាចំពោះករណីខាងលើនេះ៕

សោកស្ដាយ! ដំរីញី១ក្បាលនៅខេត្តមណ្ឌលគិរីត្រូវបានបាត់បង់ជីវិត ដោយសារតែជាប់ផុងយូរពេកនៅអូរក្រាក់!
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(ខេត្តមណ្ឌលគិរី)÷ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាលដែល មានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥និង៣៨នាទីព្រឹក នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា ខាងជំនាញសហការជាមួយអង្គការWWF បានប្រឹងប្រែងព្យាយាមប្រឹងប្រែងជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ អស់លទ្ធភាពហើយ។ លោកប្រាប់ថា សត្វដំរីនោះទំនងជាប់ ផុងយូរនៅក្នុងល្បាប់អូរក្រាក់ ទម្រាំមានប្រជាពលរដ្ឋប្រទះ ឃើញដូច្នេះយើងលំបាកនឹងស្ដារសុខភាពដំរីនោះឡើងវិញខ្លាំងណាស់។ លោកបញ្ជាក់ថា យើងបានប្រឹង ប្រែងខ្លាំងណាស់ដើម្បីជួយសង្គ្រោះសត្វដំរីនេះ។គួររំលឹកថា ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេចបានប្រទះឃើញសត្វដំរីព្រៃញី១ក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់កាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤។ ក្រុមការងារបានព្យាយាមជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ ប៉ុន្តែគួរឱ្យសោកស្ដាយ 10 ថ្ងៃក្រោយមក ដំរីញី១ក្បាលនោះបានបាត់បង់ជីវិត។ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីរួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញី១ក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់ និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេល៣ថ្ងៃនៅ កន្លែងកើតហេតុ។ ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញី១ក្បាលនេះ មកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។ដោយសុខភាព សត្វដំរីព្រៃញី១ក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។ នៅវេលាម៉ោង២រសៀលនាថ្ងៃនេះក្រុមការងារនឹងរៀបចំជីករណ្តៅកប់នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

សិស្សរៀនជំនាញវិជ្ជាជីវៈ បច្ចេកទេស៖ ការដឹកនាំអ្នកសារព័ត៌មានចុះយកព័ត៌មានផ្ទាល់នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលគឺជារឿងចាំបាច់
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា ការដឹកនាំអ្នកសាព័ត៌មានចុះមកទស្សនកិច្ចផ្ទាល់នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺជារឿងចាំបាច់ ដើម្បីអ្នកសារព័ត៌មានស្វែងយល់កាន់តែច្បាស់ និងដើម្បីផ្សព្វផ្សាយព័ត៌មានបានយ៉ាងទំលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលជំ នាញវិជ្ជាជីវៈ និងបច្ចេកទេសនេះទៅកាន់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS)។ យុវជន សម្បត្តិ ឈាំង ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា៖«ខ្ញុំគាំទ្រពីការដឹកនាំអ្នកសារព័ត៌មានជាច្រើននាក់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលរបស់ខ្ញុំនៅពេលនេះ ពីព្រោះអ្នកសារព័ត៌មានអាចផលិតមាតិកាល្អៗអំពីការបណ្តុះបណ្តាលជំនាញរបស់សាលាខ្ញុំ ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន»។ យុវជនរូបនេះបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានអំពីការការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់ណាស់ ពីព្រោះការផ្សព្វផ្សាយគឺជាវិធីសាស្រ្តមួយក្នុងការកៀរគរយុវជនគោលដៅ ក៏ដូចជាពលរដ្ឋឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះឱ្យបានច្រើន។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានអាចផលិតវីដេអូសំខាន់ៗនៃការបណ្តុះបណ្តាល ដើម្បីឱ្យសាធារណជនឃើញពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ។ ដោយឡែកយុវជន មុយ សៀងហៃ ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បង្ហាញអារម្មណ៍ដែរថា៖«រីករាយដែលបានឃើញអ្នកសារព័ត៌មានជាច្រើននាក់ចុះមកយកព័ត៌មានផ្ទាល់នៅវិទ្យាស្ថានរបស់ខ្ញុំ ពីព្រោះអ្វីដែលវិទ្យាស្ថានខ្ញុំបាននឹងកំពុងចូលរួមយ៉ាងសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សនៅតំបន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសារព័ត៌មាន និងប្រព័ន្ធអ៉ីនធើណែត»។ យុវជនរូបនេះសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មានបានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារនឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន។ ទន្ទឹមនឹងការទទួលបានជំនាញមួយពិតប្រាកដប្រចាំជីវិតតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះដែរ សិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សូមអំពាវនាវ និងលើកទឹកចិត្តដល់យុវជនដ៏ទៃទៀតដែលពុំទាន់មានជំនាញច្បាស់លាស់ សូមកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មាននៃការសិក្សាផ្ទាល់ និងចុះឈ្មោះចូលរៀនជំនាញដែលខ្លួនពេញចិត្តនៅវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលនៅក្នុងតំបន់ខេត្ត ក្រុងរបស់ខ្លួនរស់នៅ ព្រោះនេះជាឱកាសដ៏ពិសេសក្នុងការសិក្សាមិនគិតថ្លៃ និងជាស្ពានសម្រាប់ការផ្លាស់ប្តូរជីវិត និងជួយលើកស្ទួយជីវភាពគ្រួសារក្រោយសិក្សាចប់តែម្តង។ គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ។សម្រាប់ព័ត៌មាននៃការចុះឈ្មោះសិក្សា សូមទំនាក់ទំនងផ្ទាល់មកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩៥ ៩៥២ / ០៨១ ៩៩៥ ៨៩៨ / ០៩៨ ៤០៤ ៣៤៣ ឬតាមរយៈ Facebook Page: វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (https://www.facebook.com/pikspeu) ឬទូរស័ព្ទមកលេខ៖ ១២៩៧ ឬ ១២៨៦៕

ថៃមានអ្នកស្លាប់ដោយសាររលកកម្តៅ ៦១នាក់ ក្នុងឆ្នាំនេះ
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(បាងកក)៖ ក្រសួងសុខាភិបាលថៃបាននិយាយថា ជំងឺគ្រុនក្តៅ បានសម្លាប់មនុស្សចំនួន៦១នាក់ នៅក្នុង ប្រទេសថៃ មកទល់ពេលនេះ ច្រើនជាងនៅឆ្នាំ ២០២៣ បន្ទាប់ពីអាកាសធាតុក្តៅខ្លាំង ជាច្រើនសប្តាហ៍​នៅទូទាំងតំបន់។រលកនៃអាកាសធាតុក្តៅខ្លាំងបានវាយលុកប្រទេសថៃ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជំរុញឱ្យអាជ្ញាធរ ចេញការព្រមានអំពីអាកាសធាតុក្តៅក្រហាយជារៀងរាល់ថ្ងៃ។ ក្រសួងសុខាភិបាលបាននិយាយថា មនុស្ស61នាក់បានស្លាប់ ដោយសារជំងឺគ្រុនក្តៅចាប់តាំងពីដើមឆ្នាំ 2024 ធៀបនឹង37នាក់ក្នុងឆ្នាំ 2023 ។ក្រសួងបាននិយាយថា ភាគឦសានរបស់ប្រទេសថៃ ដែលជាតំបន់បេះដូងកសិកម្ម បានឃើញចំនួន អ្នកស្លាប់ច្រើនជាងគេ។អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយ មនុស្សនឹង បង្កើតរលកកំដៅញឹកញាប់ យូរជាង និងកាន់តែខ្លាំង។ខណៈពេលដែលបាតុភូត El Nino កំពុងជួយជំរុញឱ្យមានអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ អាស៊ីក៏ កំពុងឡើងកំដៅលឿនជាងមធ្យមភាគពិភពលោក៕

ហេតុតែចង់សម្រកគីឡូខ្លាំងពេក ស្ត្រីម្នាក់ត្រូវសង្គ្រោះបន្ទាន់ បន្ទាប់ពីផឹកទឹកលាងបង្គន់ ដើម្បីស្រកទម្ងន់ ៤០គីឡូក្រាម!
