(ឥណ្ឌូណេស៊ី) ៖ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានឲ្យដឹងកាលពីម្សិលមិញថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង២៦នាក់ បានបាត់ខ្លួនក្នុងដី បន្ទាប់ពីការរអិលបាក់ដីមួយបានវាយប្រហារប្រទេសឥណ្ឌូណេស៊ី។
មនុស្សចំនួន១៩នាក់ផ្សេងទៀត ក៏បានរងរបួសនៅពេលដែលការរអិលបាក់ដីពីជម្រាលភ្នំមួយ បានវាយប្រហារលើផ្ទះចំនួន៣២ខ្នងនៅភូមិ Banaran នៅស្រុក Ponorogo ភាគខាងកើតកោះជ្វា កាលពីព្រឹកថ្ងៃសៅរ៍។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយថា ក្រុមស្វែងរក និងជួយសង្គ្រោះបានព្យាយាមស្វែងរកមនុស្សដែលបាត់ខ្លួន ប៉ុន្តែភ្លៀងធ្លាក់ខ្លាំង កាលពីរសៀលថ្ងៃអាទិត្យ បានបង្ខំឲ្យពួកគេផ្អាកការស្វែងរកជាបណ្ដោះអាសន្ន ៕
មតិយោបល់