(អន្តរជាតិ)៖ ការបោះឆ្នោតដែលត្រូវបានគេហៅថាការបោះឆ្នោតសកលដ៏ធំបំផុតរបស់ពិភពលោក នឹងចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ ដោយមានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ៩៧០លាននាក់។ ការបោះឆ្នោតនេះ ធ្វើឱ្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ប្រឆាំងនឹង សម្ព័ន្ធភាពប្រឆាំង។ការបោះឆ្នោតជ្រើសរើសសមាជិកសភាជាន់ទាប មានសភាពទ្រុឌទ្រោម ដោយកាលបរិច្ឆេទបោះឆ្នោត ចំនួនប្រាំពីរផ្សេងគ្នា ត្រូវបានកំណត់សម្រាប់មណ្ឌលបោះឆ្នោតទូទាំងប្រទេស។ ការបោះឆ្នោតដំណាក់កាលទីប្រាំពីរ និងចុងក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 1 ខែមិថុនា។លោក Modi ដែលជាកម្មសិទ្ធិរបស់គណបក្ស Bharatiya Janata កំពុងស្វែងរកអាណត្តិទីបីនៅក្នុងតំណែង នេះ។ សម្ព័ន្ធប្រឆាំងមួយដែលផ្តោតជុំវិញគណបក្សសមាជជាតិឥណ្ឌាមានបំណងដណ្តើមយកតំណែងរដ្ឋាភិបាល។បក្ស BJP និយាយថា នៅក្រោមរដ្ឋាភិបាលលោក Modi ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌា បានរីកចម្រើនដល់លំដាប់ទី 5 របស់ពិភពលោក ហើយត្រូវបានគេព្យាករណ៍ថានឹងមានចំណាត់ថ្នាក់ ទីបីនៅដើមឆ្នាំ 2027 ។ការស្ទង់មតិមតិនាពេលថ្មីៗនេះបានធ្វើឱ្យ BJP នាំមុខសម្ព័ន្ធភាពប្រឆាំង។ ទោះជាយ៉ាងណាក៏ដោយ គណបក្សក្នុងតំបន់ដែលជាផ្នែកមួយនៃសម្ព័ន្ធភាពប្រឆាំងនៅតែរក្សាបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូង ដែលប្រជាជនបោះឆ្នោតក្នុងដំណាក់កាលទី 1 ។លោក Modi បានចូលរួមកិច្ចប្រជុំសាធារណៈធំៗនៅក្នុងរដ្ឋ ដើម្បីបង្កើនការគាំទ្រអ្នកបោះឆ្នោត សម្រាប់គណបក្សរបស់គាត់។ការរាប់សន្លឹកឆ្នោត នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៤ ខែមិថុនា៕
(សង្គម)៖ ផ្ទុះការចាប់ងារម្មណ៍និងសរសើរព្រោងព្រាតក្រោយពីស្រ្តីម្នាក់បានចែករំលែកនិងបំផុសគំនិតឱ្យមហាជនយល់ដឹងនូវវីធីសាស្តក្នុងការខ្ចប់របស់របរដែលបែបបាក់ដែលមានដូចជាចាន កែវនិងរបស់មុតស្រួចដែលអាចបង្ករគ្រោះថ្នាក់ ដោយហេតុថាការធ្វើបែបនេះគឺពិតជាអាចជួយសម្រួលទៅដល់ការងារអ៊ុពូមីងដែលជាអ្នកប្រកបការងារប្រមូលសម្រាមមួយចំណែកផងដែរ។យ៉ាងណាមិញយោងតាមទំព័រផេកឈ្មោះ Wendy Brand Cambodia II បានបង្ហោះវីដេអូចែករំលែកដោយអមមកជាមួយខ្លឹមសារថា«បើមានកែវបែករឺចានបែកៗជួយធ្វើរឿងនេះជួយសម្រួលពួកគាត់ខ្លះៗៗ បានទេ? ចែករំលែក ស្នាមញញឹម»។ ដោយក្នុងវីដេអូនោះផងដែរបានបង្ហាញពីវិធីក្នុងការខ្ចប់រាល់ពេលមានចានដែលបែកបាក់ ដោយមុននឹងយកទៅបោះចោលយើងគួរចំណាយពេលបន្តិចក្នុងការរុំនូវក្រណាត់ចាស់ៗក៏បានដើម្បីប្រកដចិត្តថាអំបែងទាំងនោះមិនអាចបង្ករគ្រោះថ្នាក់ទៅដល់អ្នកដទៃ ដែលទង្វើទាំងនេះផងដែរចាត់ទុកថាជាគំរូដ៍ល្អមួយផងដែរ។ ដោយកន្លងមកពួកគាត់បានរងនូវការមុតរបស់របរទាំងនោះជាញឹកញយព្រោះតែការងារបែបនេះតម្រូវធ្វើឱ្យលឿងនិងប្រញាប់ទើបវាពិបាកណាស់ដែលឱ្យពួកគាត់ប្រុងប្រយ័ត្នឱ្យបានខ្ពស់នោះ ដូច្នេះហើយដើម្បីជួយសម្រួលការងារក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចំពោះពួកគាត់មានតែការរួមគ្នាក្នុងការចំណាយពេលបន្តិចបន្តួចដូចទៅខាងលើតែប៉ុណ្នោះ។បន្ថែមពីនោះការអនុវត្តបែបនេះក៏អាចជួយទៅដល់សត្វឆ្កែ សត្វឆ្មាដែលពុំមានម្ចាស់នឹងតែងតែកាយរកចំណីនៅតាមទីសាធារណៈផងដែរ៕
(កម្សាន្ត)៖ វីដេអូដែលបានបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍មួយនៅ ភូមិថ្នល់ ស្រុករវៀង ខេត្ត ព្រះវិហារកំពុងសាងការចាប់អារម្មណ៍ពីមហាជនអ្នកលេងបណ្ដាញសង្គមជាខ្លាំងដោយហេតុថាបើទោះបីជាអ្នកបើកបរបានរ៉េចង្កូតទៅបុកផ្ទះអ្នកភូមិធ្វើឱ្យខ្ទេចក្ដីតែឃើញថាពលរដ្ឋនៅទីនោះនិងម្ចាស់ផ្ទះបាននៅតែយកចិត្តទុកដាក់និងបារម្ភពីសុវត្តិភាពអ្នកនៅក្នុងរថយន្តជៀសជាងបារម្ភពីទ្រព្យសម្បត្តិផ្ទាល់ខ្លួន។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះRin KH បានបង្ហោះវីដេអូនូវវីដេអូមួយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដោយម្ចាស់គណនីខាងលើបានភ្ជាប់មកជាមួយខ្លឹមសារបញ្ជាក់ផងដែរថា«គ្រោះថ្នាក់នៅថ្នល់ ស្រុករវៀង ខេត្ត ព្រះវិហារ» ដោយវីដេអូដែលថតបាននិងភ្ជាប់មកជាមួយការបង្ហោះនោះទៀតសោតបានបង្ហាញឱ្យឃើញពីសកម្មភាពអ្នកភូមិនៅទីនោះបានប្រញាប់ប្រញាល់ទៅមើលនៅទីតាំងកើតហេតុ ក្រោយពីមានរថយន្តមួយគ្រឿងបានរ៉េចង្កូតចូលទៅបុកផ្ទះមួយដែលទំនងជាកន្លែងបើកលាងរថយន្តផងដែរ។ ដោយតាមរយៈសកម្មភាពភាពក្នុងវីដេអូនោះផងដែរឃើញថាពលរដ្ឋនៅទីនោះបានខ្នះខ្នែងរត់សំដៅទៅរកអ្នកនៅក្នុងរថយន្តនិងជួយគ្រាចេញមកខាងក្រៅហាក់បារម្ភពីសុវត្តិភាព។ដោយឡែកតាមរយៈសកម្មភាពទាំងនេះផងដែរត្រូវបានអ្នកប្រើប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាសរសើរទៅកាន់ទឹកចិត្តអ្នករស់នៅទីនោះដែលចេះយល់សុទុក្ខនិងបារម្មពីសុវត្តិភាពមនុស្សជៀសជាងទ្រព្យសម្បត្តិនិងរបស់របរផ្ទាល់ខ្លួន ដោយមិនប្រកាន់ថាអ្នកនោះជាអ្នកបង្ក។ ក្នុងនោះផងដែរក៏មានអ្នកលើកឡើងថា«ម្ចាស់កន្លែង មានសុជីវធម៌ ល្អ អត់ខ្វល់ពីការខូចខាត បារម្ភពីសុវត្ថិភាព អ្នកនៅក្នុងឡាន អរគុណទឹកចិត្តមួយនេះ ព្រោះភាគច្រើន បើជួបហេតុការណ៍បែបនេះ ម្ចាស់ផ្ទះចេញមក ស្រែកឡូឡា រករឿង ជេរប្រទេច រឺក៏អាចដល់ការវាយតប់ក៏មាន តែនេះ អត់ទេ។ ទោះជាយ៉ាងណាក្ដីទាំងនេះគឺជាការលើកសរសើរនៅពេលដែលមហាជនឃើញទង្វើដែលចេះជួយយកអាសារគ្នាក្នុងសង្គមបែបនេះ ក៏ប៉ុន្តែទន្ទឹមនឹងនោះក៏សូមសំណូមពរទៅកាន់អ្នកបើកបរគ្រប់រូបបង្កើកការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងជួបហេតុការណ៍ដូចទៅនឹងករណីខាងលើ៕