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ស្ត្រីជនជាតិឡាវអាយុ 23 ឆ្នាំម្នាក់នៅទីក្រុងហាណូយបានស្រកទម្ងន់ 40 គីឡូក្រាមបន្ទាប់ពី បានប្រើប្រាស់ផឹកទឹកលាងបង្គន់ ដែលធ្វើអោយនាងមិនអាចទទួលទានអាហារបានធម្មតា។ ស្ត្រីរូបនេះបានផឹកទឹកសម្អាតបង្គន់នៅពេលដែលនាងមានអារម្មណ៍តូចចិត្ត និងរំខានពីបញ្ហាផ្ទាល់ខ្លួនកាលពីជាងមួយឆ្នាំមុន ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានទឹកលានបង្គន់បានបំផ្លាញក្រពះពោះវៀនរបស់នាងយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យនាងមិនអាចទទួលទានអាហាររឹងបាន។ អស់រយៈពេលបីខែ នាងមិនអាចផឹកទឹកបានឡើយ។ស្ត្រីរូបនេះបានទៅពិនិត្យកន្លែងព្យាបាលជំងឺមួយចំនួននៅទីក្រុងវៀងចន្ទន៍ រាជធានីឡាវ។ នាងក៏ត្រូវបាន អ្នកជំនាញក្នុងប្រទេសវៀតណាមធ្វើការព្យាបាលជាច្រើនលើកដែរ រួមទាំងការពង្រីកបំពង់អាហារ និងការបញ្ចូល stent ផងដែរ។ លោក Tran Manh Hung ប្រធានផ្នែកវះកាត់ទូទៅនៅមន្ទីរពេទ្យ Bach Mai ក្នុងទីក្រុងហាណូយ បាននិយាយថា អ្នកជំងឺបានមកមន្ទីរពេទ្យកាលពីពីរខែមុន ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ ពីក្មេងស្រីដែលមានសុខភាពល្អមានទម្ងន់ 74 គីឡូក្រាមនាងមានទម្ងន់ត្រឹមតែ 34 គីឡូក្រាម កាលពីពីរខែមុន។ Hung បាននិយាយថា "ការរលាកក្រពះពោះវៀនទាំងអស់ របស់អ្នកជំងឺត្រូវ បានដុតដោយសារ តែសារធាតុច្រេះ ដែលបណ្តាលឱ្យបំពង់អាហាររបស់នាងរួញ" ដោយបន្ថែមថា ការព្យាបាលនាង នឹងពាក់ព័ន្ធនឹងការកែទម្រង់ស្មុគស្មាញ នៃក្រពះពោះវៀនផ្នែកខាងលើរបស់នាង។ គ្រូពេទ្យបានសម្រេចចិត្តធ្វើការវះកាត់ដើម្បីឱ្យពួកគេអាចចិញ្ចឹមនាងដោយផ្ទាល់តាមរយៈក្រពះពោះវៀនរបស់នាង។ នៅពេលដែលស្ថានភាពរបស់អ្នកជំងឺមានភាពប្រសើរឡើង ការវះកាត់មួយទៀតនឹងដកបំពង់ អាហារចេញ ហើយកែទម្រង់ក្រពះពោះវៀនខាងលើរបស់នាងឡើងវិញ។មួយខែបន្ទាប់ពីការវះកាត់លើកដំបូង សុខភាពរបស់ស្ត្រីចាប់ផ្តើមប្រសើរឡើង។ នាងបានឡើងទម្ងន់ 10 គីឡូក្រាម ហើយ BMI របស់នាងគឺគ្រប់គ្រាន់ដើម្បីរៀបចំនាងសម្រាប់ការវះកាត់ធំ។ នៅចុងខែមុន លោក Hung និងសហការីរបស់គាត់បានទទួលជោគជ័យក្នុងការវះកាត់លើកទីពីររបស់ពួកគេ ដើម្បីកែទម្រង់ក្រពះពោះវៀនផ្នែកខាងលើរបស់អ្នកជំងឺ។ ពេលនេះនាងមានសុខភាពល្អ ហើយបានចេញពីមន្ទីរពេទ្យហើយ។ ទោះជាយ៉ាងណា នេះជាបទពិសោធន៍ដែលមនុស្សគ្រប់រូបមិនត្រូវយកគំរូរតាមនោះទេ វិធីសាស្ត្រនៃការសម្រកទម្ងន់មានច្រើនណាស់ ដូច្នេះ ត្រូវរកវិធីសាស្ត្រណាមួយដែលត្រឹមត្រូវ និងធ្វើឱ្យសុខភាពរបស់យើងល្អប្រសើរ៕

ដំណើរឡើងភ្នំដ៏ព្រឺព្រួច ធ្វើឱ្យភ្ញៀវទេសចរជាប់គាំងអស់ជាង១ម៉ោង!
