(ភ្នំពេញ)៖ ទឹក ជាប្រភពនៃជីវិតមនុស្ស មនុស្សត្រូវការបំពេញជាតិទឹកនៅក្នុងរាងកាយគ្រប់ពេលវេលា ប៉ុន្តែការជ្រើសរើសនូវទឹកពិសាដែលមានគុណភាពខ្ពស់ ផ្ដល់អត្ថប្រយោជន៍ល្អជាច្រើនដល់ រាងកាយយើង ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ក៏ជារឿងមួយដ៏សំខាន់មិនអាចខ្វះបាន។ ដើម្បីទទួលបានទឹកពិសាមួយដ៏ល្អសម្រាប់សុខភាព និងជាទឹករ៉ែធម្មជាតិ១០០ភាគរយ សំបូរទៅសារធាតុបំប៉នក្នុងរាងកាយយើងនោះ លោកអ្នកមិនអារំលងបានឡើយនូវទឹកពិសា ប្លូស៊ីអង់ទីអុកស៊ីដង់ ដែលសំបូរទៅដោយអត្ថប្រយោជន៍ដ៏ច្រើនដូចជា៖ -ជួយសម្រួលសរសៃឈាមឱ្យដើរបានស្រួល -ជួយសិរីរាង្គ-ជួយទប់ស្កាត់ជម្ងឺបេះដូង -ជួយបន្សាបជាតិពុល បន្សាបអាស៊ីត-ជួយទប់ស្កាត់ការខូចកោសិកា -ជួយកាត់បន្ថយជាតិខ្លាញក្នុងរាងកាយ-កាត់បន្ថយភាពតានតឹង បង្កើនការចងចាំ-ជួយថែរក្សាស្បែកឱ្យមានសំណើមស្រស់ថ្លា-ធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនខ្លាំង-ជួយមុខងារក្រលៀនមានសុខភាពល្អ-ធ្វើឱ្យចរន្តឈាមរបស់អ្នកប្រសើរឡើង-ជួយប្រព័ន្ធរំលាយអាហាររបស់អ្នកប្រសើរឡើង-ជួយរក្សាមុខងាររបស់ពោះវៀនធំឱ្យនៅធម្មតា-ផ្ដល់ថាមពល និងធ្វើឱ្យក្មេងជាងវ័យ។ អត្ថប្រយោជន៍ទាំងអស់នេះហើយ ដែលជួឱ្យលោកអ្នកទទួលបានសុខភាពល្អដោយមិនដឹងខ្លួន នៅពេលលោកអ្នកជ្រើសរើសទឹកពិសាដ៏មានគុណភាព កុំភ្លេចទឹកពិសា ប្ល៊ូស៊ីអង់ទីអុកស៊ីដង់ ដែលផលិតឡើងដោយប្រើបច្ចេកវិទ្យាប្រទេសរុស្សី និងចិន សម្បូរដោយសារធាតុរ៉ែ អាចឆុងទឹកដោះឱ្យកូនតូចបានផងដែរ៕
(អន្តរជាតិ)៖ ការបោះឆ្នោតដែលត្រូវបានគេហៅថាការបោះឆ្នោតសកលដ៏ធំបំផុតរបស់ពិភពលោក នឹងចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ ដោយមានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ៩៧០លាននាក់។ ការបោះឆ្នោតនេះ ធ្វើឱ្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ប្រឆាំងនឹង សម្ព័ន្ធភាពប្រឆាំង។ការបោះឆ្នោតជ្រើសរើសសមាជិកសភាជាន់ទាប មានសភាពទ្រុឌទ្រោម ដោយកាលបរិច្ឆេទបោះឆ្នោត ចំនួនប្រាំពីរផ្សេងគ្នា ត្រូវបានកំណត់សម្រាប់មណ្ឌលបោះឆ្នោតទូទាំងប្រទេស។ ការបោះឆ្នោតដំណាក់កាលទីប្រាំពីរ និងចុងក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 1 ខែមិថុនា។លោក Modi ដែលជាកម្មសិទ្ធិរបស់គណបក្ស Bharatiya Janata កំពុងស្វែងរកអាណត្តិទីបីនៅក្នុងតំណែង នេះ។ សម្ព័ន្ធប្រឆាំងមួយដែលផ្តោតជុំវិញគណបក្សសមាជជាតិឥណ្ឌាមានបំណងដណ្តើមយកតំណែងរដ្ឋាភិបាល។បក្ស BJP និយាយថា នៅក្រោមរដ្ឋាភិបាលលោក Modi ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌា បានរីកចម្រើនដល់លំដាប់ទី 5 របស់ពិភពលោក ហើយត្រូវបានគេព្យាករណ៍ថានឹងមានចំណាត់ថ្នាក់ ទីបីនៅដើមឆ្នាំ 2027 ។ការស្ទង់មតិមតិនាពេលថ្មីៗនេះបានធ្វើឱ្យ BJP នាំមុខសម្ព័ន្ធភាពប្រឆាំង។ ទោះជាយ៉ាងណាក៏ដោយ គណបក្សក្នុងតំបន់ដែលជាផ្នែកមួយនៃសម្ព័ន្ធភាពប្រឆាំងនៅតែរក្សាបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូង ដែលប្រជាជនបោះឆ្នោតក្នុងដំណាក់កាលទី 1 ។លោក Modi បានចូលរួមកិច្ចប្រជុំសាធារណៈធំៗនៅក្នុងរដ្ឋ ដើម្បីបង្កើនការគាំទ្រអ្នកបោះឆ្នោត សម្រាប់គណបក្សរបស់គាត់។ការរាប់សន្លឹកឆ្នោត នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៤ ខែមិថុនា៕
(សង្គម)៖ ផ្ទុះការចាប់ងារម្មណ៍និងសរសើរព្រោងព្រាតក្រោយពីស្រ្តីម្នាក់បានចែករំលែកនិងបំផុសគំនិតឱ្យមហាជនយល់ដឹងនូវវីធីសាស្តក្នុងការខ្ចប់របស់របរដែលបែបបាក់ដែលមានដូចជាចាន កែវនិងរបស់មុតស្រួចដែលអាចបង្ករគ្រោះថ្នាក់ ដោយហេតុថាការធ្វើបែបនេះគឺពិតជាអាចជួយសម្រួលទៅដល់ការងារអ៊ុពូមីងដែលជាអ្នកប្រកបការងារប្រមូលសម្រាមមួយចំណែកផងដែរ។យ៉ាងណាមិញយោងតាមទំព័រផេកឈ្មោះ Wendy Brand Cambodia II បានបង្ហោះវីដេអូចែករំលែកដោយអមមកជាមួយខ្លឹមសារថា«បើមានកែវបែករឺចានបែកៗជួយធ្វើរឿងនេះជួយសម្រួលពួកគាត់ខ្លះៗៗ បានទេ? ចែករំលែក ស្នាមញញឹម»។ ដោយក្នុងវីដេអូនោះផងដែរបានបង្ហាញពីវិធីក្នុងការខ្ចប់រាល់ពេលមានចានដែលបែកបាក់ ដោយមុននឹងយកទៅបោះចោលយើងគួរចំណាយពេលបន្តិចក្នុងការរុំនូវក្រណាត់ចាស់ៗក៏បានដើម្បីប្រកដចិត្តថាអំបែងទាំងនោះមិនអាចបង្ករគ្រោះថ្នាក់ទៅដល់អ្នកដទៃ ដែលទង្វើទាំងនេះផងដែរចាត់ទុកថាជាគំរូដ៍ល្អមួយផងដែរ។ ដោយកន្លងមកពួកគាត់បានរងនូវការមុតរបស់របរទាំងនោះជាញឹកញយព្រោះតែការងារបែបនេះតម្រូវធ្វើឱ្យលឿងនិងប្រញាប់ទើបវាពិបាកណាស់ដែលឱ្យពួកគាត់ប្រុងប្រយ័ត្នឱ្យបានខ្ពស់នោះ ដូច្នេះហើយដើម្បីជួយសម្រួលការងារក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចំពោះពួកគាត់មានតែការរួមគ្នាក្នុងការចំណាយពេលបន្តិចបន្តួចដូចទៅខាងលើតែប៉ុណ្នោះ។បន្ថែមពីនោះការអនុវត្តបែបនេះក៏អាចជួយទៅដល់សត្វឆ្កែ សត្វឆ្មាដែលពុំមានម្ចាស់នឹងតែងតែកាយរកចំណីនៅតាមទីសាធារណៈផងដែរ៕