ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចបដិសេធចោលការសុំស្រូបទោសរបស់ទណ្ឌិត ពេជ្រ ព្រហ្មមុនី្ន និងបើកផ្លូវអោយប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
លោកពេជ្រ ព្រហ្មមុនី្ន ក្រោយពីការស្ដាប់សេចក្ដីសម្រេចរបស់ចៅក្រម បានប្រាប់អ្នកកាសែតថា លោកនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចរបស់ចៅក្រមតុលាការជាន់ទាបនេះ ។
សូមរំលឹកថាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក គឹម រ័ត្នណារិន នារសៀលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៧ បានបើសវនាការលើសំណុំរឿងសុំស្រូបទោសរបស់ទណ្ឌិតជន ពេជ្រ ព្រហ្មមុនី ។ ក្នុងពេលសវនាការ ជនជាប់ចោទបាននិយាយប្រាប់ពីមូលហេតុនៃការប្តឹងសុំស្រូបទោសនេះ គឺដោយសារតែលោកមានជំងឺពុកឆ្អឹងក ដែលត្រូវទៅព្យារបាលនៅក្រៅប្រទេសដោយសារនៅមុន្ទីពេទ្យខ្មែរបានវះកាត់ពីដងរួចមកហើយ ប៉ុន្តែមិនបានជាសះស្បើយឡើយ ។ លោកចៅក្រម គឹម រ័ត្នណារិន បានសម្រេចលើកពេលប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៧ ខែកុម្ភ ឆ្នាំ២០១៧ នេះ ។
ដូច្នេះហើយទើបលោកប្ដឹងសុំស្រូបទោសទាំងពីរករណី ដែលតុលាការបានដាក់ទ័ណ្ឌកម្ម២ឆ្នាំ និង១០ខែមកសុំដាក់តែ២ឆ្នាំបានហើយ ។ តំណាងអយ្យការលោក លី សុផាណា បានធ្វើសេចក្ដីសន្និដ្ឋានស្នើឲ្យជនជាប់ចោទយកលិខិតបញ្ជាក់របស់ពេទ្យយកមកផង និងទុកសិទ្ធិឲ្យលោកចៅក្រមសម្រេចតាមច្បាប់ ។
កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមក លោក វ៉េង ហ៊ត់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស លោក ពេជ្រ ព្រហ្មមុនី ដាក់ពន្ធនាគាររយៈពេល១៨ខែ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែពីបទ ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការ បំពេញមុខងារសាធារណៈ យោងតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ ចំណែករឿងមួយទៀតតុលាការផ្តន្ទាទោសលោក ពេជ្រ ព្រហ្មមុនី ដាក់ពន្ធនាគារកំណត់រយៈពេល៥ឆ្នាំ ប៉ុន្តែអនុវត្តទោស ២ឆ្នាំប៉ុណ្ណោះក្រោមបទ ចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម យោងតាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ៕
មតិយោបល់