(ឧត្តរមានជ័យ) ៖ ក្រុមកីឡាជិះកង របស់ស្រុកស័ងខៈ ខេត្តសុរិន្ទ ប្រទេសថៃ ចំនួន ៣៥០នាក់ បានចូលតាមច្រកអន្តរជាតិជាំ មកកាន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីរឹតចំណងមិត្តភាព រវាងខេត្តទាំងពីរ គឺខេត្តសុរិន្ទ ប្រទេសថៃជាមួយខេត្តឧត្តមានជ័យ ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩ និង៤០ នាទីព្រឹក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ដោយកម្លាំងនគរបាលបានការពារសុវត្ថិភាពបានយ៉ាងល្អប្រសើរ។
មន្ត្រីនគរបាលបានប្រាប់ថា ក្រុមកីឡាករ ការនីជីះកង់ របស់ស្រុកស័ងខៈ ខេត្តសុរិន្ទ បានជិះចូលមកស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យនោះ មានចំនួន៣៥០នាក់ ស្រី៦៥ នាក់ កង់ចំនួន១៤១គ្រឿង និងរថយន្តចំនួន២០គ្រឿង ដោយចូលមកតាមច្រកអន្តរជាតិជាំ។ សមត្ថកិច្ចបន្តថា សកម្មភាពក្រុមកីឡាជិះកង់របស់ប្រទេសថៃ ចូលមកក្នុងទឹកដីកម្ពុជានោះ ក្នុងគោលបំណងចំនួនបីគឺ ៖ ទី១-ចង់បង្ហាញពីជាលក្ខណៈមិត្តភាពរវាងស្រុកទាំងពីរ គឺស្រុកអន្លុងវែង ខេត្តឧត្តមានជ័យ ជាមួយស្រុកស័ងខៈ ខេត្តសុរិន្ទ ទី២-លើកស្ទួយវិស័យទេសចរណ៍នៅតំបន់ជាប់ព្រំដែនរវាងប្រទេសទាំងពីរ និងទី៣-ស្វែងរកថវិកា និងសម្ភារៈសម្រាប់ជួយឧបត្ថម្ភដល់សិស្សានុសិស្ស ដែលស្ថិតក្នុងស្រុកអន្លង់វែងផងដែរ។
អាជ្ញាធរបញ្ជាក់ថា ក្រុមកីឡាជិះកង់របស់ថៃ បានជិៈកង់ពីច្រកអន្តរជាតិជាំ មកកាន់រង្វង់មូលទីរួមស្រុកអន្លង់វែង និងបានទៅជួបជុំគ្នា នៅអតីតៈផ្ទះតាម៉ុក រួចបានចែកសម្ភារៈសិក្សាឲ្យសិស្ស នៅតាមសាលារៀនមួយចំនួន។ ក្រោយពីបញ្ចប់ការជិះកង់ក្រុមកីឡាករ ករនី ព្រមទាំងប្រតិភូបានវិលត្រឡប់ទៅកាន់ប្រទេសរបស់គេដោយសុវត្ថិភាព៕
មតិយោបល់