ភ្នំពេញ ៖ ដើម្បីអបអរសាទការដាក់ដំណើរការលុយរៀលឡើងវិញ ខួបលើកទី៣៧ ធនាគារជាតិ នៃកម្ពុជាប្រកាសទទួលក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែកទាំងអស់ ដើម្បីទទួលយកក្រដាសប្រាក់ថ្មី។
តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា ការដូរក្រដាសប្រាក់ថ្មីនេះ និងចាប់ផ្ដើមនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧តទៅ គ្រប់សាខាធនាគារជាតិកម្ពុជា រាជធានី ខេត្ត (លើកលែងស្នាក់ការកណ្ដាល)។
បើតាមធនាគារជាតិនៃកម្ពុជា ការទទួលប្ដូរនេះក៏ជាការបង្ហាញ ចូលរួម និងលើកទឹកចិត្តក្នុងការប្រើប្រាស់ប្រាក់រៀលផងដែរ៕
មតិយោបល់