(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ទៅកាន់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ថ្មីនេះដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីយ៉ាងដូចនេះ គឺនៅពេលដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EUROCHAM) ដែលបានធ្វើឡើងនៅ សណ្ឋាគារអ៊កវ៉ូត(Oakwood) ក្នុងរាជធានីភ្នំពេញ។ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សេវាមិនតិចជាង១០ប្រភេទនោះទេដែលក្រសួងនឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលាដែលជាការអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានលើកឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីសម្រួលដល់វិស័យឯកជន។ ជាមួយនឹងការអបអរសាទរដោយសំឡេងទះដៃពីអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការកែសម្រួលសេវានឹងអាចប្រកាសនៅដើមសប្តាហ៍ក្រោយនៃខែមេសា ឆ្នាំ២០២៤នេះ។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាពបុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំសិក្សារបស់ក្រសួងដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃតាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(ឌីប្លូម៉ា)។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃនិងប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។ សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកការបណ្តុះបណ្តាលជំនាញគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវដែលមានផលិតភាពខ្ពស់ មានភាពធន់ បត់បែនដែលអាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថលក្នុងទិសដៅធានាថា ពលរដ្ឋម្នាកក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕
(ភ្នំពេញ)៖ ក្រោយភ្លៀងមេឃស្រឡះ ប្អូនប្រុសផល្លី ក្រោយសម្រាកចូលឆ្នាំខ្មែរត្រឡប់មកធ្វើការវិញ មិនទាន់បាត់ខូចចិត្តរឿងបែកសង្សារផង ឥឡូវគាស់ប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង ដូចជប់ជីវិតថ្មី។ អបអរសាទរប្អូនប្រុស ខុម ផល្លី អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៥៦ បច្ចុប្បន្នរស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសម្ដីប្អូនប្រុស បានឱ្យដឹងថា ក្រោយពីសម្រាកចូលឆ្នាំខ្មែរត្រឡប់មកធ្វើការវិញ មេឃក្ដៅខ្លាំងពេក ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង គាស់ឃើញរូបឡានភ្លាម លោតផង ស្រែកផង ផ្អើលអស់អ្នកធ្វើការជាមួយគ្នា ហើយឈប់ខូចចិត្តបន្តទៀត ទោះបែកសង្សារ មិនទាន់រកបានសង្សារថ្មីពិតមែន ប៉ុន្តែបានឡានថ្មីខ្លាញ់គោមកលួងលោមជំនួស។ ប៊ូសស្រ្តងឆ្ងាញ់ខ្លាំងហើយមានរង្វាន់ច្រើនទៀត! ចង់ឆ្ងាញ់ ចង់បានឡាន ញុំាប៊ូសស្រ្តង!
(អន្តរជាតិ)៖ ម៉ាឡេស៊ី និងហ្វីលីពីន បានព្រមានអំពីកំដៅខ្លាំងក្នុងរដូវក្តៅខាងមុខនេះ។ក្រសួងអប់រំរបស់ប្រទេសម៉ាឡេស៊ី បានណែនាំដល់សិស្សានុសិស្សទូទាំងប្រទេស ផឹកទឹកឱ្យបាន គ្រប់គ្រាន់ និងពាក់ឯកសណ្ឋានសាលាសមរម្យ ខណៈដែលប្រទេសនេះបានចេញសេចក្តី ជូនដំណឹង អំពីអាកាសធាតុក្តៅកម្រិត១ សម្រាប់តំបន់ចំនួន១០។យោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសម៉ាឡេស៊ី (MetMalaysia) ការព្រមានកម្រិត 1 ត្រូវបានចេញ នៅពេលដែលសីតុណ្ហភាព នៅចន្លោះពី 35 អង្សាសេទៅ 37 អង្សាសេសម្រាប់រយៈពេល 3 ថ្ងៃជាប់ៗគ្នា។រដ្ឋមន្ត្រីលោកស្រី Fadhlina Sidek បានជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាល តាមដានកូនរបស់ពួកគេ ដើម្បីជៀសវាងឧប្បត្តិហេតុផ្សេង។លោកស្រីបាននិយាយថា សាលារៀនមានការណែនាំទាក់ទងនឹងសកម្មភាពសិស្ស ក្នុងអំឡុងពេល រលកកំដៅ ហើយបានស្នើឱ្យសាលារៀនទាំងអស់នៅទូទាំងប្រទេសគោរពតាម SOP (ស្តង់ដារ ប្រតិបត្តិការ) ដែលមានស្រាប់។ចំណែកនៅប្រទេសហ្វីលីពីន រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្ររបស់ប្រទេស (PAGASA) បានព្យាករណ៍ថា ទីក្រុង Tuguegarao អាចឃើញសីតុណ្ហភាពក្នុងតំបន់ឡើងដល់ ៣៨ អង្សាសេ ខណៈសីតុណ្ហភាពក្នុងរដ្ឋធានីម៉ានីលអាចឡើងដល់ ៣៥ អង្សាសេ។សន្ទស្សន៍កំដៅចាប់ពី 42 ទៅ 44 អង្សាសេត្រូវបានព្យាករណ៍សម្រាប់តំបន់ទីក្រុងជាច្រើនដូចជា Dagupan (Pangasinan), Aparri (Cagayan) និង Infanta (Quezon) ខណៈសន្ទស្សន៍កំដៅចាប់ពី 42 ដល់ 51 អង្សាសេត្រូវបានគេចាត់ទុកថាជា "គ្រោះថ្នាក់" ព្រោះវាអាចធ្វើឱ្យក្តៅ និងអស់កម្លាំងក្នុងរាងកាយក៏ ដូចជាជំងឺ ដាច់សរសៃឈាមខួរក្បាលប្រសិនបើត្រូវបានប៉ះពាល់រយៈពេលយូរ។ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា តំបន់ សម្ពាធទាប (LPA) នៅ នឹងនាំមកនូវភ្លៀងធ្លាក់លើផ្នែកខ្លះ នៃកោះមីនដាណាវ៕