(សង្គម)៖ មហាជនរិះគន់ចាក់ទឹកមិនលេចក្រោយ តារាចម្រៀង សាពូនមីដាដាហែកសារ៉ុងខ្លួនឯងបង្ហោះពេញបណ្ដាញសង្គមថា ខ្លួនជាបុរសកញ្ជើធ្លុះ ថែមទាំងលើកឡើងថា កាលពី១១ឆ្នាំមុន សម្ដេចតេជោ បានជួយលុយប្រមាណជា ៦-៧លានដុល្លារ តែខ្លួនគ្មានកំណើតថែមទៀតផង។ មហាជនឃើញការផុសនេះបានលើកឡើងថា បានលុយហើយបែរមក បង្កបញ្ហាឈឺក្បាល រហូតដល់សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍តបយ៉ាងដូច្នេះថា «លោកសាពូនមីដាដាបានបង្ហោះសារ ដោយនិយាយថាខ្ញុំនិងភរិយាបានជួយ គាត់ចំនួន6,7លានដុល្លារព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែន តើកូនយកទៅណា?។ តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែ បានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យនិងបានផ្តល់ប្រាក់៣០ម៉ឺន ដុល្លារសម្រាប់ ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេធ មិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។ កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែ បំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយ:ការបង្ហោះសារបែបនេះទៅវិញ។លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ៕» ក្រោយឃើញសាពូនមីដាដា បង្ហោះសារភ្លាវៗ បែបនេះ មានជនបានលើកឡើងថា «30ម៉ឺនច្រើន សំណាំងណាស់ មួយជីវិតខ្ញុំមិនដែលស្គាល់លុយម៉ឺនៗទេ បើខ្ញុំវិញកុំថាឡើយអោយ ទោះអោយខ្ចីក៏មិនអោយអ្នកអោយខ្ចីខកចិត្តដែរ ក៏ខ្ញុំដឹងគុណអ្នកអោយខ្ញុំដែរ សម្តេចពុកចិត្តទូលាយណាស់ តែខុសមនុស្ស តែក្នុងនាមជាជួយ ទោះយ៉ាងណាក៏នៅតែចង់ជូយ»។ អ្នកខ្លះបន្តថា មនុស្ស សាពូនមីដាដា មានសំណាងតែមិនរក្សាវាអោយគង់វង្ស ខណៈពេលដែលអ្នកខ្លះតស៊ូបម្រើការងារ ដោយវេទនាជាង១០ឆ្នាំ ជីវភាពបានត្រឹមរស់សមរម្យនៅក្នុងផ្ទះបង់រំលោះ។ បុណ្យព្រេងសំណាងខុសគ្នា តែសម្តេចពុកពិតជាបានលះបង់ច្រើនណាស់ដើម្បីប្រទេសជាតិមួយនេះ ប្រជាជនក្នុងប្រទេសនេះ។ ខ្លះទៀតបន្តថា មានបុណ្យណាស់ទៅហើយបានសម្តេចជួយ តែអ្នកដែលត្រូវបានជួយហើយ មឹនជួយខ្លួនឯង លុយ៣០ម៉ឺនច្រើនណាស់ បើអ្នកឆ្លាត គឺលុយនឹងអាចកើនដល់លានឯនោះ លោកពុកជួយខុសមនុស្ស តែបុណ្យដែលបានធ្វើ នឹងជួយទៅហើយ គឺរមែងតែទទួលបានបុណ្យត្រឡប់ មកក្រុមគ្រួសារសម្តេចពុកវឹញផងដែរ។ ក្រោយសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបទៅកាន់ តារាចម្រៀង សាពូនមីដាដា ចុកៗបែបនេះហើយ ស្រាប់តែព្រឹកឡើងនៅថ្ងៃទី25 ខែមេសា ឆ្នាំ២០២៤ សាពូនមីដាដា