(ភ្នំពេញ) ៖ លោក ស៊ុយ សែម រដ្នមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជានៅថ្ងៃនេះ ខុសពីកម្ពុជានាទស្សវត្សន៍ឆ្នាំ៧០។
ក្នុងនាមជាប្រធានគណៈពង្រឹងមូលដ្ឋានគណបក្សប្រជាជនកម្ពុជា ខេត្តពោធិសាត់បានទទួលស្គាល់ថាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានកសាងប្រទេសតាំងពីចំនុចសូន្យ និងបានប្រែក្លាយទាំងស្រុងពីជីវិតប្រជាជនដែលរស់នៅក្រោមភ្លើងសង្គ្រាម រស់ក្រោមតំណក់ទឹកភ្នែក ភាពជូរចត់ និងការភិតភ័យ រហូតធ្វើឲ្យប្រជាជនគ្រប់និន្នាការនយោបាយ និងសាសនា រស់នៅយ៉ាងសម្បូរបែបក្រោមមាគ៌ាសន្តិភាព តែមួយនិងដ៏សុខសាន្តត្រាណ។
លោកបានបញ្ជាក់ដូច្នេះថា 《មានតែគណបក្សប្រជាជនតែមួយគត់ដែលអាចរក្សាបានសន្តិភាពសំរាប់កម្ពុជា។
《មានសម្ដេចតេជោ មានគណបក្សប្រជាជន ទើបមានកម្ពុជានៅថ្ងៃនេះ។ ហើយសុខទុក្ខរបស់ប្រជាជននៅថ្ងៃនេះ គឺជាសុខទុក្ខរបស់បក្សប្រជាជន និងជាសុខទុក្ខរបស់សម្ដេចតេជោ។
លោកអះអាងថា ស្រលាញ់សម្ដេចតេជោ ស្រលាញ់គណបក្សប្រជាជនកម្ពុជា គឺ ស្រលាញ់ខ្លួនឯង។ គាំទ្រគណបក្សប្រជាជន គឺ គាំទ្រសន្តិភាព ពង្រឹងនីតិរដ្ឋ ដើម្បីប្រទេសជាតិបន្តអភិវឌ្ឍន៍ និងកាាររីកចំរើនរុងរឿង។
《យើងបោះឆ្នោតគាំទ្រ សម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រីដឹកនាំរហូត។
《សូមគោរពជូនពរ សម្ដេចតេជោ សូមមានកំលាំងពលំមាំមួន និងមានសុខភាពល្អជានិច្ច ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក៍ដូចជាយើងខ្ញុំទាំងអស់គ្នាដែលជាប្រជាពលរដ្ឋ ដើម្បីសន្តិភាព សេរីភាព សុខុមាលភាព វឌ្ឍនៈភាព និងភាពសុខដុមរមនា》៕
មតិយោបល់