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(ចិន)៖ ថ្មីៗនេះ ភ្ញៀវទេសចរបានជាប់គាំងនៅលើច្រាំងថ្មដ៏ចោទខ្លាំងលើភ្នំ Yandang របស់ប្រទេសចិន អស់រយៈពេលជាងមួយម៉ោង ដែលបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។CNN បានរាយការណ៍ថាក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃទិវាពលកម្មរបស់ប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យមនុស្សមួយក្រុមដែលឡើងភ្នំក្នុងខេត្ត Zhejiang ត្រូវបានជាប់នៅផ្នែកម្ខាងនៃច្រាំងថ្មចោទខ្លាំង ខណៈដែលពួកគេរង់ចាំអ្នកផ្សេងទៀត ផ្លាស់ទីតាម ferrata។ ផ្លូវឆ្លងកាត់ ferrata គឺជាផ្លូវឡើងភ្នំដែលត្រូវបានការពារដែលប្រើខ្សែរដែក និងជណ្តើរដើម្បីសាងសង់ផ្ទាំងថ្ម ដែលអនុញ្ញាតឱ្យអ្នកទេសចរអាចឡើងតាមជញ្ជាំងថ្មដ៏ចោត។ វីដេអូអ្នកទេសចរតម្រង់ជួរតាមបណ្តោយផ្លូវ ferrata ដែលថតបានដោយអ្នកឡើងភ្នំត្រូវបានគេចែករំលែកនៅលើ Xiaohongshu ដែលជាបណ្តាញសង្គមធំបំផុតមួយរបស់ប្រទេសចិន បង្កឱ្យមានការចាប់អារម្មណ៍តាមអ៊ីនធឺណិត។ "វាជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់មួយ តើពួកគេអាចក្លាហានឡើងទៅទីនោះដោយរបៀបណា?" អ្នកលេងអ៊ីនធឺណិតម្នាក់បានសរសេរនៅលើ Xiaohongshu ។ ម្នាក់ទៀតបានសរសេរថា "គ្រោះថ្នាក់ណាស់! មិននឹកស្មានដល់ថា ពួកគេអាចឈរនៅទីនោះបានជាងមួយម៉ោង"។ក្រុមហ៊ុនអភិវឌ្ឍន៍កីឡា Wenzhou Dingcheng ដែលគ្រប់គ្រងផ្លូវឡើងភ្នំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនបានគិតទុកជាមុនអំពីចំនួនភ្ញៀវដែលមកទស្សនា ភ្នំក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនោះទេ។ ក្រោយពេលកើតហេតុ ក្រុមហ៊ុនបានឈប់លក់សំបុត្រ ជាបណ្តោះអាសន្ន ដើម្បីដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងចំនួនមនុស្សទៅថ្ងៃអនាគត។ភ្នំ Yandang មានកម្ពស់ 1,150 ម៉ែត្រ និងត្រូវបានគេស្គាល់ថា សម្រាប់បរិស្ថានធម្មជាតិរបស់វា ដែលកើតចេញពីផ្ទាំងថ្មបញ្ឈរ និងកំពូលភ្នំ ជម្រាលភ្នំដែលមានព្រៃឈើ និងគុម្ពឬស្សី អូរ ទឹកជ្រោះ និងរូងភ្នំ។តំបន់នេះក៏មានប្រាសាទ និងទីសក្ការបូជាមួយចំនួនផងដែរ។ កន្លែងទេសចរណ៍ពេញនិ យមជាច្រើននៅទូទាំងពិភពលោក ដូចជាភ្នំអេវឺរ៉េស និងភ្នំហ្វូជី បាននឹងកំពុងជួបបញ្ហាជាមួយ នឹងភាពចង្អៀតណែន ដែលជំរុញឱ្យអាជ្ញាធរចាត់វិធានការកំណត់ចំនួនហ្វូងមនុស្ស៕

ទីក្រុងមួយនេះនៅអាស៊ី មានសេដ្ឋីដល់ទៅជាង ៨ម៉ឺននាក់ និងមហាសេដ្ឋី ២០នាក់
