តាកែវ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានកម្មករកម្មការនីប្រហែល ៣០នាក់ សន្លប់ នៅរោងចក្រដេរអាវ SolaModa នៅជិតទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។
លោវរសេនីទោ ង៉ាន់ ថារី អធិការស្រុកបាទីបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍ នេះគឺមានអគ្គីភ័យឆេះបន្ទប់ដាក់អីវ៉ាន់បន្ទាប់ពីមានអគ្គីភ័យឆេះកម្លាំងសន្តិសុខបានយកបំពុងអគ្គីភ័យបាញ់ពន្លត់។
លោកអធិការបន្តថាក្នុងហេតុការណ៍នោះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតទេ។ បច្ចុប្បន្នអ្នករង គ្រោះត្រូវបានសង្រ្គោះនៅគ្លីនិច រួចរាល់ហើយ។ មូលហេតុដែលឲ្យនាំដួលសន្លប់នោះគឺ មកពីកម្មកានី ភ័យរត់ និងខ្លះខ្សោយ៕
មតិយោបល់