(ភ្នំពេញ) ៖ «ការផ្តួលរំលំរបបដឹកនាំនៃប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី កើតឡើងរបៀបយ៉ាងម៉េចដែរ? ខ្ញុំចូលរួមចែករំលែកយ៉ាងសង្ខេបបំផុតអំពីព្រតិ្តការណ៍ដួលរលំរបបដឹកនាំនៃបណ្តាប្រទេសអឺរ៉ុបខាងកើត ដោយរួមទាំងប្រទេសយូហ្គោស្លាវី និងសែប៊ីផងដែរ។ នេះជាការបញ្ជាក់របស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC)។
លោក ហេង រតនា បានអះអាងក្នុងបណ្តាញសង្គមហ្វេសប៊ុក មុននេះ បន្តិចថា សង្គ្រាមនៅយូហ្គោស្លាវីមានរយៈ១០ឆ្នាំ ៧ខែ ១សប្តាហ៍ និង៥ថ្ងៃ! ។ ខែមិនា ឆ្នាំ១៩៩១-១២ ខែវិច្ឆិការ ឆ្នាំ២០០១ ស្លាប់មនុស្សអស់ប្រមាណ១៣ ទៅ១៤ម៉ឺននាក់ និងមានអ្នកបាត់បង់លំនៅដ្ឋានប្រមាណ៤.០០០.០០០នាក់។
លោកបានបង្ហាញនូវមូលហេតុសំខាន់នៃសង្គ្រាមនៅយូហ្គោស្លាវីគឺការទាមទារឯករាជ្យ និងបំបែករដ្ឋ ថាដោយសារតែអាណាចក្រយូហ្គោស្លាវីមានប្រទេសចំណុះ៧រួមមាន៖ ១.ប្រទេសស៊ែបី ២.ប្រទេសក្រូអាត ៣. ប្រទេសប៊ូស្នៀ និងហ៊ឺស៊េហ្គូវីណា ៤.ប្រទេសស្លូវៀនៀ ៥. ប្រទេសម៉ុងតេណេក្រូ ៦.ប្រទេសម៉ាសេដូនៀ និង៧.ប្រទេសកូសូវ៉ូ។
លោកបន្តថា ដូចនេះក្រោយដួលរលំអាណាចក្រយូហ្គោស្លាវីបណ្តាប្រទេសទាំង៧ក៏ប្រកាសឯករាជ្យ!។ ផ្អែកតាមឯកសារនៃការស្រាវជ្រាវខាងកិច្ចការយោធាផ្អែកសន្តិសុខ និងយុទ្ធសាស្ត្រ បានឲ្យដឹងថា ក្នុងការធ្វើ «បដិវត្តន៍ពណ៌» នៃបណ្តាប្រទេសអឺរ៉ុបខាងកើត ដើម្បីផ្លាស់ប្តូរអំណាចដឹកនាំនោះ គេបានចំណាយថវិកាប្រមាណ ៥០.០០០លានដុល្លារ ហើយរុស្ស៊ីចំណាយថវិកាប្រមាណតែ២.០០០លានដុល្លារដើម្បីទប់ទល់។
«ឥឡូវនេះ ប្រជាជនកម្ពុជា ឭការអួតអាងដោយសំអាងថា បានរៀនសូត្រ និងមានគេឲ្យយកតាមគំរូ+គំនិតនៃយុទ្ធសាស្ត្រក្នុងការផ្តួលរំលំរបបដឹកនាំនៅយូហ្គោស្លាវី និងនៅស៊ែបបី មកអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ (ហ្វូតូកូពីយកអញ្ចឹងហ្ន!)។
តែប្រសិនបើពិនិត្យមើលលើការតស៊ូ និងសង្គ្រាមនៅទីនោះ(យូហ្គោស្លាវីនិងស៊ែបបី) គឺឈរលើបុព្វហេតុ ដើម្បីបំបែករដ្ឋអធិបតេយ្យ និងឯករាជ្យ បើអញ្ចឹងមែន! តើនៅកម្ពុជាត្រូវគេប្រើប្រាស់យុទ្ធសាស្ត្រផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន ដើម្បីបំបែកបង្កើតរដ្ឋអធិបតេយ្យភាព និងឯករាជ្យ ដែរឬយ៉ាងណា? ឬក៏ដើម្បីគឺថា គឺថាដើម្បី —- គេថាធ្វើតាមគំរូនោះទើបទទួលបានប្រជាធិបតេយ្យ! ព្រោះអត់ដឹងអីហ្ន! គេរៀបចំយុទ្ធសាស្ត្រនោះឲ្យទាំងអស់ ?!!! គេថាបានស្អី បានហ្នឹងទៅ?!!!»៕ (SN- សុវណ្ណ)
មតិយោបល់