(បាងកក)៖ ប្រទេសថៃបានចេញការព្រមានថ្មីអំពីអាកាសធាតុក្តៅខ្លាំងនៅថ្ងៃព្រហស្បតិ៍ (២៥ មេសា) ខណៈដែលរដ្ឋាភិបាលបាននិយាយថា ជំងឺដាច់សរសៃឈាមខួរក្បាលបានសម្លាប់មនុស្សយ៉ាងហោច ណាស់ ៣០ នាក់ក្នុងឆ្នាំនេះ។អាជ្ញាធរទីក្រុងបាងកកបានផ្តល់ការព្រមានអំពីកំដៅខ្លាំង ខណៈដែលសន្ទស្សន៍កំដៅត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី 52 អង្សាសេ។សីតុណ្ហភាពនៅក្នុងរាជធានីថៃឡើងដល់៤០.១អង្សាសេកាលពីថ្ងៃពុធ ហើយកម្រិតស្រដៀងគ្នានេះត្រូវបានគេព្យាករណ៍សម្រាប់ថ្ងៃខាងមុខ។រលកនៃអាកាសធាតុក្តៅខ្លាំងបានវាយប្រហារផ្នែកខ្លះនៃអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក្នុងសប្តាហ៍ នេះ ដោយជំរុញឱ្យសាលារៀនទូទាំងប្រទេសហ្វីលីពីនផ្អាកថ្នាក់រៀន និងអ្នកគោរពបូជា នៅប្រទេស បង់ក្លាដែស ដើម្បីបួងសួងសុំទឹកភ្លៀង។នាយកដ្ឋានបរិស្ថាននៃទីក្រុងបានព្រមានថា សន្ទស្សន៍កំដៅ ដែលជារង្វាស់នៃសីតុណ្ហភាព គឺស្ថិតក្នុង កម្រិត "គ្រោះថ្នាក់ខ្លាំង" នៅក្នុងទីក្រុងបាងកក។អាជ្ញាធរក្នុងខេត្ត Udon Thani នៅតំបន់ជនបទភាគឦសាននៃព្រះរាជាណាចក្រនេះ ក៏បានព្រមាន អំពីសីតុណ្ហភាពគ្រោះថ្នាក់ផងដែរ។ក្រសួងសុខាភិបាលបាននិយាយកាលពីល្ងាចថ្ងៃពុធថា មនុស្ស 30 នាក់បានស្លាប់ដោយសារជំងឺដាច់ សសៃឈាមខួរក្បាលដោយសារកម្តៅ នៅចន្លោះថ្ងៃទី 1 ខែមករាដល់ថ្ងៃទី 17 ខែមេសា ធៀបនឹង 37 នាក់ក្នុងឆ្នាំ 2023 ។ខែមេសា គឺជាពេលវេលាក្តៅបំផុតនៃឆ្នាំនៅក្នុងប្រទេសថៃ និងប្រទេសផ្សេងទៀត នៅអាស៊ីអាគ្នេយ៍ ប៉ុន្តែលក្ខខណ្ឌក្នុងឆ្នាំនេះ កាន់តែធ្ងន់ធ្ងរឡើងដោយគំរូអាកាសធាតុ El Nino ៕
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៦នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ និង ហិង្សា ដោយចេត (យកដុំអិដ្ឋការ៉ូឡា គប់ កញ្ចក់រថយន្តខាងមុខ) ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់ រួមមាន៖ ១-ឈ្មោះ យឹម សុខហេង ហៅ ហេង ភេទ ប្រុស, ២-ឈ្មោះ កង សុជាតិ ភេទ ប្រុស, ៣-ឈ្មោះ ថេត សូរិយា ភេទ ប្រុស,៤-ឈ្មោះ យ៉ុន ផានិត ភេទ ប្រុស, ៥-ឈ្មោះ រ័ត្ន រិទ្ធី ភេទ ប្រុស, ៦-ឈ្មោះ ហាន់ លីសៀង ភេទ ប្រុស។សម្ភារៈចាប់យក៖ ម៉ូតូម៉ាក Suzuki next សេ១១០ ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KH-៧៨៥១។ សម្ភារៈខូចខាត៖ បែកកញ្ចក់រថយន្តខាងមុខ ចំនួន ០១ ផ្ទាំង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈដូចជា៖១- សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា៣-បញ្ហាផ្សេងៗ៕