ក៏បង្ហោះសារសូមខមាលទោសពីចំងាយសម្តេចតេជោហ៊ុនសែន ដោយបញ្ជាក់ថា ចំនួនទឹកប្រាក់ពិតប្រាកដដែលសម្ដេចតេជោ បានជួយជានោះចាប់តាំងពីដំបូង និងជាបណ្តើរៗរហូតមកមានចំនួនជាង40ម៉ឺន$ ( ចន្លោះពី42ម៉ឺន$ទៅ43ម៉ឺន $) មិនមែន 6.7លាន$នោះទេ។ ទោះជាយ៉ាងណាក្ដី មហាជននិយមលេងបណ្ដាញសង្គមនៅតែបន្ត រិះគន់ តារាចម្រៀង សាពូនមីដាដា ជាបន្តបន្ទាប់ថា បែកៗ ចង់បានចំណាប់អារម្មណ៍ពីមហាជន ក៏បង្កើតព្រឹត្តិការណ៍ ថោកទាបណាស់ មនុស្សគ្មានកំណើត។ ខ្លះទៀតបន្តថា លើកក្រោយបើស្រវឹងស្រាដេក! មិនមែនចេះ តែបញ្ចេញអារម្មណ៍តាមចិត្តទេ យើងជាមនុស្សដែលមហាជនស្គាល់យល់៕
(សង្គម)៖ ថ្មីៗនេះផ្ទុះការចែកចាយនិងគាំទ្រចំពោះការលើកឡើងយ៉ាងព្រោងព្រាតរបស់អាណាព្យាបាលម្នាក់ដែលមានកូនទើបតែឡើងមកសិក្សាបន្តនៅរាជធានីភ្នំពេញ។ ដោយការលើកឡើងនោះគឺជាការសំណូមពរទៅកាន់ប៉ូលីសចរាចរណ៍នៅទីក្រុងភ្នំពេញគួរណាអនុគ្រោះចំពោះសិស្សានុសិស្សដែលទើបតែមកពីខេត្តឬណែនាំម្ដងទៅពីរដងជាមុនសិនមុននឹងផាកពិន័យនៅពេលដែលពួកគេល្មើសឬបើកបរខុសដោយប្រការណាមួយ។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកឈ្មោះ បូរ បូរបានបង្ហោះនូវសំណេរមួយមានខ្លឹមសារយ៉ាងដូច្នេះថា«សូមប៉ូលីសទីក្រុងមេត្តាអនុគ្រោះឬធ្វើការណែនាំម្ដងឬ2ដងដល់សិស្សសាលាឡើងពីខេត្តទៅសិក្សានៅក្នុងក្រុងពួកគាត់មិនស្គាល់ផ្លូវច្បាស់ទេ បើផាកថ្លៃៗអស់លុយបង់បន្ទប់ជួលហើយ»។ ក្រោយពីបានឃើញការលើកឡើងក៏ដូចជាការបង្ហោះមួយនេះហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនជាពិសេសអាណាព្យាបាលដែលទើបតែមានកូនឡើងមកភ្នំពេញដើម្បីបន្តការសិក្សានាំគ្នាគាំទ្រយ៉ាងពេញទំហឹងចំពោះការសំណូមពរបែបនេះ ដោយហេតុថាសិស្សៗដែលទើបតែមកពីបណ្ដាខេត្តភាគច្រើនគឺពួកគេពុំទាន់ស្គាល់ផ្លូវនៅទីក្រុងប៉ុន្នាននោះឡើយ ណាមួយទៀតពួកគេក៏មិនទាន់សាំជាមួយនឹងផ្លាកសញ្ញាមួយចំនួនទៀតដូច្នេះហើយពួកគេគួរណាតែទទួលបានការណែនាំលើកទីមួយឬលើកទីពីរជាមុនសិនមុននឹងត្រូវផាកពិន័យ។ ការណែនាំបែបនេះទៀតសោតគឺដើម្បីទុកពេលឱ្យពួកគេរៀនសូត្រពីច្បាប់ចរាចរណ៍បន្ថែមទៀត ក៏ប៉ុន្តែបើក្នុងករណីណែនាំលើសពីពីរដងហើយពួកគេនៅតែធ្វើខុសទៀតនោះសាកសមហើយដែលត្រូវទទួលនូវការផាកពិន័យតាមច្បាប់។ លើសពីនោះផងដែរភាគច្រើនសិស្សដែលមកពីតាមបណ្ដាខេត្តគឺត្រូវចំណាយទៅលើការបង់ផ្ទះជួលជាចាំបាច់រីឯការផាកពិន័យទៀតសោតគឺត្រូវចំណាយលុយច្រើន ការត្អូញត្អែរបែបនេះមិនមែនចង់បន្ទោសឬដាក់បន្ទុកកាន់ប៉ួលីសនោះទេ តែគ្រាន់តែជាហេតុផលជាក់ស្ដែងហើយចង់ឱ្យមានការសម្រួលសម្រាប់កំហុសដំបូងៗតែប៉ុណ្នោះ។ទោះជាយ៉ាងណាក្ដីទាំងនេះគឺជាការយល់ឃើញនឹងជាការសំណូមពរពីសំណាក់អាណាព្យាបាលសិស្សទៅកាន់ប៉ូលិសចរាចរណ៍នៅទីក្រុងតែប៉ុណ្ណោះ រីឯជាក់ស្ដែងយ៉ាងណាក្ដីគ្រប់គ្នាក៏ទាន់ដឹងដូចគ្នា តែក្នុងនោះក៏មានបណ្ដាមតិយោបល់មួយចំនួនផងដែរដែលពួកគេបានចែករំលែកពីបទពិសោធន៍របស់ខ្លួនថា ធ្លាប់បានជួបប៉ូលីសចរចរណ៍ខ្លះពេលដែលដឹងថាជាសិស្សទើបមកពីខេត្តគឺគាត់មិនបានផាកពិន័យនោះទេតែផ្ទុយទៅវិញគឺគាត់បានពន្យល់ណែនាំ ហើយតាំងពីពេលនោះមកគឺពួកគេមិនដែលត្រូវបានផាកពិន័យទៀតឡើយដោយបានប្រុងប្រយ័ត្ននិងសិក្សាពីច្បាប់ចរាចរណ៍បន្ថែម៕
(អន្តរជាតិ)៖ ម៉ាកយីហោវៀតណាម LSeoUL បានលក់ខោអាវអស់ក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ បន្ទាប់ពីម៉ូតរបស់ខ្លួន បង្ហាញខ្លួននៅលើ Jennie មកពីក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink។Jennie បានចែករំលែករូបថតជាច្រើនសន្លឹក និងវីដេអូមួយដែលនាងត្រូវបានគេមើលឃើញថា កំពុងផ្សព្វផ្សាយបណ្តុំវ៉ែនតានាពេលខាងមុខ ដោយសហការជាមួយ Gentle Monster នៅលើគណនី Instagram របស់នាង។មិនចំណាយពេលយូរប៉ុន្មានទេសម្រាប់អ្នកតាមដានម៉ូដដែលចង់ដឹងថា សំពត់របស់នាងគឺមកពីម៉ាកយីហោវៀតណាម LSeoUL ដែលលក់រាយក្នុងតម្លៃ 980,000 ដុង (38.5 ដុល្លារ)។ ម៉ាកយីហោនេះក៏ ទទួលបានការពេញចិត្តពីតារាកូរ៉េខាងត្បូងផ្សេងទៀត រួមទាំង Miyeon មកពីក្រុមចម្រៀងនារី (G)I-DLE និងតារាចម្រៀង IU ផងដែរ។បន្ទាប់ពីលក្ខណៈពិសេសរបស់ Jennie, LSeoUL បានរាយការណ៍ពីការកើនឡើងនៃការបញ្ជាទិញ សម្រាប់សំពត់ដែលនាងពាក់ ដោយទាំងអស់ 2000 សំពត់ នៅក្នុងស្តុកត្រូវបានលក់អស់ ក្នុងរយៈពេលប្រហែល 15 នាទី។ អ្នកទិញមិនត្រូវបានកំណត់ចំពោះអតិថិជនវៀតណាមទេ ប៉ុន្តែរួម បញ្ចូលអ្នកចូលចិត្តម៉ូដថៃផងដែរ។Jennie ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ជាអ្នកមានឥទ្ធិពល ដោយមាននិន្នាការជាច្រើនដែលនាងទទួលយកលក់ចេញយ៉ាងឆាប់រហ័ស។របាយការណ៍ពី Vogue Korea និង Vogue Business បង្ហាញថា ការបង្ហាញខ្លួនជាសាធារណៈរបស់ Jennie បង្កើនចំណាប់អារម្មណ៍លើការស្វែងរក ការលក់ និងការចូលរួមប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ម៉ាក ដែល នាងតំណាង។Kim Jennie កើតនៅទីក្រុងសេអ៊ូល តារាចម្រៀងវ័យ 28 ឆ្នាំរូបនេះបានចំណាយពេល 5 ឆ្នាំនៅប្រទេស នូវែលសេឡង់សម្រាប់ការអប់រំរបស់នាង មុនពេលត្រលប់មកកូរ៉េខាងត្បូងដើម្បីបង្ហាញមុខជាមួយ Blackpink ក្នុងឆ្នាំ 2016 ៕