(សុខភាព)៖ យោងតាមផេក វេជ្ជបណ្ឌិតកម្ពុជា បានបង្ហោះនូវអត្ថបទមួយ ដែលពាក់ព័ន្ធទៅនឹងសារធាតុ ៣ធំៗ ដែលមាននៅក្នុងថ្នាំសម្រកទម្ងន់ ហើយអាចគំរាមកំហែងដល់អាយុជីវិតមនុស្សបាន។ សារធាតុ ៣ ធំៗនោះរួមមានដូចជា៖១. សារធាតុរំញោចសរសៃប្រសាទសារធាតុទាំងនេះ នឹងជំរុញរាងកាយឲ្យបង្កឲ្យមានរោគសញ្ញាផ្សេងៗ។ ចំពោះផលប៉ះពាល់នៃការសម្រកទម្ងន់ដូចជា sibutamine ដែលជាសារធាតុស្រដៀងទៅនឹងគ្រាប់ថ្នាំអាហ្វេតាមីន ត្រូវបានគេស្គាល់ផងដែរថា ជាមេតំហ្វេតាមីន នៅពេលយើងញ៉ាំ វានឹងជំរុញឲ្យយើងមានអារម្មណ៍មិនឃ្លាន។ ក្នុងពេលជាមួយគ្នានេះ វានៅតែមានថាមពលគ្រប់គ្រាន់ដើម្បីបន្តការងារ ហើយរាងកាយកាន់តែតូចៗទៅ។ ប៉ុន្តែសារធាតុ sibutamine នៅពេលប្រើមួយរយៈ នឹងបង្កើនសំពាធឈាម ឬធ្វើឲ្យចង្វាក់បេះដូងលោតមិនទៀងទាត់២ . ថ្នាំជំរុញការរំលាយអាហារភាគច្រើនជាញឹកញាប់ វាគឺជាក្រុមនៃសារធាតុរំញោច ដូចដែលបានរៀបរាប់ខាងលើ និងថ្នាំអរម៉ូនទីរ៉ូអ៊ីត។ ក្រពេញទីរ៉ូអ៊ីត គឺជាអរម៉ូនដែលជួយពន្លឿនដំណើរការមេតាប៉ូលីសក្នុងរាងកាយរួចទៅហើយ។ នៅពេលដុតកាន់តែច្រើន ទម្ងន់ត្រូវបានកាត់បន្ថយ ប៉ុន្តែវាប៉ះពាល់ដល់រាងកាយ ដូចជាធ្វើឲ្យបេះដូងលោតមិនទៀងទាត់ ឬមានការប្រកាច់ផងដែរ។៣ . ថ្នាំបញ្ចុះទឹកនោមនៅពេលអ្នកញ៉ាំ នោះនឹងនោមញឹកញាប់ នេះបណ្ដាលឲ្យការបញ្ចេញទឹកច្រើន នៅក្នុងខ្លួនជាងធម្មតា។ នៅពេលដែលរាងកាយបាត់បង់ជាតិទឹកច្រើន ទម្ងន់ត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស។ រាងកាយនឹងស្រូបយក ហើយវិលមករកទម្ងន់ដូចមុនពេលលេបថ្នាំ ដូច្នេះបើអ្នកលេបថ្នាំប្រភេទនេះច្រើនពេក វានឹងធ្វើឲ្យរាងកាយស្ថិតក្នុងស្ថានភាពខ្វះជាតិទឹក រោគសញ្ញានៃការហូរឈាមចេញពីរាងកាយ។សារធាតុទាំងបីប្រភេទនេះ អាចបណ្តាលឲ្យមានភាពមិនប្រក្រតីនៃអេឡិចត្រូលីតធ្ងន់ធ្ងរ។ ចង្វាក់បេះដូងលោតខុសចង្វាក់ និងការស្លាប់អាចកើតមានឡើង។ ទោះយ៉ាងណាក៏ដោយ ក៏មានថ្នាំសម្រកទំងន់តាមវេជ្ជសាស្រ្ដផងដែរ។ ប៉ុន្តែមានតម្រូវការមួយចំនួន គឺត្រូវបានប្រើជាការបន្ថែមពីវិធីទាំងពីរនៃការធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងរបបអាហារ ហើយត្រូវប្រើក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យតែប៉ុណ្ណោះ៕
(សហព័ន្ធស្វីស) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមស្ដាប់បទបង្ហាញស្ដីពី «ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ» នៅសាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ត្រូវពេលយប់នៅប្រទេសកម្ពុជា។ជុំវិញប្រធានបទស្ដីពី ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ លោក Daniel Bohne អគ្គលេខាធិការនៃសន្និបាតថ្នាក់ដឹកនាំនគរបាល បានចែករំលែកអំពីប្រព័ន្ធនយោបាយស្វីស កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្រុង ព្រមទាំងបញ្ហាប្រឈមក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាពេលបច្ចុប្បន្ន។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គ.ជ.អ.ប និងថ្នាក់ដឹកនាំស្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត៕
(សង្គម)៖ កាលពីអំឡុងឆ្នាំ២០២២កន្លងទៅមានប្រជាពលរដ្ឋ និងអាជីវករមិនតិចនាក់ទេដែលអះអាងថា ចាញ់បោកនាង ចោម ខ្វាន់ ម្ចាស់ហាងមាសពេជ្រចំរើនសុវត្ថិភាព រកស៊ីបោកប្រាស់ទំនុកចិត្តអតិថិជន យកលុយប្រជាពលរដ្ឋដែលជាអាជីវករអស់រាប់ម៉ឺនដុល្លារ ក្រោមរូបភាពចូលជាតំណាង ចែកចាយវេរលុយទៅមុន នឹងប្រគល់របស់តាមក្រោយតែជាក់ស្ដែងសុទ្ធតែជាខ្យល់។ នាង ចោម ខ្វាន់ មានរឿងអាស្រូវរកស៊ីបោកប្រាស់គេ រួមមានការលក់កាបូបប្រេនក្លែងក្លាយ លក់ផលិតថែសម្រស់ ខូចគុណភាព គ្មានថ្ងៃបរិច្ជេទត្រឹមត្រូវ ចុងក្រោយនេះបោកយកលុយអតិថិជន ក្រោមរូបភាពចូលជាតំណាង ចែកចាយ រហូតដល់នាងរត់គេចខ្លួនបាត់ស្រមោលមកដល់បច្ចុប្បន្ននេះ។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញ ដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទ សឿន ចំរើន ហៅ ចោមខ្វាន់ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តិនៅចំនុចហាងមាសពេជ្រចំរើនសុវត្ថិភាព មានទីលំនៅបច្ចុប្បន្នផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខណៈដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ចេញតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែទើបតែមានការលេចធ្លាយឯកសារនាពេលនេះ។ ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ចៅក្រមបញ្ជាដល់កម្លាំងសាធារណៈ មន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ច ឱ្យស្រាវជ្រាវរកចាប់ខ្លួន នឹងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោមខ្វាន់ យកមកប្រគល់ឱ្យចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជុំវីញករណីនេះ មហាជនកំពុងតែរងចាំមើលថា តើដំណើរការផ្លូវច្បាប់នឹងបន្តទៅជាយ៉ាងណា ក្រោយរឿងក្ដីក្ដាំងរបស់នាង ចោមខ្វាន់ ដែលបានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ ហាក់មានភាពស្ងប់ស្ងាត់កាន់ឆ្នាំ និងមិនទាន់ទទួលបានយុត្តិធម៌រហូតមកដល់ពេលនេះ?