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ការសិក្សាថ្មីមួយបានរកឃើញថា មានបុគ្គលជាង 80000 នាក់នៅទីក្រុងសេអ៊ូល ជាមួយនឹង ទ្រព្យសម្បត្តិជាង 1 លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាទីក្រុងនៅលើពិភពលោក ដែលមានចំនួនមហា សេដ្ឋីច្រើនជាងគេលំដាប់ទី19 ។ប្រជាពលរដ្ឋប្រហែល 82,500 នាក់នៅក្នុងទីក្រុងសេអ៊ូលមានទ្រព្យសម្បត្តិ លើសពី1លានដុល្លារគិតត្រឹម ខែធ្នូ ឆ្នាំ 2023 នេះបើយោងតាមរបាយការណ៍ទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅ លើពិភព លោកឆ្នាំ 2024" ដែលចេញដោយអ្នកប្រឹក្សាផ្នែកចំណាកស្រុកវិនិយោគ Henry & Partners ដោយសហ ការជាមួយក្រុមហ៊ុនស៊ើបការណ៍ទិន្នន័យសកល New World Wealth ។ទិន្នន័យ Henry & Partners បានពន្យល់ថា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ទ្រព្យសម្បត្តិសំដៅទៅលើទ្រព្យ សកម្មដែលអាចវិនិយោគបានរបស់បុគ្គលម្នាក់ៗ ដែលរួមមានការកាន់កាប់ក្រុមហ៊ុន ការកាន់កាប់សាច់ ប្រាក់ និងទ្រព្យសម្បត្តិលំនៅដ្ឋានដែលគ្មានបំណុល។ទីក្រុងសេអ៊ូលបានជាប់ចំណាត់ថ្នាក់ទី 19 ក្នុងបញ្ជីទីក្រុងដែលមានមហាសេដ្ឋីច្រើន បន្ទាប់ពីទី ក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ដែលមានចំនួន 90900 នាក់ និងទីក្រុង Zurich ដែលមានចំនួន 88400 ។ ទីក្រុងហ្សឺណែវ និងឌូបៃ តាមពីក្រោយដោយ 79800នាក់ និង 72500 នាក់។លើសពីនេះ បុគ្គល 195 នាក់មានទ្រព្យសម្បត្តិជាង 100 លានដុល្លារ ហើយអ្នកស្រុក 20 នាក់មាន ទ្រព្យសម្បត្តិលើសពី 1 ពាន់លានដុល្លារនៅក្នុងទីក្រុងសេអ៊ូល។ ចំនួនមហាសេដ្ឋីនៅទីក្រុងសេអ៊ូល គឺធំជាងទីក្រុងតូក្យូចំនួន 14 នាក់។ទោះជាយ៉ាងណាក៏ដោយ ចំនួនមហាសេដ្ឋីនៅទីក្រុងសេអ៊ូលបានធ្លាក់ចុះជាង 10000 នាក់ក្នុងមួយឆ្នាំ ដោយឈរនៅចំនួន 97000 នៅក្នុងរបាយការណ៍កាលពីឆ្នាំមុន។ ចំនួនអ្នកស្រុកដែលមានទ្រព្យសម្បត្តិលើសពី 100 លានដុល្លារ និង 1 ពាន់លានដុល្លារក៏បានធ្លាក់ចុះពី 229 និង 24 រៀងគ្នា។ របាយការណ៍នេះមិនបានបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្តែទីផ្សារភាគហ៊ុនរបស់ កូរ៉េខាងត្បូងបានបង្ហាញពីដំណើរការខ្សោយ ហើយទីផ្សារអចលនទ្រព្យបានធ្លាក់ចូលទៅក្នុង ការធ្លាក់ចុះដ៏យូរ៕

កុមារជាង ១០លាននាក់រងគ្រោះដោយរលកកម្ដៅខ្លាំងនៅប្រទេសថៃ
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ទីបំផុតភ្លៀងបាននាំមកនូវភាពធូរស្រាលដល់ប្រទេសថៃ ប៉ុន្តែប្រទេសនេះនៅតែងើប ឡើងវិញពីរលកកំដៅដ៏ខ្លាំងបំផុត ដែលបានវាយប្រហារអាស៊ីអាគ្នេយ៍ពេញមួយខែមេសា និងដើម ខែឧសភា។ ស្រុកចំនួនបីនៅទូទាំងខេត្តចំនួន 77 របស់ប្រទេសថៃបានកត់ត្រាសីតុណ្ហភាពក្នុងខែមេសា ដោយខេត្តចំនួន 26 បានទទួលរងនូវកំដៅកើនឡើងលើសពី 40 អង្សាសេ។សីតុណ្ហភាព​ខ្លាំង​បង្ក​បញ្ហា​ប្រឈម​ខ្លាំង​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​ថៃ និង​កន្លែង​ផ្សេង​ទៀត ដោយ​កំណត់​សកម្មភាព​ក្រៅ​ផ្ទះ បង្កើន​ការ​ពឹង​ផ្អែក​លើ​វិធីសាស្ត្រ​ត្រជាក់ និង​រំខាន​ដល់​ការ​អប់រំ។ ក្នុងពេលជាមួយគ្នានេះ ការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុ រួមទាំងព្យុះដែលមិននឹកស្មានដល់ អាចបង្កការខូចខាតដល់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធ និងរារាំងកុមារជាច្រើនពីការទទួលបាន សេវាមូលដ្ឋាន។រលកកំដៅ  ដែលត្រូវបានបង្កើតឡើងទំនងជាដោយសារការប្រែប្រួលអាកាសធាតុ - បង្ហាញពីការ គំរាមកំហែងសុខភាពធ្ងន់ធ្ងរដល់កុមារ ជាងមនុស្សពេញវ័យ ដែលព្យាយាមទប់ទល់ ក្នុងការគ្រប់គ្រង សីតុណ្ហភាពរាងកាយរបស់ពួកគេ។ ការប៉ះពាល់កាន់តែខ្លាំងទៅនឹងរលកកំដៅ បង្កើនហានិភ័យនៃបញ្ហា សុខភាព ផ្សេងៗដូ ចជាស្ថានភាពផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត និងជំងឺសរសៃឈាមបេះដូង។ ទារក និងកុមារតូចៗមានហានិភ័យខ្ពស់បំផុតនៃការស្លាប់ ដោយសារកំដៅ។របាយការណ៍ថ្មីៗរបស់ Unicef បានគូសបញ្ជាក់អំពីទំនាញនៃស្ថានភាពនេះ ដោយបង្ហាញថា កុមាររាប់លាននាក់នៅទូទាំងពិភពលោកកំពុងប្រឈមមុខនឹងឥទ្ធិពលនៃការកើនឡើងនៃសីតុណ្ហភាព ដែលចំនួននេះត្រូវបានព្យាករថានឹងកើនឡើងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។យោងតាមរបាយការណ៍ឆ្នាំ 2022 របស់អង្គការ Unicef បានឱ្យដឹងថា ការការពារកុមារពីការកើនឡើង នៃផលប៉ះពាល់នៃរលកកំដៅ" កុមារចំនួន 559 លាននាក់នៅទូទាំងពិភពលោកបច្ចុប្បន្នកំពុងប្រឈម មុខនឹងរលកកំដៅញឹកញាប់ ដែលជាតួលេខដែលត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ 2.02 ពាន់លាននៅឆ្នាំ 2050 ។នៅក្នុងប្រទេសថៃ ស្ថានភាពនេះគឺគួរឱ្យព្រួយបារម្ភជាខ្លាំង ដោយកុមារភាគច្រើន បានជួបប្រទះនូវការពិត ដ៏អាក្រក់នៃរលកកំដៅញឹកញាប់។ របាយការណ៍បាននិយាយថាកុមារជាង 75 ភាគរយ ប្រហែល 10.3 លាននាក់  ត្រូវបានរងផលប៉ះពាល់ដោយកត្តាកំដៅខ្ពស់ក្នុងឆ្នាំ 2020 តែម្នាក់ ឯង។ បើគ្មានការអន្តរាគមន៍ទេ វាត្រូវបានគេព្យាករណ៍ថា កុមារថៃគ្រប់រូបដែលមានអាយុក្រោម 18 ឆ្នាំនឹងប្រឈមមុខនឹងរលកកំដៅកាន់តែញឹកញាប់ និងអូសបន្លាយនៅឆ្នាំ 2050៕

អគ្គិភ័យដ៏សន្ធោសន្ធៅ ឆាបឆេះធុងស្តុកសារធាតុគីមីនៅប្រទេសថៃ
ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០២៤

