សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបាននិយាយបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក គឺគ្រាន់តែជាសមយុទ្ធការពារប្រចាំឆ្នាំប៉ុណ្ណោះ និងបាននិយាយទៀតថា ខ្លួននឹងដាក់ទោសកូរ៉េខាងជើង ប្រសិនបើប្រទេសមួយនេះធ្វើសកម្មភាពបង្កហេតុណាមួយ ។
ការលើកឡើងរបស់កូរ៉េខាងត្បូងបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកថា ជាការឈា្លនពានប្រឆាំងនឹងកូរ៉េខាងជើង ។
សូមបញ្ជាក់ថា សមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយកូរ៉េខាងត្បូង និងអាម៉េរិក នោះ បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃម្សិលមិញ នឹងបន្តដល់ថ្ងៃ ៣០ មេសា ៕
មតិយោបល់