(អន្តរជាតិ)៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦ និងអង្គភាពចំនួន ២ ដែល មានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ចិន និងអារ៉ាប់រួម ដោយចោទប្រកាន់ពួកគេពីបទផ្តល់មូលនិធិ ដល់កម្មវិធីអាវុធ របស់កូរ៉េខាងជើង។ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន 4 ក្នុងចំណោមបុគ្គល 6 នាក់ដូចគ្នា និងអង្គភាពទាំងពីរផងដែរ។សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសកូរ៉េខាងត្បូង បាន និយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងនៅ ក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរ។អាមេរិកបានដាក់ឈ្មោះបុគ្គលទាំងប្រាំមួយនាក់នោះមានដូចជា Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho និង Jon Yon Gun។អង្គភាពដែលត្រូវទទួលទណ្ឌកម្មគឺ Alis LLC ដែលមានមូលដ្ឋាននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី និងក្រុមហ៊ុន Pioneer Bencont Star Real Estate ដែលមានមូលដ្ឋាននៅអារ៉ាប់រួម។សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមហ៊ុនទាំងពីរគឺជាអ្នកក្រោមបង្គាប់របស់ក្រុមហ៊ុន Chinyong Information Technology Cooperation Co ដែលជាអង្គភាពមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង។ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា ការដាក់ទណ្ឌកម្មនេះមិនត្រឹមតែផ្តោតទៅ លើបុគ្គល ដែលពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងអ្នកដែលជួយដល់សកម្មភាពហិរញ្ញវត្ថុ ខុសច្បាប់ របស់ប្រទេសកូរ៉េខាងជើង ជាពិសេសអ្នកដែលរកបានរូបិយប័ណ្ណបរទេសនៅក្នុង វិស័យបច្ចេកវិទ្យាព័ត៌មាននៅបរទេស៕
(ស្វាយរៀង)៖ គុនខ្មែរខ្លាំងអស្ចារ្យ ប៊ូសស្រ្តងចិត្តល្អ ជួយគុនខ្មែរ ចាន់ ប៊ុនហឿន ខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន១គ្រឿង ចារជាប្រវត្តិសាស្រ្តគុនខ្មែរជាលើកទី៤ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅរង្វង់មូលវ៉ៃគោ ទីរួមខេត្តស្វាយរៀង។“ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” ជាមហាព្រឹត្តិការណ៍តែ១គត់ចារជាប្រវត្តិសាស្រ្តគុនខ្មែរដំបូងគេបង្អស់ប្រកួតដណ្ដើមឡាន ក្នុងទិសដៅលើកស្ទួយវិស័យគុនខ្មែរឈានដល់លំដាប់ពិភពលោក និងជំរុញលើកទឹកចិត្តកីឡាករគុនខ្មែរគ្រប់រូបឱ្យកាន់តែខិតខំហ្វឹកហាត់ក្បាច់គុនខ្មែរឱ្យខ្លាំងក្លា និងស្ទាត់ជំនាញបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ ដែលប៊ូសស្រ្តងបានបើកការប្រកួតដណ្ដើមឡានដល់កីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន, មឿន សុខហ៊ុច, ធន់ ចាន់តាក់ និង សូត្រ វាសនា។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាមួយបរទេស ឃើញថាកីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន និង មឿន សុខហ៊ុច បានផ្ដួលដៃគូបរទេសលឿនជាងគេស្របតាមលក្ខខណ្ឌដែលក្រុមហ៊ុនកំណត់ ដែលត្រូវប្រកួតគ្នាផ្ដាច់ព្រ័ត្រដណ្ដើមឡានពីប៊ូសស្រ្តង។ ជាលទ្ធផលចប់ការប្រកួត ប៊ូសស្រ្តងបានរកឃើញអ្នកខ្លាំងគុនខ្មែរ ដែលក្លាយជាម្ចាស់ឡានខ្លាញ់គោទី៤ គឺកីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន។ រីឯកីឡាករគុនខ្មែរ មឿន សុខហ៊ុច ក្រោយប្រកួតចាញ់ពិន្ទុ ចាន់ ប៊ុនហឿន ប៊ូសស្រ្តងចិត្តល្អឧបត្ថម្ភទឹកប្រាក់ ២លានរៀលជាការលើកទឹកចិត្ត។ ប៊ូសស្រ្តងជួយគុនខ្មែរ! ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!
(ភ្នំពេញ)៖ កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរទាំងអស់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សប្បាយចិត្ត ជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា)ទាំងអស់ បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ។ លោកស្រី ទី សុភ័ណ្ឌ ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលបានខិតខំបំពេញការងាររហូតដល់កម្មករអាចមកបើកប្រាក់ឈ្នួលបាននៅថ្ងៃនេះ។ ដំបូងឡើយខ្ញុំមិនរំពឹងថាទទួលបានសំណងនេះទេ ពីព្រោះរោងចក្រត្រូវបានឆេះទាំងស្រុង ហើយទទួលរងការខូចខាតធ្ងន់ធ្ងររួចស្រេចទៅហើយ»។ លោកស្រីបន្តថា ការផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតនៃរោងចក្រអ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ទាំងអស់នៅថ្ងៃនេះគឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំមកលើកម្មករនិយោជិតទាំងអស់គ្នា ជាពិសេសកម្មករទាំងអស់ទទួលបានប្រាក់ឈ្នួលលឿនជាងពេលកំណត់។ កញ្ញា លី លីម៉េង ដែលជាកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ លើកឡើងថា៖«ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណដល់ សម្តេចធីបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មីដែលបានខិតខំបំពេញការងារក្នុងការដោះស្រាយ រហូតកម្មករនិយោជិតទាំងអស់បានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករគ្រប់គ្នា។ ខ្ញុំរីករាយណាស់ដែលបានមកទទួលប្រាក់នៅថ្ងៃនេះ»។ អ្នកស្រី ប៉ិច ពីន ដែលជាកម្មករនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ មកពីខេត្តពោធិ៍សាត់ លើកឡើងដែរថា៖«ខ្ញុំសប្បាយចិត្តណាស់ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនខ្ញុំ ក៏ដូចជាកម្មករនៅថ្ងៃនេះ។ ខ្ញុំអរគុណទៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំដោះស្រាយជូនកម្មករទាំងអស់នៅពេលនេះ»។ ទន្ទឹមនឹងនេះ កម្មករនៃរោងចក្រ ទាំងអស់បានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ហើយជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។ គួរឱ្យកត់សម្គាល់ថានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះកម្មករនៃរោង អ.ជី ហ្វ៊ូតវែរ ភាគច្រើនលើសលុបបាននិងកំពុងមកទទួលប្រាក់អត្ថប្រយោជន៍ទាំងបីចំណុចរបស់រាជរដ្ឋាភិបាល៕