(បាងកក)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមាន អគ្គីភ័យដ៏ធំមួយបានឆាបឆេះធុងស្តុកសារធាតុគីមីក្នុងសួនឧស្សាហកម្ម នៅខេត្តរ៉ាក់យ៉ង ភាគខាងកើត ប្រទេសថៃ។ អគ្គិភ័យ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​ម៉ាប់​តា​ភូត ត្រូវ​បាន​ពន្លត់រយៈពេល​ជាង ៦ ម៉ោង​ក្រោយ​មក។ យោងតាមនាយកដ្ឋានទំនាក់ទំនងសាធារណៈនៃខេត្ត Rayong បានឱ្យដឹងថា បុគ្គលិកពន្លត់អគ្គីភ័យ បានប៉ាន់ស្មានថា វាអាចចំណាយពេលលើសពី 10 ម៉ោង ទើបអាចពន្លត់ភ្លើងបានពេញលេញ។នាយកដ្ឋានបាននិយាយថា កម្មករនិងអ្នកស្រុកប្រហែល 400 នាក់ត្រូវបានជម្លៀសទៅកន្លែង ស្នាក់នៅបណ្តោះអាសន្ន។មន្ត្រីបាននិយាយថា ធុងដែលមានសមត្ថភាពផ្ទុកបាន 2500 ម៉ែត្រគូប ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Mab Ta Phut Tank Terminal ដែលដំណើរការកំពង់ផែពាណិជ្ជកម្ម និងចំណតផ្ទុកផលិតផលគីមីឥន្ធនៈ។ ធុងនោះមានសាំង Pyrolysis ដែលជាល្បាយនៃសារធាតុគីមីដែលប្រើជាទូទៅក្នុងការលាយប្រេងសាំង។វីដេអូ និងរូបថតពីកន្លែងកើតហេតុ បង្ហាញពីផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅ និងភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដែលកំពុងឆាបឆេះធុងពណ៌សមួយ និងមានធុងជាច្រើនទៀតនៅក្បែរនោះ។ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៃការឆេះ ហើយនឹងអនុវត្តវិធានការដើម្បីការពារកុំឱ្យកើតឡើងម្តងទៀត។ ក្រុមហ៊ុនក៏​បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​របស់​ខ្លួន និង​បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​សំណង​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់។នៅឆ្នាំ 2021 ក្រុមហ៊ុនត្រូវបានបញ្ជាឱ្យបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន បន្ទាប់ពីធុងស្តុកទុកមួយ ផ្សេងទៀតបានផ្ទុះ និងឆេះដោយសម្លាប់មនុស្ស 3 នាក់ និងរបួសធ្ងន់ 2 នាក់៕

អ្នកសារព័ត៌មានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ
ថ្ងៃទី០៩ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ អ្នកសារព័ត៌មានចាប់អារម្មណ៍ និងកោតសរសើរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដោយបានសម្តែងមោទនភាពក្នុងការប្រើវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួនបន្តចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧មួយនេះទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS)។ លោក ង៉ាន់ ទិត្យ អ្នកយកព័ត៌មានទូរទស្សន៍អប្សារាលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មានមួយរូបដែលបានចុះមកកាន់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តកំពង់ស្ពឺផ្ទាល់មានការចាប់អារម្មណ៍ខ្ពស់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់វិទ្យាស្ថានខេត្តកំពង់ស្ពឺ និងនិយាយដោយឡែករបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពីព្រោះការសិក្សាជំនាញបច្ចេកទេសមានការអនុវត្តផ្ទាល់ដូចនៅកន្លែងធ្វើការ មានបន្ទប់ពិសោធន៍ រោងជាង និងការសិក្សាទ្រឹស្តីបានយ៉ាងល្អប្រសើរជាមួយគ្រូដែលមានបទពិសោធន៍នៅក្នុងថ្នាក់។  លោកបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមានសារសំខាន់ណាស់សម្រាប់បញ្ជូនព័ត៌មានទៅគ្រប់ច្រកល្ហក ជាពិសេសទៅដល់យុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ហើយលោក នឹងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលនេះ។ លោកស្នើឱ្យក្រសួងការងារបន្តរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅតាមបណ្តាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេសថែមទៀត ជាពិសេសដើម្បីឱ្យអ្នកសារព័ត៌មានចូលរួមស្វែងយល់ពីវឌ្ឍនភាពនៃការសិក្សា កម្មវិធីសិក្សា ជំនាញ សមត្ថភាពសិស្ស។ កញ្ញា អ៊ីសា ហាសាណៈ អ្នកយកព័ត៌មានទូរទស្សន៍ PNN លើកឡើងថា អ្នកសារព័ត៌មានដើរតួរនាទីយ៉ាងសំខាន់លើការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពីព្រោះការផ្សព្វផ្សាយព័ត៌មានជាកិច្ចការងារមួយយ៉ាងសំខាន់លើការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយទៅដល់យុវជនគោលដៅនៃកម្មវិធីបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលនេះ។ កញ្ញាបន្ថែមថា កញ្ញាមានការចាប់អារម្មណ៍ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនេះ ពីព្រោះសិក្ខាកាមមានការយល់ដឹងជ្រៅជ្រះលើការសិក្សាជំនាញរបស់ខ្លួន។ កញ្ញានឹងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនៃកម្មវិធីបណ្តុះបណ្តាលជំនាញនេះឱ្យដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលពួកគាត់ចូលរៀនដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែផងដែរ។ គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ស្មារតីជាតិនិមយរបស់ប្រជាជនកម្ពុជា «គាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ»
ថ្ងៃទី០៩ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវស្មារតីជាតិនិមយរបស់ប្រជាជនកម្ពុជា គាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ។នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានបង្ហោះរូបភាព ភ្ជាប់ជាមួយខ្លឹមសារនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ ជនរួមជាតិខ្មែរក្មេងចាស់ប្រុសស្រីគ្រប់មជ្ឈដ្ឋាន ចូលរួមសកម្មផុលផុសគាំទ្រគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ និងទេសចរណ៍ ដោយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ៕

បណ្តាញសង្គម